ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ |
927
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ |
649
បន្ទាយមានជ័យ៖ សារតាមកញ្ចប់បាយពីប្រជាពលរដ្ឋ ផ្ញើជូនដល់បងៗកងទ័ពពិតជាធ្វើឲ្យរំភើបចិត្តស្ទើស្រក់ទឹកភ្នែក។ ពលរដ្ឋក្នុងភូមិកឋិន ឃុំកឋិន ស្រុកថ្មពួកបានវិចខ្ចប់បាយស្លឹកចេក អោយកងកម្លាំងហូប ក្រោយពីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមកកាន់ទីទួលសុវត្ថិភាព ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ |
759
ភ្នំពេញ៖ ជំនន់ទឹកភ្លៀងបានបណ្ដាលឲ្យមនុស្សចំនួន ២៥នាក់បានស្លាប់ដោយជំនន់ទឹកភ្លៀង ក្នុងនោះ៖ ខេត្តបន្ទាយមានជ័យ ១៥នាក់, ខេត្តព្រះសីហនុ ២នាក់, ខេត្តពោធិ៍សាត់ ៣នាក់, ខេត្តប៉ៃលិន ១នាក់ និងខេត្តកំពង់ធំ ៤នាក់។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ |
1,309
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកា សម្រាប់ជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅទូទាំងប្រទេស។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ |
971
ក្រោមព្រះរាជហឫទ័យខ្វល់ខ្វាយជានិច្ចអំពីបញ្ហាគ្រោះទឹកជំនន់ដែលកំពុងកើតមានតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្ត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ |
653
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តពាយ័ព្យ ដែលតំបន់ទំនាបខ្លះបានលិចលង់ និងតំបន់ខ្លះកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារបានទទួលបរិមាណទឹកភ្លៀងធ្លាក់យ៉ាងច្រើនលើសលប់ ជាមួយនិងលំហូរទឹកពីផ្នែកខាងលើពីភាគីថៃបន្ថែម។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ |
319
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន បានឲ្យដឹងថា គ្រោះទឹកជំនន់បានធ្វើឱ្យផ្លូវជន់លិចចំនួន១៣៤ខ្សែ ដែលស្មើនឹង៣៤២កំណាត់ និងមានចំងាយ៤៥០គីឡូ ម៉ែត្រ ហើយផ្លូវដែលកំពុងជន់លិចទំាងនេះ បានរាប់បញ្ជូលតែផ្លូវធំៗដែលមាននៅរាជធានីខេត្តប៉ុណ្ណោះ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ |
1,115
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង (H.E. Mr. Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ |
1,085
ភ្នំពេញ៖ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,១០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ |
614
ពោធិ៍សាត់៖ ដោយមើលឃើញនៅទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌ជាច្រើន ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១៣០០០ គ្រួសារ