គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ក្រសួងសុខាភិបាល​ រកឃើញអ្នកឆ្លង​កូវីដថ្មី ៣៦នាក់ និង​មានអ្នកជាសះស្បើយចំនួន ៥៨នាក់

    ក្រសួងសុខាភិបាល​ រកឃើញអ្នកឆ្លង​កូវីដថ្មី ៣៦នាក់ និង​មានអ្នកជាសះស្បើយចំនួន ៥៨នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ៣៦នាក់ ក្នុងនោះ៣៥នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០១នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា និងមាន​អ្នកជាសះស្បើយ​ចំនួន ៥៨នាក់ សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២១​ ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចផ្ដល់ថវិកា និងឃីតបន្ថែមទៀត​ដល់បណ្ដាខេត្ត​មួយចំនួន​ ដើម្បីរៀបចំការធ្វើចត្តាឡីស័កជូនពលរដ្ឋ

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចផ្ដល់ថវិកា និងឃីតបន្ថែមទៀត​ដល់បណ្ដាខេត្ត​មួយចំនួន​ ដើម្បីរៀបចំការធ្វើចត្តាឡីស័កជូនពលរដ្ឋ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេច​ផ្តល់ជំនួយថវិកាសរុបចំនួន ២៤៥០លានរៀល និង​ឃីតមួយចំនួនដល់បណ្តាខេត្តមួយចំនួន​បន្ថែម​ទៀត ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញសេចក្ដីសម្រេច​បង្កើត​គណៈកម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញសេចក្ដីសម្រេច​បង្កើត​គណៈកម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានលោកជំទាវ​ ឱ វណ្ណឌីន ជាប្រធាន និងមានអនុប្រធាន-សមាជិក មកពីក្រសួងស្ថាប័នអង្គភាព ពាក់ព័ន្ធចំនួន ៤៦រូបផ្សេងទៀត។

    រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៥នាក់​ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ និង​មានអ្នកជាសះស្បើយ ២២នាក់

    រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៥នាក់​ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ និង​មានអ្នកជាសះស្បើយ ២២នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ៧៥នាក់ ក្នុងនោះ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ចំនួន ២២នាក់ សម្រាប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២១​ ។

    ទង់ជាតិ​កម្ពុជា ត្រូវបាន​បង្ហាញលើកំពូលអគារខ្ពស់ៗជាច្រើនកន្លែង​នៅទីក្រុងសៀងហៃ ដើម្បី​ស្វាគមន៍ព្រះវត្តមានព្រះមហាក្សត្រកម្ពុជា

    ទង់ជាតិ​កម្ពុជា ត្រូវបាន​បង្ហាញលើកំពូលអគារខ្ពស់ៗជាច្រើនកន្លែង​នៅទីក្រុងសៀងហៃ ដើម្បី​ស្វាគមន៍ព្រះវត្តមានព្រះមហាក្សត្រកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១​ |

    ទង់ជាតិរបស់កម្ពុជា តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបនោះ ត្រូវបានរំលេចជាច្រើនកន្លែងនៅលើកំពូលអគារខ្ពស់ៗក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ ការរៀបចំរំលេចបែបនេះ ដើម្បីស្វាគមន៍ចំពោះព្រះវត្តមានដ៏ឧត្តុងឧត្តមរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ពេលយាងបំពេញទស្សនកិច្ចនៅក្រុងសៀងហៃ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចតែងតាំងលោកជំទាវ ឱ វណ្ណឌីន ជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចទទួលបន្ទុក​​ដឹកនាំ​ការងារ​​ចាក់​វ៉ាក់​សាំង​ទូទាំងប្រទេស

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចតែងតាំងលោកជំទាវ ឱ វណ្ណឌីន ជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចទទួលបន្ទុក​​ដឹកនាំ​ការងារ​​ចាក់​វ៉ាក់​សាំង​ទូទាំងប្រទេស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ តាមរយៈសំឡេងនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្គាប់ការឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង តែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ទទួលបន្ទុក​​ដឹកនាំ​ការងារ​​ចាក់​វ៉ាក់​សាំង​ទូទាំងប្រទេស។

    គ.ជ.ប ជូន​ដំណឹងពី​ការបរិច្ឆេទ នៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥​

    គ.ជ.ប ជូន​ដំណឹងពី​ការបរិច្ឆេទ នៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) នៅថ្ងៃទី១៥ ខែមីនា​ ឆ្នាំ​២០២១ បាន​ចេញសេចក្ដី​ជូន​ដំណឹង​មួយ​បញ្ជាក់​​​​ពីការបរិច្ឆេទ នៃការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹង​ប្រព្រឹត្តនៅថ្ងៃទី​០៥​ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ។

    សម្ដេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ផ្តល់​អាហារូប​ករណ៍​ដល់​កូន​ទាំង​ ៤​នាក់​ របស់​លោក ឡៅ ​វណ្ណា ​ដែល​បានស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​-១៩​

    សម្ដេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ផ្តល់​អាហារូប​ករណ៍​ដល់​កូន​ទាំង​ ៤​នាក់​ របស់​លោក ឡៅ ​វណ្ណា ​ដែល​បានស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​-១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០២១​ នេះ ​ឯកឧត្តម​បណ្ឌិត​ លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកអាហារូបករណ៍ពិសេស សិក្សារយៈពេល ១២ឆ្នាំ របស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូន​លោក​ស្រី ​វ៉េង សុម៉ាលី ដែលត្រូវជាភរិយា

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១០៥នាក់​បន្ថែមទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១០៥នាក់​បន្ថែមទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ១០៥នាក់ ក្នុងនោះ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ចំនួន ៨៨នាក់ សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២១​ ។

    សារជាសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ពិចារណាផ្អាកការរៀបចំពិធីផ្សេងៗ

    សារជាសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ពិចារណាផ្អាកការរៀបចំពិធីផ្សេងៗ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ តាមរយៈសារសំឡេងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន​ធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្ត ពិចារណាធ្វើការផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។