គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ក្រសួងសុខាភិបាល ប្រកាសរកឃើញពីករណីមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរចូល​មក​កម្ពុជា

    ក្រសួងសុខាភិបាល ប្រកាសរកឃើញពីករណីមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរចូល​មក​កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរា​យ​ការណ៍​ពី​ការ​វិភាគ​រក​ឃើញ​ករណី​ឆ្លង វីរុសកូវីដ-១៩ថ្មី បំប្លែងខ្លួនថ្មី ក្នុងចំណោមអ្នកដំណើរដែលចូលមកកម្ពុជា។ នេះបើតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ជាឲ្យចាត់វិធានការតាមច្បាប់​លើអធិការស្រុកកំរៀង​ ករណីដោះ​លែង​មេ​ខ្យល់​នាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសថៃ

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ជាឲ្យចាត់វិធានការតាមច្បាប់​លើអធិការស្រុកកំរៀង​ ករណីដោះ​លែង​មេ​ខ្យល់​នាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅរសៀលថ្ងៃទី​១៥​ ខែកុម្ភៈ ឆ្នាំ​២០២១ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ចេញបទបញ្ជាឲ្យបកស័ក្តិ និងបណ្តេញវរសេនីយ៍ ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិភ្លាម ក្រោយក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះពិតជាបានដោះលែងមេខ្យល់នាំមនុស្ស ឆ្លងដែន ខុសច្បាប់ ពីប្រទេសថៃ ចូលទឹកដីកម្ពុជា។

    ក្រសួងសុខាភិបាល ណែនាំឲ្យអភិបាលរាជធានី-ខេត្ត អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការច្បាប់ចំពោះអ្នកគេចវេសមិនធ្វើចត្តាឡីស័ក

    ក្រសួងសុខាភិបាល ណែនាំឲ្យអភិបាលរាជធានី-ខេត្ត អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការច្បាប់ចំពោះអ្នកគេចវេសមិនធ្វើចត្តាឡីស័ក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានណែនាំទៅអភិបាលរាជធានី-ខេត្ត អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការច្បាប់ចំពោះអ្នកគេចវេសមិនធ្វើចត្តាឡីស័ក តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល»។

    ព្រឹទ្ធសភាចាប់ដៃគ្នាជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោដោះស្រាយវិវាទស្រ្តីទន់ខ្សោយ

    ព្រឹទ្ធសភាចាប់ដៃគ្នាជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោដោះស្រាយវិវាទស្រ្តីទន់ខ្សោយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសហការចាប់ដៃគ្នាជាមួយក្រុមមេធាវីសមត្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ជាពិសេសស្ត្រីទន់ខ្សោយងាយរងគ្រោះ ដែលមានការរំលោភសិទ្ធិ ពីសំណាក់ជនអគតិមួយចំនួននោះ។

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ អំពីវិធានការសុខាភិបាល ដើម្បីពង្រឹង និងទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា 

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ អំពីវិធានការសុខាភិបាល ដើម្បីពង្រឹង និងទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា 

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ អំពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាអន្តរជាតិ នៅតាមច្រកចេញចូលប្រទេសកម្ពុជា។

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កុមារកំព្រា និងកុមារគថ្លង់ នៅខេត្តសៀមរាប

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កុមារកំព្រា និងកុមារគថ្លង់ នៅខេត្តសៀមរាប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១​ |

    សៀមរាប៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនលោកគ្រូ អ្នកគ្រូ និងប្អូនៗកំព្រា និងកុមារគថ្លង់ចំនួន ២៦៥នាក់ មកពីមជ្ឈមណ្ឌលកុមារកំព្រា និង វិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប កាលរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិទ្យាល័យអប់រំពិសេស ខេត្តសៀមរាប ។

    ក្រសួងសុខាភិបាល ប្រកាសមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និង​មិនមានអ្នកជាសះស្បើយទេសម្រាប់ថ្ងៃទី​១៤កុម្ភៈ

    ក្រសួងសុខាភិបាល ប្រកាសមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និង​មិនមានអ្នកជាសះស្បើយទេសម្រាប់ថ្ងៃទី​១៤កុម្ភៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​១៥កុម្ភៈ នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានមួយ ស្ដីពីការមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី និង​មិនមានករណីជាសះស្បើយ សម្រាប់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២១។

    សម្ដេចតេជោ​ សម្រេច​ផ្ដល់ថវិកា និងឃីតបន្ថែម ដល់ខេត្តចំនួន០៩ នៅជាប់ព្រំប្រទល់ប្រទេសវៀតណាម​

    សម្ដេចតេជោ​ សម្រេច​ផ្ដល់ថវិកា និងឃីតបន្ថែម ដល់ខេត្តចំនួន០៩ នៅជាប់ព្រំប្រទល់ប្រទេសវៀតណាម​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បិត្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២១នេះ ថា ដើម្បី​ជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក​នៅ​ក្នុងខេត្ត​ទាំង​០៩ ជាប់​ព្រំប្រទល់ប្រទេសវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដ៏ខ្ពង់ខ្ពស់បំផុត កាលពីរាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឲ្យក្រសួងសុខាភិបាល ចាត់ចែងរៀបចំជាថវិកា ក៏ដូចជាឃីត(កន្ទេលជ័រ មុង ភួយ ខ្នើយ ស្រោមខ្នើយ សារ៉ុង និងក្រម៉ា) ដើម្បីបញ្ជូនទៅកាន់ខេត្តនីមួយៗ ទៅតាមចំនួនដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។