គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ថវិកា គ្រឿងបរិភោគ និង​សម្ភារៈប្រើប្រាស់​ ដល់​ប្រជារាស្ត្រ​​រងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៦៧៤គ្រួសារ នៅខេត្ត​​បន្ទាយមានជ័យ

    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ថវិកា គ្រឿងបរិភោគ និង​សម្ភារៈប្រើប្រាស់​ ដល់​ប្រជារាស្ត្រ​​រងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៦៧៤គ្រួសារ នៅខេត្ត​​បន្ទាយមានជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |

    ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ​ព្រះ​បាទ​សម្តេច​ព្រះប​រមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហា​ក្សត្រ ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​និង​សម្តេច​ព្រះ​មហា​ក្សត្រី​ នរោត្តម ​មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ​ក្នុង​សេរីភាព ​សេចក្តី​ថ្លៃ​ថ្នូរ ​និង​សុភមង្គល​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ថវិកា​ គ្រឿងបរិភោគ និង​សម្ភារៈប្រើប្រាស់ផ្សេងទៀត ដល់​ប្រជារាស្ត្រ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៦៧៤គ្រួសារ នៅខេត្ត​​បន្ទាយមានជ័យ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងអញ្ជើញ​ចែកអំណោយ​ជូន​ពលរដ្ឋ​ ២ម៉ឺនគ្រួសារ ដែលរងគ្រោះ​ដោយទឹកជំនន់​ ក្នុងខេត្ត​បន្ទាយមានជ័យ​

    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងអញ្ជើញ​ចែកអំណោយ​ជូន​ពលរដ្ឋ​ ២ម៉ឺនគ្រួសារ ដែលរងគ្រោះ​ដោយទឹកជំនន់​ ក្នុងខេត្ត​បន្ទាយមានជ័យ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |

    បន្ទាយមានជ័យ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ នៅ​ថ្ងៃទី​២១ និងថ្ងៃទី២២​ ខែតុលា​ ឆ្នាំ​២០២០ នឹង​អញ្ជើញ​ចែក​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​​​ ២ម៉ឺនគ្រួសារ ដែល​រងគ្រោះដោយជំនន់ទឹកភ្លៀង​ ​ក្នុងខេត្ត​បន្ទាយមានជ័យ​​។

    ទឹកទន្លេមេគង្គភាគខាងលើ​នឹង​បន្ត​ឡើង​ ដោយ​ទឹកភ្លៀង​, ក្រសួងធនធានទឹក​ប្រកាស​ឲ្យ​បង្កើនការប្រុងប្រយ័ត្ន​ខ្ពស់​

    ទឹកទន្លេមេគង្គភាគខាងលើ​នឹង​បន្ត​ឡើង​ ដោយ​ទឹកភ្លៀង​, ក្រសួងធនធានទឹក​ប្រកាស​ឲ្យ​បង្កើនការប្រុងប្រយ័ត្ន​ខ្ពស់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ យោង​តាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ចេញផ្សាយនៅថ្ងៃទី២០​ ខែតុលា ឆ្នាំ​២០២០នេះ ​បាន​ឲ្យដឹង​ថា​ ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប(ITCZ) ភ្ជាប់​នឹង​វិសម្ពាធ​ ដែល​បាន​ និង​កំពុង​បន្ត​អូសបន្លាយ​ពីលើ​កម្ពុជា​ បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ នៅអាងទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ​ និង​តំបន់​ភាគឦសានប្រទេស​កម្ពុជា​។

    កាកបាទ​ក្រហម​កម្ពុជា​ ទទួល​អំណោយ​ពីសប្បុរសជន​ សម្រាប់​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​

    កាកបាទ​ក្រហម​កម្ពុជា​ ទទួល​អំណោយ​ពីសប្បុរសជន​ សម្រាប់​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា បានទទួលអំណោយពីសប្បុរសជនចំនួន ៣ គឺ ៖ ១. ព្រះភិក្ខុកុសលធម្មោ ប៉ិន  សុវណ្ណ គង់នៅកុដិលេខ៤ វត្តកំសាន្ត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ថវិកាចំនួន ២.០០០.០០០រៀល (ពីរលានរៀល) អង្ករ ៥០បាវ មុង១០០ ភួយ១០០ និងកន្ទេលចំនួន១០០។ ២. ក្រុមហ៊ុន Manhattan International Co.,Ltd. (Manhattan SEZ) ថវិកាចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក)។ ៣. លោក គង់ ទេលី និងលោកស្រី សេង ហ៊ុន ថវិកាចំនួន ៥.០០០ដុល្លារ (ប្រាំពាន់ដុល្លារអាមេរិក)។

