គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចឯកភាពលើ​សំណើរបណ្ដេញចេញពីកម្ពុជា​ចំពោះជនបរទេសណាដែលគេចវេស និង​មិនរួមសហការធ្វើចត្តាឡីស័ក

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចឯកភាពលើ​សំណើរបណ្ដេញចេញពីកម្ពុជា​ចំពោះជនបរទេសណាដែលគេចវេស និង​មិនរួមសហការធ្វើចត្តាឡីស័ក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឯកភាពសម្រេចឱ្យបណ្តេញចេញពីកម្ពុជា និងលែងឱ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសណា ដែលគេចវេស និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។

    រកឃើញអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ​ ចំនួន ២៣នាក់ ឆ្លងជំងឺកូវីដ១៩

    រកឃើញអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ​ ចំនួន ២៣នាក់ ឆ្លងជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ​ក្រសួងសុខាភិបាល ​បាន​រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ​១៩ ថ្មីចំនួន​ ២៥នាក់​ ក្នុង​នោះ​មាន ​២៣នាក់​ ជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង​មិនមាន​ជាសះស្បើយ​។

    ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀនរដ្ឋ និងឯកជន នៅភ្នំពេញ និង​ខេត្តកណ្ដាល​រយៈពេល ២សប្ដាហ៍

    ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀនរដ្ឋ និងឯកជន នៅភ្នំពេញ និង​ខេត្តកណ្ដាល​រយៈពេល ២សប្ដាហ៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ក្រសួងអប់រំ យុវជន និងកីឡា បាន​សម្រេច​ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និង​ឯកជន​ ជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ នៅរាជធានីភ្នំពេញ និង​ខេត្ត​កណ្ដាល​។ នេះបើយោង​តាម​សេចក្ដជូនដំណឹង​របស់ក្រសួងអប់រំ យុវជន​ និងកីឡា ចេញផ្សាយនៅថ្ងៃទី​២២​កុម្ភៈនេះ​។

    កងពលតូចលេខ៧០  បានរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីបញ្ជាការកងពលចោមចៅ

    កងពលតូចលេខ៧០  បានរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីបញ្ជាការកងពលចោមចៅ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖  នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កងពលតូចលេខ៧០  បានរៀបចំ ចាក់វ៉ាក់សាំងការពារកូវីដ-១៩  នៅទីបញ្ជាការកងពល ដែលមានអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកចំនួន៥អង្គភាពមានដូចជា៖ កងពលតូចលេខ៧០, យោធភូមិភាគ១ ,យោធភូមិភាគ២, បញ្ជាការដ្ឋានវិស្វកម្ម  ក.ទ.គ ,បញ្ជាការដ្ឋានការពារអាកាស  ក.ទ.គ។

    ទីតាំង ២៣កន្លែង​ត្រូវ​បាន​បិទជាបណ្ដោះអាសន្ន​ ក្រោយរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    ទីតាំង ២៣កន្លែង​ត្រូវ​បាន​បិទជាបណ្ដោះអាសន្ន​ ក្រោយរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ បន្ទាប់​ពី​បាន​រកឃើញ​ថា​​មាន​ករណីឆ្លង​ជំងឺកូវីដ១៩ ជាច្រើនករណី​ ដែល​សម្ដេច​តេជោ​ បាន​ដាក់ឈ្មោះថា​ ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ទីតាំងជាច្រើន​ត្រូវ​បាន​បិទ​ជាបណ្ដោះអាសន្ន​ ដើម្បី​ធ្វើ​ការយកសំណាកអ្នកដែលពាក់ព័ន្ធទាំងអស់​ធ្វើ​តេស្ត​រកវីរុសកូវីដ​១៩​។

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឲ្យមន្រ្តីបក្សគ្រប់ថ្នាក់មានភាព ស្មោះត្រង់ ក្នុងការបម្រើប្រទេសជាតិ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឲ្យមន្រ្តីបក្សគ្រប់ថ្នាក់មានភាព ស្មោះត្រង់ ក្នុងការបម្រើប្រទេសជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា បានជំរុញឲ្យមន្រ្តីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកមានភាពស្មោះត្រង់ និងបម្រើជាតិ និងប្រជាជនអស់ពីចិត្តពីថ្លើម ប្តេជ្ញា ការពារគណបក្សនៅគ្រប់កាលៈទេសៈ រាំងស្កាត់បាតុភាពអសកម្មរបស់មន្រ្តីគណបក្ស ដោយភាពម៉ឺងម៉ាត់តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។

    ក្រសួងសុខាភិបាល​បង្ហាញទីតាំង និងពេលវេលាសម្រាប់ចាក់វ៉ាក់សាំង Sinopharm របស់ចិន ដើម្បីប្រឆាំងជំងឺកូវីដ១៩

    ក្រសួងសុខាភិបាល​បង្ហាញទីតាំង និងពេលវេលាសម្រាប់ចាក់វ៉ាក់សាំង Sinopharm របស់ចិន ដើម្បីប្រឆាំងជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហាញទីតាំង និងពេលវេលាសម្រាប់ចាក់វ៉ាក់សាំង Sinopharm របស់ចិន ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ជូនគ្រូពេទ្យ បុគ្គលិក-មន្ដ្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន១០។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់ជំនួយសម្ភារៈ និងឃីតបន្ថែមទៀត​ដល់ខេត្ត​ចំនួន​៥ នៅជាប់​ព្រំដែនថៃ

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់ជំនួយសម្ភារៈ និងឃីតបន្ថែមទៀត​ដល់ខេត្ត​ចំនួន​៥ នៅជាប់​ព្រំដែនថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់ជំនួយសម្ភារៈ និងឃីតបន្ថែមទៀត ដល់ខេត្តចំនួន៥ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១  ។

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ១៧ នាក់​ ខណៈមានអ្នកជាសះស្បើយ០៣នាក់

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ១៧ នាក់​ ខណៈមានអ្នកជាសះស្បើយ០៣នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២១​ បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន​ ១៧នាក់​ ខណៈមានអ្នកជាសះស្បើយចំនួន​ ០៣នាក់។ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២១ កុម្ភៈ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩សរុបចំនួន​ ៥៣៣នាក់​ ក្នុង​នោះ​អ្នកព្យាបាលជាសះស្បើយមានចំនួន​ ៤៧៣នាក់ អ្នកកំពុង​សម្រាកព្យាបាលចំនួន ៦០នាក់​ និង​មិនមាន​អ្នកស្លាប់ទេ៕