ភ្នំពេញ៖ លទ្ធផលតេស្តលើកទី៣ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩ ។ នេះបើយោងតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសថា រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ និងមិនមានករណីជាសះស្បើយទេ សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២១ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន បានបង្ហាញពីការគាំទ្រចំពោះសាធារណរដ្ឋកូរ៉េដែលបានជំរុញ និងលើកកម្ពស់ គោលនយោបាយភាគខាងត្បូងថ្មី ទៅជា គោលនយោបាយភាគខាងត្បូងថ្មីបូក។
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន១នាក់ បានជាសះស្បើយ និងគ្មានករណីឆ្លងថ្មីទេ នៅថ្ងៃទី១២ ខែវិច្ឆិកា។ គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកានេះ កម្ពុជាមានជំងឺកូវីដ-១៩ សរុប៣០១នាក់ ក្នុងនោះជាសះស្បើយ២៨៩នាក់ និងគ្មានករណីស្លាប់ទេ។
លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្របក្ស ប្រឆាំងដែលជាប់បំរាមធ្វើនយោបាយត្រូវបាន ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទារនយោបាយឡើងវិញហើយតាម សំណើររបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ មិនត្រឹមតែទទួល បាននីតិសម្បទារនយោបាយឡើងវិញ ប៉ុណ្ណោះទេ លោកស្រី លី ស្រីវីណាក៏ត្រូវបានលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចទទួលឲ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចតាមសំណើររបស់សាមីខ្លួនផងដែរ។
ភ្នំពេញ៖ ដោយក្ដីអាណិតអាសូរ និងមើលឃើញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឲ្យសហការីចុះសួរសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនកុមារ ៣នាក់ រស់នៅក្នុងគ្រួសារក្រីក្រ បានចូលរួមប្រកួតកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
Prime Minister Hun Sen has called on citizens to remain calm and follow the Ministry of Health guidelines after four people tested positive for Covid-19 following a visit by Hungarian Minister of Foreign Affairs and Trade Peter Szijjarto on November 3.