គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ ថ្មី​ម្នាក់ លើជនជាតិ​អស់គ្លេស​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅព្រឹក​ថ្ងៃ​ទី​១៣​ ខែកញ្ញា ឆ្នាំ២០២០ ​ក្រសួងសុខាភិបាល​ប្រកាសថា ​​រកឃើញ​ករណីអ្នក​ឆ្លង​​ជំងឺ​កូវីដ​១៩ ១នាក់ ​ជាជនជាតិ​អង់គ្លេស អាយុ​៥៤ឆ្នាំ​​។

    គិតត្រឹមម៉ោង​០៧​និង០០​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០២០​ ស្ថាន​ភាព​ជំងឺ​កូវីដ​-១៩ ​នៅ​កម្ពុជា​រក​ឃើញអ្នកឆ្លងសរុប​២៧៥​នាក់ ​(ស្ត្រី៥៤​នាក់ និងបុរស២២១​នាក់)​ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះ​ស្បើយសរុប​ទូទាំង​ប្រទេស​ មាន​ចំនួន​ ២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលម្នាក់ នៅមន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត។

    សូមបញ្ជាក់ថា​ ករណី​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩​ ម្នាក់​ គឺជាជនជាតិ​អង់គ្លេស​អាយុ ៥៤​ឆ្នាំ​ មានអាសយដ្ឋាន​ស្នាក់​នៅ Apartment មួយ​កន្លែង​ ក្នុងសង្កាត់​បឹងកក់​២​ រាជ​ធានីភ្នំពេញ ជាអ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អង់គ្លេស​ ដោយ​ឆ្លង​កាត់​ប្រទេស​ហូឡង់​ ហើយ​បាន​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី១១​ ខែកញ្ញា​ ឆ្នាំ​២០២០​។ កត់​សម្គាល់ថា ជើង​ហោះ​ហើរ​នេះ​ មាន​អ្នក​ដំណើរ​សរុប​ចំនួន​ ៧៣នាក់​ (ស្ត្រី ២១នាក់​ និង​កុមារី​ ៣នាក់​)។​ អ្នកដំណើរទាំងអស់នេះ ត្រូវ​បាន​ដាក់​ឲ្យធ្វើ​ចត្តាឡីស័ក ចំនួន​ ១៤​ ថ្ងៃ​ នៅទីតាំងចត្តាឡីស័កមួយចំនួន​ក្នុងរាជធានីភ្នំពេញ៕

    សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង