គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សៀវភៅ «កូន​ប្រុស​ច្បង​នាយករដ្ឋ​មន្ត្រី ​ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន​ហ៊ុន ម៉ាណែត» នឹង​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ

    សៀវភៅ «កូន​ប្រុស​ច្បង​នាយករដ្ឋ​មន្ត្រី ​ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន​ហ៊ុន ម៉ាណែត» នឹង​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ តាមរយៈ​ហ្វេសប៊ុក​ផ្ទាល់​ឯកឧត្តម​បណ្ឌិត​ ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បាន​ប្រកាស​ចែក​ជូន​សៀវ​ភៅ «កូន​ប្រុស​ច្បង​នាយករដ្ឋ​មន្ត្រី​ ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន​ ហ៊ុន ម៉ាណែត​» ដោយ​ឥត​គិត​ថ្លៃ​ ដល់​អ្នក​ដែល​មាន​បំណង​ចង់​អាន​សៀវភៅ​នេះ។  សៀវភៅ​នេះ​និពន្ធ​ដោយ​ ឯកឧត្តម ឆាយ សុផល អនុ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​ជើង​ចាស់​។

    ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី​​ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន

    ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី​​ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធាន​យុវជនគណបក្ស​ប្រជាជនកម្ពុជា​ថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារជាមួយ លោក លីវ ជានឆាវ រដ្ឋមន្ត្រី​​ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពី​រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ ។

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២​ |

    នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន អញ្ជើញចូលរួមពិធី រាត្រី​ស្រមោសរ​ ដើម្បីប្រមូលថវិការសម្រាប់ ជួយដល់ ការដោះមីននៅកម្ពុជា ”MBCC CHARITY GALA DINNER” សហការរៀបចំដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ី ប្រចាំកម្ពុជា(MBCC) និងអាជ្ញាធរមីនកម្ពុជា(CMAA) នៅណាហ្គាវើល រាជធានី ភ្នំពេញ។

    ឯកឧត្ដម ហ៊ុន​ ម៉ាណែត អញ្ជើញស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលមានលក្ខណ៍

    ឯកឧត្ដម ហ៊ុន​ ម៉ាណែត អញ្ជើញស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលមានលក្ខណ៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២​ |

    តាកែវ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញ​ជាអធិបតីភាពក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាស​ព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និង​សម្ពោធ​សមិទ្ធ​ផលនានា ក្នុងវត្តមង្គលមានលក្ខណ៍ ស្ថិតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្ត​តាកែវ។

    ឯកឧត្តម ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

    ឯកឧត្តម ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។

    ឯកឧត្តម ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមការងារ និង សកម្មជន​យុវជន​ទូទាំង​ខេត្តកំពង់ចាម

    ឯកឧត្តម ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមការងារ និង សកម្មជន​យុវជន​ទូទាំង​ខេត្តកំពង់ចាម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២​ |

    កំពង់ចាម៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិក​គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជន​គណបក្ស​ថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម លើ​ការងារយុវជន បានជួបសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជន​យុវជន​ទូទាំង​ខេត្តកំពង់ចាម។

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្ពុជាជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីអាមេរិក​នៅក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែកសន្តិសុខ និងសុខភាព និងទទួលបានចំណាត់ថ្នាក់ទី២ ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្ពុជាជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីអាមេរិក​នៅក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែកសន្តិសុខ និងសុខភាព និងទទួលបានចំណាត់ថ្នាក់ទី២ ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្ដេចតេជោ(TYDA) បានមានប្រសាសន៍បញ្ជាក់ថា  ប្រទេសកម្ពុជា​ជាប់​លំដាប់​ថ្នាក់​លេខ​២ បន្ទាប់ពីសហរដ្ឋអាមេរិកនៅក្នុងការប្រកួតប្រជែងផ្នែកសន្តិសុខ និងសុខភាព  និង​ទទួល​បាន​ចំណាត់​ថ្នាក់ទី២  ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អប្រសើរ ក្រោមការ​ដឹក​នាំរបស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្ដម ហ៊ុន​ ម៉ាណែត៖ ការអប់រំ គឺជា​តម្រូវ​ការជា​មូល​ដ្ឋាន​ចម្បង​បំផុត​រប​ស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុង និងជនបទ

    ឯកឧត្ដម ហ៊ុន​ ម៉ាណែត៖ ការអប់រំ គឺជា​តម្រូវ​ការជា​មូល​ដ្ឋាន​ចម្បង​បំផុត​រប​ស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុង និងជនបទ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលអគារសិក្សា និង​បណ្ណាល័យ​នៃគ្រឹះស្ថានសិក្សាចំនួន៣ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអប់រំ គឺជា​តម្រូវ​ការ​ជាមូល​ដ្ឋានច​ម្បង​បំផុត​របស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុង និងជនបទ ហើយ​ទោះ​បី​ជាមាន​កម្រិត​ជីវភាព​បែបណា ក៏ត្រូវខិតខំតស៊ូ​ ដើម្បី​ឱកាស​សិក្សា​របស់កូនៗ។

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖  បណ្ឌិត ហ៊ុន ម៉ាណែត ជានិមិត្តរូបនៃទស្សនៈ «កូនខ្មែរអាចធ្វើបាន»

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖  បណ្ឌិត ហ៊ុន ម៉ាណែត ជានិមិត្តរូបនៃទស្សនៈ «កូនខ្មែរអាចធ្វើបាន»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១​ |

    នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកឆន្ទជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានផលិតនិងបញ្ចេញផ្សាយនូវវីដេអូថ្មីមួយ ក្រោមចំណងជើងថា បណ្ឌិត ហ៊ុន ម៉ាណែត ជានិមិត្តរូបនៃទស្សនៈ «កូនខ្មែរអាចធ្វើបាន» ដែលវីដេអូនេះមានរយៈពេលជាង១៧នាទី។

    មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គ Teo Eng Dih អនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិសិង្ហបុរី

    មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គ Teo Eng Dih អនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិសិង្ហបុរី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Teo Eng Dih អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៃសាធារណរដ្ឋសិង្ហបុរី និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។