ដំណឹងល្អ!! ព្រឹកនេះក្រសួងសុខាភិបាលប្រកាសថាមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ទេ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងប្រទេស ដោយក្នុងនោះក្រសួងបានបញ្ជាក់ថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី និងមិនមានករណីជាសះស្បើយ ទេ។
គិតត្រឹមព្រឹកម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៨២នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣៦២នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២០នាក់ និងមិនមានអ្នកស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង