គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    តំណាងកម្ពុជាប្រចាំUN សម្ដែងការខកចិត្តចំពោះរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្ស

    តំណាងកម្ពុជាប្រចាំUN សម្ដែងការខកចិត្តចំពោះរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្ស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១​ |

    ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ប្រចាំនៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ UN ដែលនិយាយកាន់ជើងតែម្ខាងទាក់ទងនិងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ខណៈកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់អង្គភាព និងអ្នកលេងបណ្តាញសង្គមហ្វេសបុកជិត១២លាននាក់ ដោយមានទាំងអ្នករិះគន់រាជរដ្ឋាភិបាលស្អេកស្កះផងដែរនោះ។

    រដ្ឋបាលខេត្តព្រះសីហនុ សម្រេចចេញលិខិត​ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន​ចំនួន ២៩ទីតាំង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក

    រដ្ឋបាលខេត្តព្រះសីហនុ សម្រេចចេញលិខិត​ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន​ចំនួន ២៩ទីតាំង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១​ |

    ព្រះសីហនុ៖ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានសម្រេច​ចេញលិខិត​ផ្អាកអាជីវកម្ម​ជាបណ្ដោះអាសន្ន សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ផ្សារទំនើប មន្ទីរពេទ្យ​ឯកជន ចំនួន ២៩ទីតាំង ស្ថិតនៅក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើជាមណ្ឌល​ចត្តាឡីស័ក។ ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងដែលត្រូវ​បាន​កំណត់ជាមណ្ឌលចត្តាឡីស័កត្រូវអនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួនតាមខ្លឹមសារនៃកិច្ចសន្យាជាមួយក្រុមការងារប្រចាំការនីមួយៗ។

    រាជរដ្ឋាភិបាល នឹងឧបត្ថម្ភថវិកា និង​អង្ករ​ដល់ពលរដ្ឋធ្វើចត្តាឡីស័កនៅភ្នំពេញក្នុងលក្ខណៈសម្បត្តិ ៤យ៉ាង

    រាជរដ្ឋាភិបាល នឹងឧបត្ថម្ភថវិកា និង​អង្ករ​ដល់ពលរដ្ឋធ្វើចត្តាឡីស័កនៅភ្នំពេញក្នុងលក្ខណៈសម្បត្តិ ៤យ៉ាង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ​នឹង​ផ្ដល់ថវិកាឧបត្ថម្ភ និង​អង្ករ ដល់​បងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ និងមានលក្ខណៈសម្បត្តិទាំង៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ។

    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ២៤នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ២៤នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ​២០២១​ បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ២៤នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ ០១នាក់។

    ទីតាំងរក្សាទុក និងរថយន្តដឹកជញ្ជូនវ៉ាក់សាំង AstraZeneca បានត្រៀមរួចរាល់ហើយ

    ទីតាំងរក្សាទុក និងរថយន្តដឹកជញ្ជូនវ៉ាក់សាំង AstraZeneca បានត្រៀមរួចរាល់ហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល , តំណាងអង្គការសុខភាពពិភពលោក និង តំណាងអង្គការយូនីសេហ្វ បានចុះពិនិត្យមើលពីការត្រៀមរៀបចំទីកន្លែងទុកវ៉ាក់សាំងតាមលក្ខណៈបច្ចេកទេស និង ការត្រៀមរថយន្តសំរាប់ដឹកជញ្ជូនវ៉ាក់សាំងបង្ការកូវីដ១៩ ខណៈដែលវ៉ាក់សាំងកូវីដ១៩ ប្រភេទអាស្ត្រាសេនេកា(AstraZeneca) ចំនួន៣២៤,០០០ដូស ជាជំនួយតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ផ្តល់ជូនដល់កម្ពុជា នឹងមកដល់នៅយប់ថ្ងៃទី២មីនានេះ ។

    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ ស្ដេចយាងចេញទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន​

    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ ស្ដេចយាងចេញទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេសចាកចេញទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្តេចគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព ។

    សម្ដេចតេជោ សម្រេចឲ្យក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំង ដល់កម្មករប្រមូលសំរាមអ្នករត់taxi ម៉ូតូកង់បី និងម៉ូតូឌុប

    សម្ដេចតេជោ សម្រេចឲ្យក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំង ដល់កម្មករប្រមូលសំរាមអ្នករត់taxi ម៉ូតូកង់បី និងម៉ូតូឌុប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១​ |

    នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីព្រឹកថ្ងៃទី២៨កុម្ភ:  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំអចិន្រ្តៃយ៍គណ:រដ្ឋមន្ត្រីបន្ទាន់ ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩។

    សម្តេច​តេជោ​ ហ៊ុន​ សែន ប្រកាសថា បើ​ពុំ​មាន​ការ​ប្រែប្រួល​ទេ ​សម្ដេច​នឹង​ទទួល​ចាក់​វ៉ាក់​សាំង​អាស្ត្រាហ្សេនីកា​​(AstraZeneca) នៅ​ថ្ងៃ​ទី​៤​មីនា

    សម្តេច​តេជោ​ ហ៊ុន​ សែន ប្រកាសថា បើ​ពុំ​មាន​ការ​ប្រែប្រួល​ទេ ​សម្ដេច​នឹង​ទទួល​ចាក់​វ៉ាក់​សាំង​អាស្ត្រាហ្សេនីកា​​(AstraZeneca) នៅ​ថ្ងៃ​ទី​៤​មីនា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្តេច​តេជោ ​ហ៊ុន​ សែន​ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ​បើ​ពុំមាន​ការ​ប្រែប្រួល​ទេ​សម្តេច​នឹង​ទទួល​ចាក់​វ៉ាក់​សាំង​នៅ​ម៉ោង​ ៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ​ខែមីនា​ ឆ្នាំ​២០២១ នៅ​មន្ទី​រ​ពេទ្យកាល់​ម៉ែត្រ ​ដោយ​មាន​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ផង​ដែរ ​ខណៈ​វ៉ាក់​សាំង​អាស្ត្រាហ្សេនីការបស់ប្រទេសឥណ្ឌា​​នឹង​មក​ដល់​នៅយ​ប់ថ្ងៃ​ទី​២​មីនា​។

    វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZeneca)របស់ប្រទេសឥណ្ឌាចំនួន ៣២៤,០០០ដូស នឹង​មកដល់កម្ពុជានៅថ្ងៃទី២មីនា

    វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZeneca)របស់ប្រទេសឥណ្ឌាចំនួន ៣២៤,០០០ដូស នឹង​មកដល់កម្ពុជានៅថ្ងៃទី២មីនា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ កម្ពុជានឹងទទួលបានវ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZeneca) ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤,០០០ដូស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

    រាជរដ្ឋាភិបាល ដាក់ចេញវិធានការ​យ៉ាងតឹងរឹងចំពោះបុគ្គលមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល

    រាជរដ្ឋាភិបាល ដាក់ចេញវិធានការ​យ៉ាងតឹងរឹងចំពោះបុគ្គលមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ រាជរដ្ឋាភិបាល បន្ដចាត់វិធានការយ៉ាងតឹងរឹង ចំពោះបុគ្គលមិនអនុវត្តតាមវិធានរបស់សុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក, បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្ដល់ព័ត៌មានការស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមពីលើអនុក្រឹត្យលេខ២៧ អនក្រ.បក។