គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ចេញ​ម៉ាស​ចំនួន​ ២លាន​បន្ថែម​ទៀត​ ដើម្បីទប់ស្កាត់ការរីករាល​ដាល​កូវីដ១៩

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ចេញ​ម៉ាស​ចំនួន​ ២លាន​បន្ថែម​ទៀត​ ដើម្បីទប់ស្កាត់ការរីករាល​ដាល​កូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស​នៅយប់​ថ្ងៃ​ទី​០១​ ខែ​ធ្នូ ឆ្នាំ២​០២០​ ជូន​សាធារណជន​ឲ្យបា​ន​ជ្រាប​ថា សម្តេច​សម្រេច​បញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត ក្នុងនោះ ១លាន​ម៉ាស​សម្រា​ប់រា​ជ​ធានី​ភ្នំពេញ និ​ង១​លាន​ទៀត​សម្រា​ប់​ខេត្ត​សៀមរា​ប ដើម្បី​ចូល​រួម​ប្រើ​ប្រាស់​ជា​បន្ទាន់​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩។

    អ្នកជំងឺ​កូវីដ​១៩ ម្នាក់ទៀត​ហើយ​បាន​ជាសះស្បើយ​ បន្ទាប់​ពី​បាន​ធ្វើតេស្ត​ ២ដង​ អវិជ្ជមានវីរុសនេះ​

    អ្នកជំងឺ​កូវីដ​១៩ ម្នាក់ទៀត​ហើយ​បាន​ជាសះស្បើយ​ បន្ទាប់​ពី​បាន​ធ្វើតេស្ត​ ២ដង​ អវិជ្ជមានវីរុសនេះ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា​ មាន​អ្នកជំងឺ​កូវីដ​១៩​ ០១នាក់​ទៀត​បាន​ជាសះស្បើយ​ បន្ទាប់​ពីបាន​ធ្វើតេស្ត​ ២ដង​ អវិជ្ជមាន​វីរុស​នេះ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​។

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ ធ្វើតេស្ត​លើកចុងក្រោយបង្ហាញថា​ អវិជ្ជមានវីរុស​​កូវីដ១៩​

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ ធ្វើតេស្ត​លើកចុងក្រោយបង្ហាញថា​ អវិជ្ជមានវីរុស​​កូវីដ១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម​ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង​ក្រុមគ្រួសារ បាន​បន្ត​ធ្វើតេស្ត​លើកទី៤ (តេស្តលើកចុងក្រោយ) ជាលទ្ធផលបង្ហាញថា​ អវិជ្ជមាន​កូវីដ​១៩​ ទាំងអស់គ្នា។ នេះបើយោង​តាម​ហ្វេសប៊ុក​ផ្ទាល់​របស់​ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ។ ឧបនាយករដ្ឋមន្ត្រី បាន​សរសេរដូច្នេះ « សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់ លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើតេស្ត ជូនដល់ក្រុមគ្រួសារខ្ញុំ និងខ្ញុំ រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិផងដែរ។ ខ្ញុំសូមជូនពរដល់ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ទទួលបានសុខភាពល្អបរិបូណ៌ និងជៀសផុតពីគ្រោះកាចទាំងឡាយ»៕    

    លទ្ធផលតេស្ត​លើកចុងក្រោយ សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ អវិជ្ជមាន​​​វីរុសកូវីដ​១៩​

    លទ្ធផលតេស្ត​លើកចុងក្រោយ សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ អវិជ្ជមាន​​​វីរុសកូវីដ​១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ តាមរយៈ​​ហ្វេសប៊ុក​ផ្លូវ​កា​រសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​ នៅថ្ងៃទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​បាន​ឲ្យដឹង​ថា​ សម្ដេចតេជោ​ផ្ទាល់​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ រួម​នឹង​អ្នក​រស់នៅ​ជាមួយ​ បាន​ធ្វើ​តេស្ត​លើកទី៤ ដែលជាលើកចុងក្រោយ​ បង្ហាញថា​អវិជ្ជមាន​កូវីដ​១៩​ ពោលគឺ​ពុំ​មាន​ឆ្លង​ជំងឺ​ដ៏កាចសាហាវ​នេះទេ​។

    ក្រសួងសុខាភិបាល៖ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ទៀតមកពីអាមេរិក

    ក្រសួងសុខាភិបាល៖ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ទៀតមកពីអាមេរិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​១៨ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​ មាន​ករណី​វិជ្ជមាន​វីរុសកូវីដ​១៩​ ថ្មី ០១នាក់(ករណីនាំចូល)​ និង​មិនមាន​ករណី​ជាសះស្បើយទេ ។

    ក្រសួងសុខាភិបាល​ ប្រកាសរកឃើញករណីវិជ្ជមាន​កូវីដ១៩​ថ្មី ១នាក់ និង​អ្នកជាសះស្បើយ​ ១នាក់​

    ក្រសួងសុខាភិបាល​ ប្រកាសរកឃើញករណីវិជ្ជមាន​កូវីដ១៩​ថ្មី ១នាក់ និង​អ្នកជាសះស្បើយ​ ១នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១នាក់ ជាបុរសជនជាតិខ្មែរ អាយុ​២៩ឆ្នាំ ធ្វើដំណើរ​ពីកូរ៉េខាងត្បូង​ ​មក​កម្ពុជា និងមានករណីព្យាបាលជាសះស្បើយ ១នាក់​ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ​២០២០​។  គិតត្រឹមថ្ងៃទី៩ ខែតុលានេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប២៨២នាក់ ក្នុងនោះជាសះស្បើយ២៧៧នាក់ និងគ្មានករណីស្លាប់ទេ។

    ក្រសួងសុខាភិបាល​ ប្រកាសរកឃើញ​ករណីវិជ្ជមាន​កូវីដ១៩​ ថ្មី​ ចំនួន​១នាក់​ លើ​បុរសជនជាតិ​ឥណ្ឌូនេស៊ី (ករណីនាំចូល)

    ក្រសួងសុខាភិបាល​ ប្រកាសរកឃើញ​ករណីវិជ្ជមាន​កូវីដ១៩​ ថ្មី​ ចំនួន​១នាក់​ លើ​បុរសជនជាតិ​ឥណ្ឌូនេស៊ី (ករណីនាំចូល)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១នាក់ ជាបុរសជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅខេត្តព្រះសីហនុ(ករណីនាំចូល) និងគ្មានករណីព្យាបាលជាសះស្បើយទេ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២០​។  គិតត្រឹមថ្ងៃទី៨ ខែតុលានេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប២៨១នាក់ ក្នុងនោះជាសះស្បើយ២៧៦នាក់ និងគ្មានករណីស្លាប់ទេ។

    កម្ពុជា​ព្យាបាល​អ្នកជំងឺកូវីដ​១៩ ជាសះស្បើយ​អស់ហើយ​ និងមិនមានរកឃើញអ្នកវិជ្ជមានថ្មីឡើយ

    កម្ពុជា​ព្យាបាល​អ្នកជំងឺកូវីដ​១៩ ជាសះស្បើយ​អស់ហើយ​ និងមិនមានរកឃើញអ្នកវិជ្ជមានថ្មីឡើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ យោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​​ចេញផ្សាយថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ បាន​ឲ្យដឹងថា គិតត្រឹម​ម៉ោង​៧ព្រឹកនេះ បុរសជនជាតិឥណ្ឌូណេស៊ី ម្នាក់​ អាយុ​១៨​ឆ្នាំ​ ជាអ្នក​ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​ ត្រូវ​បាន​ព្យាបាលជាសះស្បើយ​ ​(ចុងក្រោយគេបង្អស់)  ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​ អវិជ្ជមាន​វីរុស​កូវីដ​១៩​ ចំនួន​២ដង​ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពីមន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​។

    ក្រសួងសុខាភិបាល ប្រកាសថា ថ្ងៃនេះមិនមានរកឃើញ​ករណីឆ្លងកូវីដ​ថ្មី និងមិនមានអ្នក​ជាសះស្បើយ​

    ក្រសួងសុខាភិបាល ប្រកាសថា ថ្ងៃនេះមិនមានរកឃើញ​ករណីឆ្លងកូវីដ​ថ្មី និងមិនមានអ្នក​ជាសះស្បើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០១​ ខែកញ្ញា ឆ្នាំ២០២០ ​ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដីពីករណី​មិន​មាន​អ្នកជា​សះស្បើយ​អ្នក​ជំងឺ​កូវីដ​១៩ ​និង​មិន​មាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នោះ​ទេ​។

    កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩បានជាសះស្បើយចំនួន ៤នាក់បន្ថែមទៀតនៅថ្ងៃនេះ ខណៈពេលដែលគ្មានអ្នកឆ្លងថ្មី

    កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩បានជាសះស្បើយចំនួន ៤នាក់បន្ថែមទៀតនៅថ្ងៃនេះ ខណៈពេលដែលគ្មានអ្នកឆ្លងថ្មី

    ដោយ៖ វណ្ណ សុផាន់ណា​​ | ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០​ |

    សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៤៣នាក់ (ស្ត្រី៤៧នាក់ និងបុរស១ ៩៦នាក់)ក្នុងនោះចំនួនអ្នកព្យាបាលជាសះ ស្បើយសរុបទូទាំងប្រទេស មានចំនួន ២១៤នាក់ (ស្រី៤៦នាក់និងបុរស១៦៨នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរ ពេទ្យរដ្ឋមានចំនួនសរុប២៩នាក់៕