ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ |
1,473
ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ ត្រូវបានអនុម័តទាំងស្រុងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ |
1,062
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ |
819
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៣៦ ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៨ ៥៧៤ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៦៣ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ |
623
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ៣០០០ ដុល្លារ ជាអំណោយរបស់ជំទាវ សរ សាវរ៉ុត ជូនចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ឆ្នាំ២០២០។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ |
1,133
សេចកី្តប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាតាមទូរស័ព្ទរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ជាមួយឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ |
1,720
បន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានមានប្រសាសន៍លើកឡើងថា នយោបាយឈ្នះ ឈ្នះ ជាឱសថទិព្វ ដែលធ្វើឲ្យកម្ពុជាដែលមានសង្គ្រាម មិនចេះចប់ មិនចេះហើយ រាប់រយឆ្នាំ បានបញ្ចប់នៅក្នុងឆ្នាំ១៩៩៨ និងបានកែប្រែតំបន់សង្គ្រាម តំបន់ព្រំដែន ក្លាយជាតំបន់អភិវឌ្ឍ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ |
890
សៀមរាប៖ ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសជាទីក្រុងវប្បធម៌អាស៊ាន ក្នុងកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ។ នេះបើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ |
961
បន្ទាយមានជ័យ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជន គឺជាគណបក្សដែលរួមសុខទុក្ខជាមួយនឹងប្រជាពលរដ្ឋជានិច្ច។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ |
1,092
កណ្ដាល៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវចំនួន ៥៤៩គ្រួសារ បានទទួលអំណោយ របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី តាមរយៈឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្អាង ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ |
1,153
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណ៧នាទី មានចំណងជើងថា « គ្រោះធម្មជាតិគ្មានព្រំដែនកំណត់ និងគ្មានការរើសអើង» ។ វីដេអូពិសេសនេះ បានបង្ហាញ អំពីបញ្ហាគ្រោះធម្មជាតិនានា ដែលធ្លាប់បានកើត និងកំពុងកើតឡើងនៅតាមបណ្តាប្រទេសជាច្រើន ទាំងនៅទ្វីបអាមេរីក ទ្វីបអឺរ៉ុប ទ្វីបអាស៊ី និងតំបន់ផ្សេងៗទៀតនៅជុំវិញពិភពលោក ដែលបាននិងកំពុងបង្កឱ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វពាហនៈ ទ្រព្យសម្បត្តិរដ្ឋ និងឯកជន ជាពិសេសការបំផ្លាញហេដ្ឋានរចនាសម្ព័ន្ធរូបវន្តរបស់ប្រទេសជាតិអស់ជាច្រើន។