គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ចាត់​ទុក​យុទ្ធនាការ​របស់​ស្ថានទូត​អាមេរិក​ពេល​នេះថា ​ជា​”យុទ្ធនាការ​ល្អ ​តែខុសកា​លៈទេសៈ”​

    អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ចាត់​ទុក​យុទ្ធនាការ​របស់​ស្ថានទូត​អាមេរិក​ពេល​នេះថា ​ជា​”យុទ្ធនាការ​ល្អ ​តែខុសកា​លៈទេសៈ”​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ តាមរយៈ​ហ្វេសប៊ុក​ផ្លូវ​ការ​ នៅថ្ងៃទី​០១​ ខែធ្នូ ឆ្នាំ​២០២០​ ឯកឧត្តម​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​ និង​ជាអ្នកនាំ​ពាក្យ​ក្រសួងយុត្តិធម៌​បាន​ចាត់​ទុក​យុទ្ធ​នាការ បញ្ចេញ​សំឡេង​លើ​ផ្នែក​លទ្ធិប្រជាធិបតេ​យ្យ រ​បស់​ស្ថាន​ទូត​អាមេរិក​នៅ​ពេល​​នេះ ថា​ ​ជា ”យុទ្ធនាការ​ល្អ តែ​ខុស​កាលៈ​ទេសៈ​”។

    អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ចេញគោលការណ៍ ៦ចំណុច​ដល់សមាជិក​រដ្ឋសភាទាំង​អស់អនុវត្ត​​ក្រោ​យផ្ទុះព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា​

    អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ចេញគោលការណ៍ ៦ចំណុច​ដល់សមាជិក​រដ្ឋសភាទាំង​អស់អនុវត្ត​​ក្រោ​យផ្ទុះព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ យោង​តាម​ប្រសាសន៍​ណែនាំ​របស់​សម្ដេច​អគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា អគ្គ​លេខា​ធិការដ្ឋ​សភា​ ​បាន​ចេញសេចក្ដីជូនដំណឹង​ពី​ការគោលការណ៍ ៦ចំណុច​ ដល់សមាជិក សមាជិកា​រដ្ឋសភា​​ និង​​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​​ ដើម្បី​ចូលរួ​ម​ទប់ស្កាត់​ និង​ការពារ​ការរីករាលដាល​នៃជំងឺកូវីដ​១៩​មាន​ការ​រីករាលដាល​នៅក្នុងសហគមន៍​បន្ថែម​ទៀត​​ ក្រោយ​ព្រឹត្តិការណ៍សហគមន៍​២៨​វិច្ឆិកា​។

    ក្រសួងការបរទេស ប្រកាសលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ

    ក្រសួងការបរទេស ប្រកាសលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅ​ថ្ងៃទី០១​ ខែធ្នូ ឆ្នាំ​២០២០​នេះ​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តីកា​រ​បរទេស អាស៊ាន-សហភាពអឺរ៉ុប ​លើក​ទី២​៣ ​តាមរយៈប្រព័ន្ធវីដេអូ។

    ​សេចក្ដីណែនាំ​ស្ដីពី​ការអនុវត្ត​វិធាន​ការ​បង្ការ​ និងទប់​ស្កាត់​ការរីករាលដាល​ជំងឺកូវីដ១៩ នៅទីស្ដីការគណៈ​រដ្ឋមន្ត្រី និង​បណ្តា​អង្គភាព​ចំណុះ

    ​សេចក្ដីណែនាំ​ស្ដីពី​ការអនុវត្ត​វិធាន​ការ​បង្ការ​ និងទប់​ស្កាត់​ការរីករាលដាល​ជំងឺកូវីដ១៩ នៅទីស្ដីការគណៈ​រដ្ឋមន្ត្រី និង​បណ្តា​អង្គភាព​ចំណុះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅថ្ងៃ​ទី០​១​ ខែ​ធ្នូ ឆ្នាំ​២០២០ ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី បាន​ចេញ​សេចក្តី​ណែនាំ​ស្តីពី​ការ​អនុវត្ត​វិធាន​ការបង្ការ និងទ​ប់ស្កា​ត់កា​ររីករាលដាល​ជំងឺកូ​វីដ-១៩ ក្នុង​ព្រឹត្តិការណ៍ «សហគមន៍​២៨វិច្ឆិកា​» ​ដល់​ថ្នាក់​ដឹក​នាំ ​មន្រ្តី​រាជកា​រ បុគ្គលិក និងកម្មករទាំងអស់ក្នុងទីស្តីការគណៈរ​ដ្ឋ​មន្រ្តី និ​ងតា​ម​បណ្តាអ​ង្គ​ភាព​ចំណុះ​ទីស្តីការគណៈរដ្ឋមន្រ្តី។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ចេញ​ម៉ាស​ចំនួន​ ២លាន​បន្ថែម​ទៀត​ ដើម្បីទប់ស្កាត់ការរីករាល​ដាល​កូវីដ១៩

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ចេញ​ម៉ាស​ចំនួន​ ២លាន​បន្ថែម​ទៀត​ ដើម្បីទប់ស្កាត់ការរីករាល​ដាល​កូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស​នៅយប់​ថ្ងៃ​ទី​០១​ ខែ​ធ្នូ ឆ្នាំ២​០២០​ ជូន​សាធារណជន​ឲ្យបា​ន​ជ្រាប​ថា សម្តេច​សម្រេច​បញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត ក្នុងនោះ ១លាន​ម៉ាស​សម្រា​ប់រា​ជ​ធានី​ភ្នំពេញ និ​ង១​លាន​ទៀត​សម្រា​ប់​ខេត្ត​សៀមរា​ប ដើម្បី​ចូល​រួម​ប្រើ​ប្រាស់​ជា​បន្ទាន់​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩។

    អគ្គស្នង​ការ​នគរបាល​ជាតិ ​ដាក់​បទ​បញ្ជា​ឲ្យ​ផ្អាក​ការ​ផាក​ពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​ជាប​ណ្ដោះអាសន្ន​

    អគ្គស្នង​ការ​នគរបាល​ជាតិ ​ដាក់​បទ​បញ្ជា​ឲ្យ​ផ្អាក​ការ​ផាក​ពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​ជាប​ណ្ដោះអាសន្ន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ យោង​តាម​សារ​សំឡេង​របស់​ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ស ​ថេត ​អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ និង​ជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​១ ​ខែ​ធ្នូ ​ឆ្នាំ​២០២០​ បាន​បញ្ជាក់​ថា ការផាកពិន័យ​លើអ្នក​ល្មើសច្បាប់ចរាចរណ៍ ត្រូវ​ផ្អាកជាបណ្ដោះ​អាសន្ន​ រយៈ​ពេល១៥ថ្ងៃ​ សិន​។

    រដ្ឋបាលរាជធានី នឹងផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនពលរដ្ឋធ្វើចត្តាឡីស័កទាំងអស់នៅភ្នំពេញ រយៈពេល១៥ថ្ងៃ

    រដ្ឋបាលរាជធានី នឹងផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនពលរដ្ឋធ្វើចត្តាឡីស័កទាំងអស់នៅភ្នំពេញ រយៈពេល១៥ថ្ងៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង០១គ្រួសារ ទទួលបានថវិកាចំនួន ២ម៉ឺនរៀល ក្នុង០១ថ្ងៃ រយៈពេល ១៥ថ្ងៃ សរុបចំនួន ៣០ម៉ឺនរៀល។

    ក្រសួងអប់រំ ណែនាំ​ដល់​គ្រឹះស្ថាន​សិក្សាទូទាំងប្រទេស​វាយ​តម្លៃ​ហានិភ័យ​ការឆ្លង​រាលដាល​កូវីដ​១៩​ ដើម្បី​ស្នើ​ផ្អាកការសិក្សា​សម្រាប់​សិស្សទី១២​

    ក្រសួងអប់រំ ណែនាំ​ដល់​គ្រឹះស្ថាន​សិក្សាទូទាំងប្រទេស​វាយ​តម្លៃ​ហានិភ័យ​ការឆ្លង​រាលដាល​កូវីដ​១៩​ ដើម្បី​ស្នើ​ផ្អាកការសិក្សា​សម្រាប់​សិស្សទី១២​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ក្រសួ​ង​អប់រំ យុវជន​ និង​កីឡា​ បាន​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​ត្រូវ​វាយតម្លៃ​ហានិភ័យ​នៃ​ការ​ឆ្លង​រីករាលដាលជំងឺកូវីដ​១៩​ ដើម្បី​ផ្អាកការសិក្សាសិស្សទី១២​។ នេះបើយោងតាម​សេចក្ដីជូន​ដំណឹង​ដែលទទួលបាន​នៅថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០​នេះ។

    អគ្គលេខាធិការដ្ឋានរដ្ឋសភា​ បង្ហាញឈ្មោះឥស្សរជន និង​មន្ត្រី​រាជការ​​ពាក់ព័ន្ធ​នឹង​ឯកឧត្ដម​ ឡូយ សុផាត ដែលប៉ះពាល់ផ្ទាល់ជាមួយឯកឧត្ដម​​ ឆែម​ សាវុធ

    អគ្គលេខាធិការដ្ឋានរដ្ឋសភា​ បង្ហាញឈ្មោះឥស្សរជន និង​មន្ត្រី​រាជការ​​ពាក់ព័ន្ធ​នឹង​ឯកឧត្ដម​ ឡូយ សុផាត ដែលប៉ះពាល់ផ្ទាល់ជាមួយឯកឧត្ដម​​ ឆែម​ សាវុធ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ផ្ញើ​លិខិត​មួយច្បាប់​​​ជូន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ឯក​ឧត្ដម​ ម៉ម ប៊ុនហេង​ ពិចារណា និង​មានវិធានការ​ចំពោះ​ឥស្សរជន​ជាន់ខ្ពស់​ និង​មន្ត្រី​រាជការ​ ដែល​បាន​ប្រាស្រ័យផ្ទាល់​ជាមួយ​ឯកឧត្ដម​ ឡូយ សុផាត​ ដែល​ឯកឧត្ដម​ជាអ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយឯកឧត្ដម​ ឆែម​ សាវុធ ដែលពិនិត្យ​ឃើញ​មាន​មេរោគ​កូវីដ​១៩។

    ក្រសួងធនធានទឹក​៖ អាកាសធាតុនឹង​ចុះត្រជាក់ក្រោម ​២០អង្សា នៅ​បណ្ដាខេត្ត​មួយចំនួន​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​

    ក្រសួងធនធានទឹក​៖ អាកាសធាតុនឹង​ចុះត្រជាក់ក្រោម ​២០អង្សា នៅ​បណ្ដាខេត្ត​មួយចំនួន​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ យោងតាម​​សេចក្ដីជូន​ដំណឹង​របស់​ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បាន​ឲ្យដឹង​ថា​ អាកាសធាតុ​នៅព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ចាប់​ផ្ដើមចុះ​ត្រជាក់ខ្លាំងលើកទី១​ (ក្រោម​ ​២០ oC ក្នុងខេត្ត​មួយចំនួន​) ចាប់​ពី​ថ្ងៃទី៤ ដល់​៧ខែធ្ន ឆ្នាំ​២០២០។