    សេចក្ដីព្រាងច្បាប់ចំនួន​​៤ បា​នអនុម័តបញ្ចូល​ក្នុងរបៀបវារៈសម័យប្រជុំ​​​រដ្ឋសភាលើកទី​៥ នីតិកាលទី​៦ និង​ ​សេចក្ដីព្រាងច្បាប់​ថ្មី​ ៤ទៀត​ត្រូវ​បន្ត​ពិនិត្យ​សិក្សា​

    សេចក្ដីព្រាងច្បាប់ចំនួន​​៤ បា​នអនុម័តបញ្ចូល​ក្នុងរបៀបវារៈសម័យប្រជុំ​​​រដ្ឋសភាលើកទី​៥ នីតិកាលទី​៦ និង​ ​សេចក្ដីព្រាងច្បាប់​ថ្មី​ ៤ទៀត​ត្រូវ​បន្ត​ពិនិត្យ​សិក្សា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ចំនួនបួន ដែលគណៈកម្មាធិការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចរាល់ និងបានទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ថ្មីទៀត ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូន  គណៈកម្មការជំនាញនានារបស់រដ្ឋសភា ពិនិត្យសិក្សា។

    រដ្ឋបាល​ក្រុងប៉ោយប៉ែត​ ប្រកាស​ផ្អាករថយន្ត​ធុនធំ​​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន​​ នៅកំណាត់​ផ្លូវ​ជាតិលេខ៥​ និង​ផ្លូវ​លំនានា​ក្នុង​ភូមិសាស្ត្រ​ទីប្រជុំ​ជន​ក្រុង​

    រដ្ឋបាល​ក្រុងប៉ោយប៉ែត​ ប្រកាស​ផ្អាករថយន្ត​ធុនធំ​​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន​​ នៅកំណាត់​ផ្លូវ​ជាតិលេខ៥​ និង​ផ្លូវ​លំនានា​ក្នុង​ភូមិសាស្ត្រ​ទីប្រជុំ​ជន​ក្រុង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |

    ប៉ោយប៉ែត៖ នៅថ្ងៃទី​២០​តុលានេះ រដ្ឋបាល​ក្រុងប៉ោយ​ប៉ែត​ បាន​ប្រកាស​ផ្អាក​ធ្វើ​ចរាចរណ៍​ជាបណ្ដោះអាសន្ន​ ចំពោះ​រថយន្ត​ធុនធំ​ក្នុង​អំឡុង​ទឹកជន់លិច​ នៅកំណាត់​ផ្លូវ​ជាតិ​លេខ​៥​ និង​ផ្លូវ​លំនានា​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​។

    ក្រសួងសុខាភិបាល​ ប្រកាសរកឃើញករណីវិជ្ជមាន​កូវីដ១៩​ថ្មី ២នាក់ និងមិនមាន​​អ្នកជាសះស្បើយទេ

    ក្រសួងសុខាភិបាល​ ប្រកាសរកឃើញករណីវិជ្ជមាន​កូវីដ១៩​ថ្មី ២នាក់ និងមិនមាន​​អ្នកជាសះស្បើយទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានប្រកាសថារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ២នាក់ និងមិនមានករណីព្យាបាលជាសះស្បើយ ​។  គិតត្រឹមម៉ោង​៧ព្រឹកថ្ងៃទី២០តុលានេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប២៨៥នាក់ ក្នុងនោះជាសះស្បើយ២៨០នាក់ និងគ្មានករណីស្លាប់ទេ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​សួរសុខទុក្ខ​ និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​រងគ្រោះ​ដោយជំនន់​ទឹក​ភ្លៀង​ប្រមាណ ២ម៉ឺន​គ្រួសារ​

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​សួរសុខទុក្ខ​ និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​រងគ្រោះ​ដោយជំនន់​ទឹក​ភ្លៀង​ប្រមាណ ២ម៉ឺន​គ្រួសារ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ តាមរយៈ​ហ្វេសប៊ុក​ផ្លូវ​ការ​នៅព្រឹកថ្ងៃទី​២០ ខែតុលា​ ឆ្នាំ​២០២០​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ បាន​អញ្ជើញ​ធ្វើ​ដំណើរចុះ​សួរសុខទុក្ខ​ និង​ជួយ​ឧបត្ថម្ភ​ដល់ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់ទឹកភ្លៀង​ប្រមាណ​ ២ម៉ឺនគ្រួសារ​ នៅ​ខេត្ត​បន្ទាយមានជ័យ​។

    អង្គការCCF ទទួលអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្ដម​ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី

    អង្គការCCF ទទួលអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្ដម​ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ក្មួយ និងមនុស្សចាស់ នៃអង្គការមូលនិធិកុមារកម្ពុជា(CCF) បានទទួលថវិកាចំនួន៣០០០ដុល្លារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាពេទ្យ ជាថ្មីម្ដងទៀត ដែលជាអណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ។