គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ក្រសួងសុខាភិបាល​៖ អ្នក​ជំងឺ​កូវីដ​១៩​ ០២នាក់បាន​ជាសះស្បើយ (០១នាក់ ​ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា) និង​មានករណីវិជ្ជមាន​ថ្មី​ ០១នាក់​

    ក្រសួងសុខាភិបាល​៖ អ្នក​ជំងឺ​កូវីដ​១៩​ ០២នាក់បាន​ជាសះស្បើយ (០១នាក់ ​ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា) និង​មានករណីវិជ្ជមាន​ថ្មី​ ០១នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​ មាន​ករណី​វិជ្ជមាន​វីរុសកូវីដ​១៩​ ថ្មី ០១នាក់(ករណីនាំចូល)​ និង​មាន​ករណី​ជាសះស្បើយ​ ០២នាក់ ក្នុងនោះមានម្នាក់ជាអ្នក​ដែល​ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍​ ៣វិច្ឆិកា​ ។

    ឧត្ត​ម​សេនីយ៍​ឯក​ រ័ត្ន​ ស៊្រាង ​ដឹក​នាំ​កម្លាំង​ចុះ​​ចែក​ម៉ាស​ជូន​ប្រជាពលរ​ដ្ឋ​ ក្នុងខណ្ឌដង្កោ

    ឧត្ត​ម​សេនីយ៍​ឯក​ រ័ត្ន​ ស៊្រាង ​ដឹក​នាំ​កម្លាំង​ចុះ​​ចែក​ម៉ាស​ជូន​ប្រជាពលរ​ដ្ឋ​ ក្នុងខណ្ឌដង្កោ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ​ អាវុធហត្ថរាជ​ធានី​ភ្នំពេញ​បាន​ទទួល​ម៉ាស​ចំនួន​ ២ម៉ឺន​ម៉ាសបន្ថែម​ទៀតពី​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​​ នៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ​ ​ ចែកជូន​ពលរដ្ឋ​​ដើម្បី​បង្ការ​ទប់ស្កាត់ការរីករាល​ដាល​នៃមេរោគកូវីដ​១៩​​។

    ក្រសួងសុខាភិបាល​ ណែនាំ​ឲ្យ​ពលរដ្ឋ​ការពារ​សុខភាព​អំឡុង​ពេលអាកាសធាតុចុះត្រជាក់​ ពិសេស​មនុស្សចាស់ និង​កុមារ​

    ក្រសួងសុខាភិបាល​ ណែនាំ​ឲ្យ​ពលរដ្ឋ​ការពារ​សុខភាព​អំឡុង​ពេលអាកាសធាតុចុះត្រជាក់​ ពិសេស​មនុស្សចាស់ និង​កុមារ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បាន​ធ្វើការណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈអាកាសធាតុមាន​ការប្រែប្រួល​​ហើយខ្យល់​ត្រជាក់​ នៃរដូវ​រងារ​បាន​មកដល់​ ដែល​អាច​បង្ក​ឲ្យមានជំងឺ​ផ្សេង​ៗ​ជាយថាហេតុ​ ពិសេស​មនុស្សវ័យចាស់ និងកុមារតូច​ៗ។

    អំណោយម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខរបស់កម្ពុជា ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវហើយ

    អំណោយម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខរបស់កម្ពុជា ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអមដំណើរដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បាននាំនូវអំណោយ របស់រាជរដ្ឋាភិបាលដែលមាន ម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ត្រូវបានប្រគល់ជូន ឯកឧត្តម ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរួចហើយ ដើម្បីចូលរួមជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

    ស្ពានឆ្លងកាត់ទន្លេមេគង្គ ​ស្ទឹង​ត្រង់-ក្រូចឆ្មារ​ គ្រោង​នឹង​តភ្ជាប់​នៅដើមខែធ្នូខាងមុខ​ ក្រោមអធិបតីភាព សម្ដេចតេជោ​ ហ៊ុន​ សែន​

    ស្ពានឆ្លងកាត់ទន្លេមេគង្គ ​ស្ទឹង​ត្រង់-ក្រូចឆ្មារ​ គ្រោង​នឹង​តភ្ជាប់​នៅដើមខែធ្នូខាងមុខ​ ក្រោមអធិបតីភាព សម្ដេចតេជោ​ ហ៊ុន​ សែន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ស្ពាន​មិត្តភាពកម្ពុជា-ចិ​ន​ ស្ទឹងត្រង់​ ក្រូចឆ្មារ​ ជាជំនួយ​របស់រដ្ឋាភិបាលចិន​ នឹងលេច​ចេញ​ជារូបរាង​ឆាប់ៗនេះ នៅក្នុង​ខេត្ត​កំពង់ចាម​។ ស្ពាននេះមា​នប្រវែង​ ១ពាន់ម៉ែត្រ​ តភ្ជាប់​ពីទឹក​ដីខេត្ត​កំពង់ចាម​ ទៅកាន់​ទឹកដីខេត្ត​ត្បូង​ឃ្មុំ​ ដោយឆ្លង​កាត់​ទន្លេមេគង្គ។

    នាយករដ្ឋមន្ត្រីឡាវ​ ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជាដែលបាន​ផ្ដល់​ម៉ាស​ និង​បរិក្ខាពេទ្យ​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​

    នាយករដ្ឋមន្ត្រីឡាវ​ ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជាដែលបាន​ផ្ដល់​ម៉ាស​ និង​បរិក្ខាពេទ្យ​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ឡាវ​៖​ ឯកឧត្ដម​ ​ថងលុន ស៊ីសុលីត​ នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ បាន​ថ្លែង​អំណរគុណ​ដល់រដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​​ ដែល​បាន​ផ្ដល់​ម៉ាស​ និង​គ្រឿង​បរិក្ខា​ពេទ្យជាច្រើន​មុខ​ ដល់​ប្រទេសឡាវ​ ដើម្បីចូលរួម​ប្រយុទ្ធ​ប្រឆាំង​​ការឆ្លងរីករាល​ដាល​ជំងឺ​កូវីដ​១៩​។

    សម្ដេចពិជ័យសេនា​ ទៀ បាញ់ ដឹកនាំគណៈ​ប្រតិភូ​ នាំយក​អំណោយ​ម៉ាស និង​បរិក្ខា​ពេទ្យ​ ជូនរដ្ឋាភិបាល​ប្រទេស​ឡាវ​

    សម្ដេចពិជ័យសេនា​ ទៀ បាញ់ ដឹកនាំគណៈ​ប្រតិភូ​ នាំយក​អំណោយ​ម៉ាស និង​បរិក្ខា​ពេទ្យ​ ជូនរដ្ឋាភិបាល​ប្រទេស​ឡាវ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ស​ម្តេច​អគ្គ​មហា​សេនា​បតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ ​នាំ​យក​អំណោយជា​ម៉ាសចំនួន​ ២​លាន​១សែន ​និង​គ្រឿង​បរិក្ខារ​ពេទ្យ​សរុប​ចំនួន​​ ១២​មុខ ​របស់រាជរដ្ឋាភិបាល​ នៃព្រះរាជា​ណា​ចក្រកម្ពុជា​​ ជូន​រដ្ឋាភិបាល និង​ប្រជា​ជន​ឡាវ​ នៅ​ទី​ក្រុង​វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​តាម​យន្តហោះ​ពិ​សេស។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ចាត់​ឲ្យ​សម្ដេច ទៀ បាញ់ ​នាំម៉ាស ២លានម៉ាស និង​បរិក្ខា​ពេទ្យ​មួយ​ចំនួន​​ ជូន​នាយកដ្ឋមន្ត្រីឡាវ​

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ចាត់​ឲ្យ​សម្ដេច ទៀ បាញ់ ​នាំម៉ាស ២លានម៉ាស និង​បរិក្ខា​ពេទ្យ​មួយ​ចំនួន​​ ជូន​នាយកដ្ឋមន្ត្រីឡាវ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ នៅព្រឹកនេះ​ បាន​ប្រកាស​ចាត់​តាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង​ ដើម្បី​ដឹក​នាំ​គណៈប្រតិភូ​នាំយក​ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើមសប្តាហ៍ក្រោយនេះ។

    កម្ពុជាឆ្លើយតបនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់អាមេរិកដែលថា កម្ពុជាមានផែនការធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពបរទេស នៅមូលដ្ឋានកងទ័ពជើងទឹករាម

    កម្ពុជាឆ្លើយតបនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់អាមេរិកដែលថា កម្ពុជាមានផែនការធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពបរទេស នៅមូលដ្ឋានកងទ័ពជើងទឹករាម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចារ្យ​ អូន​ ព័ន្ធមុន្នីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានមាន​ប្រសាសន៍ថា​ កម្ពុជា​គ្មាន​​មូលដ្ឋាន​យោធា​បរទេសណា​មួយ​នៅ​លើ​ទឹកដីរបស់ខ្លួនឡើយ​។

    រាជរដ្ឋាភិបាលកម្ពុជា​​ ផ្ដល់​ជំនួយ​ម៉ាស​​២លាន​ និង​បរិក្ខាពេទ្យ​មួយចំនួន​ ដល់​ប្រទេសឡាវ​ ដើម្បីចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩

    រាជរដ្ឋាភិបាលកម្ពុជា​​ ផ្ដល់​ជំនួយ​ម៉ាស​​២លាន​ និង​បរិក្ខាពេទ្យ​មួយចំនួន​ ដល់​ប្រទេសឡាវ​ ដើម្បីចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន ជូននាយករដ្ឋមន្រ្តីឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។