ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ |
1,082
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចតេជោបានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ហើយក្រសួងបានរកឃើញឆ្លងសហគមន៍រហូតដល់៣២ករណី។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ |
943
ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម បណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ កាលពីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ |
1,191
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្ដីជូនដំណឹងមួយច្បាប់ឱ្យដឹងថា រដ្ឋបាលរាជធានីនៅតែបន្តប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្នុងអំឡុងពេលអន្តរកាលនេះ និងអនុញ្ញាតឱ្យបុរេទូទាត់ ឬហៅថា ការបង់ប្រាក់ទុកជាមុន ត្រឹមរយៈពេល៦ខែ ចាប់ពីខែមករា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២១។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ |
906
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ ជាអ្នកដំណើរចូលមកប្រទេសកម្ពុជា និងមិនមានអ្នកជាសះស្បើយទេសម្រាប់ថ្ងៃទី១៨កុម្ភៈ។ គិតត្រឹមម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩សរុបចំនួន ៤៨៤នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៤៧០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១៤នាក់ និងមិនមានករណីស្លាប់ទេ៕
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ |
1,067
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២៣០០លានរៀលបន្ថែមទៀត ជូនដល់ខេត្តចំនួន៣ នៅជាប់ព្រំដែនថៃ ដើម្បីដោះស្រាយការធ្វើចត្តាឡីស័ក ជូនពលករដែលត្រឡប់មកពីប្រទេសថៃ។ នេះបើយោងតាមលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រសាសន៍ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៩កុម្ភៈនេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ |
1,605
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញអនុក្រឹត្យចំនួន ២ ដើម្បីបង្កើនការផាកពិន័យចំពោះបុគ្គលដែលគេចវេសមិនធ្វើចត្តាឡីស័ក និងអ្នកដែលផ្ដើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនាដល់អ្នកគេចវេសការអនុវត្តវិធានការចត្តាឡីស័ក។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ |
1,000
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម បានអំពាវនាវឲ្យនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋកម្ពុជាកំពុងមានវត្តមាននៅប្រទេសវៀតណាម មានការប្រុងប្រយ័ត្នចំពោះការឡើងខ្ពស់នៃសន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី ដែលនឹងឡើងដល់កម្រិតហានិភ័យខ្ពស់ ហេតុដូច្នេះត្រូវការពារ ដោយត្រូវស្លៀកសម្លៀកបំពាក់ការពារកំដៅ បាំងមុខ ក ត្រចៀក និងពាក់វ៉ែនតាការពារពន្លឺព្រះ អាទិត្យ លាបឡេការពារស្បែកនៅពេលចេញក្រៅ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ |
1,178
កំពង់ស្ពឺ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់តាំងក្រុមជំនួយការ នាំយកនូវថវិកា ស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ កាលរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ |
834
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ០៤នាក់ ដែលសុទ្ធជាអ្នកដំណើរចូលមកប្រទេសកម្ពុជា និងមិនមានអ្នកជាសះស្បើយទេសម្រាប់ថ្ងៃទី១៧កុម្ភៈ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ |
808
ដើម្បីអបអរសាទរការបញ្ចប់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ជាស្ថាពរ ក្រោមកិច្ចសហការរបស់អាជ្ញាធរជាតិអប្សរាជាមួយវិស័យឯកជន អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីសម្ពោធដាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។