គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មន្រ្ដីនាំ​ពាក្យ​ក្រសួង​យុត្ដិធម៌​៖ ក្រុម​ប្រឆាំង​តែង​តែរិះគន់​ទាំង​ងងឹត​ងងុល​ និង​គ្មាន​មូលដ្ឋាន​ ព្រោះតែ​ការ​គុំគួន​ជា​មួយ​រាជ​រដ្ឋាភិបាល​!

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០​ |
    មន្រ្ដីនាំ​ពាក្យ​ក្រសួង​យុត្ដិធម៌​៖ ក្រុម​ប្រឆាំង​តែង​តែរិះគន់​ទាំង​ងងឹត​ងងុល​ និង​គ្មាន​មូលដ្ឋាន​ ព្រោះតែ​ការ​គុំគួន​ជា​មួយ​រាជ​រដ្ឋាភិបាល​! មន្រ្ដីនាំ​ពាក្យ​ក្រសួង​យុត្ដិធម៌​៖ ក្រុម​ប្រឆាំង​តែង​តែរិះគន់​ទាំង​ងងឹត​ងងុល​ និង​គ្មាន​មូលដ្ឋាន​ ព្រោះតែ​ការ​គុំគួន​ជា​មួយ​រាជ​រដ្ឋាភិបាល​!

    ភ្នំពេញ​៖ ក្រុម​បក្ស​ប្រឆាំង ​អង្គការ​សង្គម​ស៊ីវិល ​និង​វិទ្យុ​បរទេស ​បាន​រិះគន់ថា​ ការ​តែង​តាំង​ទីប្រឹក្សា​ក្រសួង​យុត្តិធម៌​ចំនួន​ ៣៨​នាក់ ​គឺ​ជាកា​រ​តែង​តាំង​ឡើង​ដែល​នាំ​ឲ្យ​រដ្ឋ​ខាត​បង់​ថវិកា​ជាតិ ហើយ​ទីប្រឹក្សា​នេះ​ក៏​នឹង​មិន​អាច​ជួយ​អ្វីដ​ល់​ការ​ងារ​យុត្ដិធម៌​នៅ​កម្ពុជា​ឡើយ​។ ប្រតិកម្ម​នឹង​ការ​រិះគន់​នេះ ​មន្រ្ដី​នាំពា​ក្យ​ក្រសួងយុត្ដិធម៌​ បាន​ហៅ​ការ​រិះគ​ន់​នេះ ​ធ្វើ​ឡើង​ទាំង​ងងឹត​ងងុល​ និង​គ្មាន​មូលដ្ឋាន​ ​ពីព្រោះ​តែ​ក្រុម​នេះ​គុំគួន​។

    ក្រុម​ប្រឆាំង​ឈរ​ក្នុង​រូប​ភាព​ជា​បក្ស​នយោបាយ ​ជា​អង្គការ ​និង​ជាវិទ្យុ​ផ្សាយ​សំឡេង​ ដែល​បម្រើ​ឲ្យនិន្នាការ​ប្រឆាំង​ភាព​រីក​ចម្រើន​របស់​កម្ពុជា ​បាន​រិះគន់​បន្ដ​គ្នា ​ពីការ​តែង​តាំង​ទី​ប្រឹក្សា​ក្រសួង​យុត្តិធម៌​ចំនួន ​៣៨​នាក់​ បើ​ទោះ​បី​ជា​ទីប្រឹក្សា​នេះ​មិន​ទទួ​លបា​ន​ប្រាក់​បៀរ​វត្សរ៍​ក៏​ដោយ​។

    ឆ្លើយយ​ត​ប​នឹង​ការ​រិះគន់នេះ​ លោក ​ជិន​ ម៉ាលីន​ មន្រ្ដីនាំ​ពាក្យក្រសួង​យុត្ដិធម៌​ មាន​ប្រសាសន៍​ថា ​ក្រុម​ប្រឆាំង ​រាប់​ពីក្រុ​ម​ដែល​ល្មើស​ច្បាប់​រត់​ចោល​ស្រុក ​និង​ក្រុម​ដែល​ចាយ​លុយ​បរទេស​មួយ​ចំនួន​ គឺ​តែង​តែ​រិះ​គន់​គ្រប់​សកម្មភាព​របស់​រាជ​រដ្ឋាភិបាល​។

    លោក ​ជិន ​ម៉ាលីន ​អះអាង​ថា ​មុនពេ​ល​ដែល​សម្រេច​ជ្រើស​រើស​ទីប្រឹក្សា​សម្រាប់​ក្រសួង​យុត្ដិធម៌​នេះ ​ក្រសួង​បាន​គិត​យ៉ាង​ល្អិន​ល្អន់​ណាស់ ​ដោយ​យោង​ទៅ​លើ​សក្កដានុពល​របស់​ពួក​គាត់​ផង​ និង​មួយ​វិញ​ទៀត​រដ្ឋ​មិន​ត្រូវ​ចំណាយ​ថវិកា​សម្រាប់​ពួក​គាត់​ឡើយ​៕

    អត្ថបទទាក់ទង