គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ក្រុមអ្នកគាំទ្រ​លោក​ Trump ប្រមូលផ្ដុំគ្នា​តវ៉ា ក្នុងរដ្ឋមីឈីហ្គែន និងអារីហ្សូណា សហរដ្ឋអាមេរិក​

    ក្រុមអ្នកគាំទ្រ​លោក​ Trump ប្រមូលផ្ដុំគ្នា​តវ៉ា ក្នុងរដ្ឋមីឈីហ្គែន និងអារីហ្សូណា សហរដ្ឋអាមេរិក​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ រាប់សិបនាក់ដែលប្រកបដោយកំហឹង បានប្រមូលផ្ដុំគ្នា នៅតាមការិយាល័យរាប់សន្លឹកឆ្នោតក្នុងទីក្រុង ដឺត្រយ (Detroit) នៃរដ្ឋមីឈីហ្គែន (Michigan) និងទីក្រុង ហ្វឺនិច (Phoenix) នៃរដ្ឋអារីហ្សូណា (Arizona) ជាមួយការស្រែកអំពាវនាវឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត ខណៈក្រុមបាតុករប្រឆាំងលោក ដូណាល់ ត្រាំ ក៏បានជួបជុំគ្នាផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

    រដ្ឋាភិបាលចិន​ នឹង​ថ្វាយ​គ្រឿង​ឥស្សរិយយស​ «មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមាតិនចិន​» ថ្នាក់ខ្ពស់​បំផុត​ ដល់​សម្ដេចម៉ែ​

    រដ្ឋាភិបាលចិន​ នឹង​ថ្វាយ​គ្រឿង​ឥស្សរិយយស​ «មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមាតិនចិន​» ថ្នាក់ខ្ពស់​បំផុត​ ដល់​សម្ដេចម៉ែ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    យោងតាមហ្វេសប៊ុក​ឈ្មោះ Royal du Cambodge បាន​ឲ្យដឹង​ថា​ រដ្ឋាភិបាល​ នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​សម្រេច​ថ្វាយ​គ្រឿង​ឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត ដល់​សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។ ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសជាផ្លូវការ នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០ នាវិមានមហាប្រជាជនចិន ដោយ ឯកឧត្តមប្រធានាធិបតី Xi JinPing ។

    ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយជាង ៥០០តោន ត្រូវបានដុតកម្ទេចចោល

    ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយជាង ៥០០តោន ត្រូវបានដុតកម្ទេចចោល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ឱសថ​ខុស​ច្បាប់ ​និ​ងផលិត​ផល​ក្លែង​ក្លាយ​ ៦មុខ​​ រួម​មាន ​ផលិតផល​ឱសថ​ គ្រឿង​សំអាង ​ថ្នាំ​កសិកម្ម បារី​អេឡិចត្រូនិច ផលិត​ផល​ប្រើប្រាស់ ​និងគ្រឿងឧបភោគបរិភោគ ជាង​ ៥០០​តោន ​ត្រូវ​បាន​ដុតកម្ទេចចោល នៅថ្ងៃទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ក្រោមអធិបតីភាព​ឯកឧត្តម កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

    ក្រសួងសុខាភិបាល​៖ អ្នក​ប៉ះពាល់​ជាមួយ​ រដ្ឋមន្ត្រីការបរទេស​ហុងគ្រីសរុប​ ៦២៨នាក់​ ធ្វើតេស្ត​អវិជ្ជមាន​វីរុសកូវីដ១៩​

    ក្រសួងសុខាភិបាល​៖ អ្នក​ប៉ះពាល់​ជាមួយ​ រដ្ឋមន្ត្រីការបរទេស​ហុងគ្រីសរុប​ ៦២៨នាក់​ ធ្វើតេស្ត​អវិជ្ជមាន​វីរុសកូវីដ១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាលបានប្រកាសថា អ្នកដែលមានទំនាក់ទំនង និងចូលរួមកម្មវិធីទទួលរដ្ឋមន្រ្តីការបរទេសហុងគ្រី គិតត្រឹមម៉ោង១១យប់មិញ មានចំនួន៦២៨នាក់ ក្រោយយកសំណាកទៅធ្វើតេស្តនោះបង្ហាញថា អវិជ្ជមានទាំងអស់គ្នា។ ​សេចក្ដីប្រកាសរបស់​ក្រសួង​សុខាភិបាល​៖

    ជោគវាសនា លោក Biden និងលោក Trump លើ​រដ្ឋ Nevada ជាអ្នកកំណត់

    ជោគវាសនា លោក Biden និងលោក Trump លើ​រដ្ឋ Nevada ជាអ្នកកំណត់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    គិតត្រឹមម៉ោង៩និង​០០នាទី ព្រឹក​ថ្ងៃទី​០៥​វិច្ឆិកា​នេះ ការបោះឆ្នោតនៅអាមេរិកបានបង្ហាញថា លោក Joe Biden បានទទួល ២៦៤អង្គបោះឆ្នោត ហើយលោក Trump បានទទួល២១៤អង្គបោះឆ្នោត ប៉ុន្តែបេក្ខជនទាំង២នាក់ ចាញ់ឈ្នះ គឺលើលទ្ធផលនៅរដ្ឋ Nevada មួយទៀតប៉ុណ្ណោះដែលមាន៦អង្គបោះឆ្នោត។

    សម្ដេច​តេជោ​ ហ៊ុន​ សែន​ បញ្ជាក់ថា​ សម្ដេច និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើ​តេស្ត​អវិជ្ជមាន​វីរុសកូវីដ១៩ តែត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ

    សម្ដេច​តេជោ​ ហ៊ុន​ សែន​ បញ្ជាក់ថា​ សម្ដេច និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើ​តេស្ត​អវិជ្ជមាន​វីរុសកូវីដ១៩ តែត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ តាមរយៈ​ហ្វេសប៊ុក​ផ្លូវ​ការ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ បានមានប្រសាសន៍ថា​ សម្ដេច​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ រួម​នឹ​ង ក្រុម​អង្គរក្ស អ្នកបើកបរ​ សរុប​ ១៨​នាក់ធ្វើតេស្ត​អវិជ្ជមាន​វីរុសកូវីដ​១៩​ តែតម្រូវ​ឲ្យធ្វើចត្តាឡីស័ក១៤​ថ្ងៃ​។

    ក្រសួងការបរទេស៖ ​ថ្នាក់ដឹកនាំ ​ និង​មន្រ្តី​ទាំង​អស់​ដែល​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​ហុងគ្រី​​​ តម្រូវ​ឲ្យ​ធ្វើ​ចត្តា​ឡីស័ក​

    ក្រសួងការបរទេស៖ ​ថ្នាក់ដឹកនាំ ​ និង​មន្រ្តី​ទាំង​អស់​ដែល​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​ហុងគ្រី​​​ តម្រូវ​ឲ្យ​ធ្វើ​ចត្តា​ឡីស័ក​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ​ក្រសួងការប្រទេស​ ប្រកាស​ឲ្យ​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​ទាំងអស់​ដែល​​បាន​ប្រាស្រ័យទាក់ទង​ជាមួយ រដ្ឋមន្ត្រីការបរទស​ និង​ពាណិជ្ជកម្ម​ហុងគ្រី យ​ធ្វើ​ចត្តាឡីស័ក។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ចេញផ្សាយនៅថ្ងៃនេះ។

    រដ្ឋមន្ត្រីការបរទេស​ហុងគ្រី ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូវីដ១៩​

    រដ្ឋមន្ត្រីការបរទេស​ហុងគ្រី ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូវីដ១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស​ហុងគ្រី ឯកឧត្ដម​ ភីធើ ស៊ីចាតូ (Péter Szijjártó) ត្រូវ​បាន​ធ្វើ​តេស្តឃើញវិជ្ជមាន​វីរុសកូវីដ១៩​ នេះបើយោង​តាម​សារព័ត៌មាន​ Reuters។ ឯកឧត្ដម​ ភីធើ ស៊ីចាតូ រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយថ្ងៃកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បានឆ្លងជំងឺកូវីដ-១៩។ ឯកឧត្ដម​ ភីធើ ស៊ីចាតូ ត្រូវបានធ្វើតេស្តវិជ្ជ​មានវីរុសកូវីដ-១៩ នៅក្នុងប្រទេសថៃ បន្ទាប់ចាកចេញពីប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចបន្តនៅទីក្រុងបាងកក៕  

    រដ្ឋបាល​រាជធានីភ្នំពេញ នឹងអនុវត្តវិធានការ​ច្បាប់​ចំពោះ​អ្នក​រារាំង​ដល់ការស្ដារ​ បុកជញ្ជាំង​បេតុង​បