គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពស់ទឹកស្ទឹង​ព្រែក​ត្នោត​ បន្ត​ស្រកចុះ ០,១០ម៉ែត្រ​ ធៀបនឹង​ថ្ងៃម្សិលមិញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០​ |
    កម្ពស់ទឹកស្ទឹង​ព្រែក​ត្នោត​ បន្ត​ស្រកចុះ ០,១០ម៉ែត្រ​ ធៀបនឹង​ថ្ងៃម្សិលមិញ កម្ពស់ទឹកស្ទឹង​ព្រែក​ត្នោត​ បន្ត​ស្រកចុះ ០,១០ម៉ែត្រ​ ធៀបនឹង​ថ្ងៃម្សិលមិញ

    ភ្នំពេញ​៖ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,១០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ។ នេះបើយោងតាម​ក្រសួងធនធានទឹក​ និងឧតុនិយម បានឲ្យដឹង​នៅថ្ងៃទី​១៩​ ខែតុលា​ ឆ្នាំ២០២០​។

    ក្រសួងធនធានទឹក​ឲ្យដឹងថា​​ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នា វេលាម៉ោង ៧:៣០ នាទីព្រឹកថ្ងៃទី១៩តុលានេះ ៖

    កម្ពស់ទឹកខាងមុខទ្វារ ៥,៤០ ម៉ែត្រ​ ស្រកចុះ​ ១,២៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា​ ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០
    កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៦០ ម៉ែត្រ
    កម្ពស់ទឹកខាងក្រោយទ្វារ ៨,២០ ម៉ែត្រ​ ។

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង