គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់ថា​ ការបង្កើតច្បាប់ស្ដីពីកូវីដ១៩ គឺដើម្បី​ដាក់ទោសទៅលើ​អ្នកដែលមិនគោរពច្បាប់តែប៉ុណ្ណោះ

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់ថា​ ការបង្កើតច្បាប់ស្ដីពីកូវីដ១៩ គឺដើម្បី​ដាក់ទោសទៅលើ​អ្នកដែលមិនគោរពច្បាប់តែប៉ុណ្ណោះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត គឺដាក់ទោសតែទៅលើអ្នកដែលមិនគោរពច្បាប់តែប៉ុណ្ណោះ។

    អ្នកជំងឺកូវីដ១៩ចំនួន ៨៣នាក់ បានជាសះស្បើយ ខណៈមានអ្នកឆ្លង​ថ្មីចំនួន​ ២០នាក់​

    អ្នកជំងឺកូវីដ១៩ចំនួន ៨៣នាក់ បានជាសះស្បើយ ខណៈមានអ្នកឆ្លង​ថ្មីចំនួន​ ២០នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ២០នាក់ ក្នុងនោះ ១៨នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០២នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា និងមាន​អ្នកជាសះស្បើយ​ចំនួន ៨៣នាក់ សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២១​ ។

    ក្រសួងសុខាភិបាល ប្រកាសថាករណីអ្នកជំងឺកូវីដ១៩ ម្នាក់ស្លាប់នៅខេត្តព្រៃវែង គឺដោយសារជំងឺស្ទះសរសៃឈាមបេះដូង មិនមែនកូវីដទេ

    ក្រសួងសុខាភិបាល ប្រកាសថាករណីអ្នកជំងឺកូវីដ១៩ ម្នាក់ស្លាប់នៅខេត្តព្រៃវែង គឺដោយសារជំងឺស្ទះសរសៃឈាមបេះដូង មិនមែនកូវីដទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសេចក្ដីជូនព័ត៌មានមួយដោយបានបញ្ជាក់ថា ករណីអ្នកជំងឺកូវីដ១៩ម្នាក់ស្លាប់នៅខេត្តព្រៃវែង គឺស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង មិនមែនស្លាប់ដោយសារជំងឺកូវីដទេ។

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយមានចំណងជើងថា «ការពារអាយុជីវិតនិងរក្សា ស្ថិរភាពជីវភាពរបស់ពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងបរិបទកូវីដ-១៩ »

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយមានចំណងជើងថា «ការពារអាយុជីវិតនិងរក្សា ស្ថិរភាពជីវភាពរបស់ពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងបរិបទកូវីដ-១៩ »

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១​ |

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀតដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា «ការពារអាយុជីវិតនិងរក្សាស្ថិរភាពជីវភាពរបស់ពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងបរិបទកូវីដ-១៩ »។

    ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យចំនួន ៤០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យចំនួន ៤០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ តាមរយៈហ្វេកប៊ុក Royal du Cambodge នៅថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២១ បាន​ឲ្យដឹងថា​ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចម៉ែ ទ្រង់សព្វព្រះរាជហឫទ័យ ព្រះរាជទានព្រះរាជទ្រព្យចំនួន ៤០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

    អនុក្រឹត្យស្ដីពីវិធានការសុខាភិបាល​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង​ជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

    អនុក្រឹត្យស្ដីពីវិធានការសុខាភិបាល​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង​ជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២១ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខាភិបាលសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ថវិកា និងឃីតបន្ថែមទៀតឱ្យខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរ

    សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ថវិកា និងឃីតបន្ថែមទៀតឱ្យខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានផ្តល់ជំនួយថវិកាជាង១៥០០លានរៀល និងសម្ភារៈដល់បណ្តាខេត្តមួយចំនួន ដែលនៅជាប់ព្រំដែនកម្ពុជា ដូចជាថៃ និងវៀតណាម បន្ថែមទៀត ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសទាំងពីរនេះ។

    រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៩នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍ ២០កុម្ភៈ

    រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៩នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍ ២០កុម្ភៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២១​ បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ៣៩នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ចំនួន ០២នាក់។

    ក្រសួងការបរទេសណែនាំដល់អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសកម្ពុជាប្រចាំបរទេស ពីការផ្តល់ទិដ្ឋាការដល់ជនបរទេសធ្វើដំណើរចូលកម្ពុជា

    ក្រសួងការបរទេសណែនាំដល់អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសកម្ពុជាប្រចាំបរទេស ពីការផ្តល់ទិដ្ឋាការដល់ជនបរទេសធ្វើដំណើរចូលកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានស្នើអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំបរទេស ជួយសម្រួលដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងស្វែងរកបុគ្គលដែលមានការពាក់ព័ន្ធ ក្នុងករណីដែលមានការចម្លងនៃជំងឺកូវីដ-១៩នៅកម្ពុជា។

    ក្រសួងសុខាភិបាល ប្រកាសពីករណីស្លាប់ដោយសារជំងឺកូវីដ១៩ លើកដំបូង លើបុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ ម្នាក់

    ក្រសួងសុខាភិបាល ប្រកាសពីករណីស្លាប់ដោយសារជំងឺកូវីដ១៩ លើកដំបូង លើបុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ ម្នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅថ្ងៃទី​១១ ខែមីនា​ ឆ្នាំ​២០២១​  ក្រសួងសុខាភិបាល​បានប្រកាលពីករណីបុរសជនជាតិខ្មែរ​ ម្នាក់អាយុ ៥០ឆ្នាំ​បាន​ស្លាប់នៅវេលាម៉ោង ១០ និង៤០នាទី ដោយសារ​ជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ដែលនេះជាករណីស្លាប់លើកទី១នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាល​ ចេញផ្សាយនៅថ្ងៃនេះ។ សេចក្ដីប្រកាសឲ្យដឹងទៀតថា​ សពរបស់បុរសម្នាក់នេះ ត្រូវបាន​រកឃើញថាមានឆ្លងវីរុសកូវីដ១៩ នៅថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ដែលមាន​លទ្ធផល​បញ្ជាក់​ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា​៕