ក្រសួងសុខាភិបាល៖ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ទៀតមកពីអាមេរិក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់(ករណីនាំចូល) និងមិនមានករណីជាសះស្បើយទេ ។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់(ករណីនាំចូល) និងមិនមានករណីជាសះស្បើយទេ ។
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរជូនដល់លោកជំទាវ អោងសាន ស៊ូជី ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសារជាថ្មី ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី៨វិច្ឆិកាកន្លងមកនេះ។
ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃ បានផ្តល់ថវិកា ៣ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញក្រោយរងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង។
មណ្ឌលគិរី៖ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា បានរកឃើញដើមឈើថ្មីជិតផុតពូជ ២ប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ដើមឈើទាំង ២ប្រភេទនេះត្រូវបានផ្សព្វផ្សាយដោយអង្គការសមាគមអភិរក្សសត្វព្រៃ WCS នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ភ្នំពេញ៖ យោងតាមសេក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឦសានខ្សោយ ដែលបណ្ដាលឲ្យស្ថានភាពអាកាសធាតុចុះត្រជាក់។
ប៉ៃលិន៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកគ្រឿងឧបភោគបរិភោគដល់បងប្អូនជនរងគ្រោះដោយសារមីន /គ្រាប់ និងអតីតយុទ្ធជនចំនួន ៥០០គ្រួសារ នៅខេត្តប៉ៃលិន ក្រោមកិច្ចឧបត្ថម្ភគាំទ្រដោយមូលនិធិ Sir Bobby Charlton នៃចក្រភពអង់គ្លេសតាមរយៈអាជ្ញាធរមីន។
ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ មានការខកចិត្តចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោក ស្រី សាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ចេញផ្សាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទាក់ទងនឹងស្ថានភាពសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
សហរដ្ឋអាមេរិកទើបតែបានរាយការណ៍ អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ១៦២,១៤៩ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ៧៣៩នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។ នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានសាទរកាលពីថ្ងៃច័ន្ទ (១៦ វិច្ឆិកា) ចំពោះដំណឹងដ៏រីករាយអំពីវ៉ាក់សាំងបង្ការជំងឺCOVID-19 ប៉ុន្តែបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងករណីឆ្លងរាលដាលនៅក្នុងប្រទេសជាច្រើនហើយបានទទូចថាដំណឹងល្អនេះមិនគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលបានទេ។