គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ១៩         

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១​ |
    អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ១៩          អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ១៩         

    ភ្នំពេញ ៖ អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាចប់អាណត្តិលោកវរនាវីឯក Ivan Stadchenko បាន សម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបាននិងកំពុងគ្រប់គ្រងស្ថានភាព នៃជំងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធភាពស្របទៅតាមដំណាក់កាលវិវត្តនៃសភាពការណ៍។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កងទ័ពជើងគោកនៅក្នុងកិច្ចការដ៏មានសារៈសំខាន់ចាំបាច់ចំពោះមុខនេះ។

    ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ជម្រាបលាជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ ទកាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង