គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ថ្លែង​ថា​ បទ​ញុះញង់​ក្នុង​ក្រមព្រហ្មទណ្ឌ​​ មិនមែន​ជាការ​រំលោភ​សេរីភាព​​ នៃ​ការ​បញ្ចេញ​មតិនោះទេ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ថ្លែង​ថា​ បទ​ញុះញង់​ក្នុង​ក្រមព្រហ្មទណ្ឌ​​ មិនមែន​ជាការ​រំលោភ​សេរីភាព​​ នៃ​ការ​បញ្ចេញ​មតិនោះទេ​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ថ្លែង​ថា​ បទ​ញុះញង់​ក្នុង​ក្រមព្រហ្មទណ្ឌ​​ មិនមែន​ជាការ​រំលោភ​សេរីភាព​​ នៃ​ការ​បញ្ចេញ​មតិនោះទេ​

    ភ្នំពេញ ៖ តាមរយៈ​ហ្វេសប៊ុកថ្ងៃទី​២២វិច្ឆិកានេះ​​លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លើកឡើងថា បទ​ញុះញង់​ក្នុង​ក្រមព្រហ្មទណ្ឌ​​ មិនមែន​ជាការ​រំលោភ​សេរីភាព​​ នៃ​ការ​បញ្ចេញ​មតិនោះទេ​។

    ការ​លើកឡើងយ៉ាងដូច្នេះគឺបន្ទាប់ពីវិទ្យុអាស៊ី​សេរី​បាន​ផ្សាយ​ថា ​មន្ត្រី​នៃស​ង្គម​ស៊ីវិល គឺ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ​និង​អង្គ​ការ​មូល​និធិ​ខ្លូនី​ មាន​ទីតាំង​នៅ​អាមេរិ​ក ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​បទ​ញុះញ​ង់​ចេញ​ពី​ក្រម​ព្រហ្ម​ទណ្ឌ​។

    លោក ជិន ម៉ាលីន បានសរសេរនៅហ្វេសប៊ុកថា​ « ​ម្យ៉ាង​ដែរ​ស្រុក​ខ្ញុំ ​ដល់​ពេល​ប្រព្រឹត្ត​បទ​ល្មើស​ច្រើន​ពេក​ទៅ គេច​អត់​រួច​ពីសំ​ណាញ់​ច្បាប់ ​បែ​ជា​នាំ​គ្នារិះគន់ និង​ទាម​ទាឱ្យលុ​ប​ច្បាប់​ចោល​។ Sick!»។

    មន្ត្រីអ្នកនាំពាក្យ​បានបញ្ជាក់​ប្រាប់​ថា​ បទ​ញុះញង់​ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជា​ការ​រំលោភ​សេរីភាព ​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ​ ព្រោះសេ​រីភាព​ នៃ​ការ​បញ្ចេញ​មតិ​មិន​មែន​ជា​សេរីភាព​ នៃការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ បំផ្លើស ​បំភ្លៃ ​បំពាន​ដល់​សិទ្ធិ​សេរីភា​ព​អ្នក​ដ៏ទៃ និង​ប៉ះពាល់ដ​ល់​សណ្តាប់​ឆ្នាប់​សាធារណៈ និ​ង​សន្តិសុខ​សង្គម​នោះ​ទេ។ ប​ទញុះញង់ដូច​គ្នានេះ​ ក៏​មាន​បញ្ញតិ្ត​នៅ​ក្នុង​ច្បាប់​ព្រហ្ម​ទណ្ឌនៃ​​បណ្តា​ប្រទេស​ជឿនលឿន​ និង​ប្រជាធិបតេយ្យ​ដ៏​ទៃ​ទៀត​ផង​ដែរ​។

    លោកបានបន្តថា​ ការ​រៀបចំ​ឱ្យ​មាន​បញ្ញត្តិប្រភេទ​បទ​ល្មើសច្រើន​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ គឺ​ដើម្បី​ការពារ​ថែរក្សា​សិ​ទ្ធិ​សេរីភាព​បុគ្គល ​និង​សណ្តាប់​ឆ្នាប់​សាធារណៈ ឆ្លើយ​តប​ទៅ​នឹង​ការ​វិវឌ្ឍ​លើ​គ្រប់​វិស័យ​ និង​ទិដ្ឋភាព​សង្គម​។ ការ​លុប​ចោល​បទ​ល្មើស​ញុះញង់​នេះ នឹង​នាំ​មក​នូវ​ភាព​អនាធិបតេយ្យ និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ដោយ​បំពាន និង​គ្មាន​ការ​ទទួ​ល​ខុស​ត្រូវ​ ប៉ះពាល់​ដល់​សន្តិសុខ​សង្គម សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សិទ្ធិ​សេរីភាព​បុគ្គល​។

    លោក ជិន ម៉ាលីន​ បាន​លើកឡើងទៀតថា​ ក្នុង​នាម​ជាព​លរដ្ឋ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ និង​បើ​មិន​ចង់​ប្រឈម​មុខ​តាម​ផ្លូវច្បាប់​ទៀត ពួក​គេ​គួរ​តែ​ឈប់​ធ្វើ​សកម្មភាព​ដែលជាអំ​ពើល្មើ​សច្បាប់​ក្រោ​ម​រូប​ភាព​ និង​លេស​នៃ​សេរីភាព​មញ្ចេញ​មតិ ជា​ជាង​ការ​នាំ​គ្នា​រិះគន់​ និង​ទាម​ទា​ឱ្យ​មាន​ការ​កែ​ប្រែ​ ឬលុប​ចោល​បញ្ញត្តិ​នៃ​ច្បាប់​នេះ៕

    អត្ថបទទាក់ទង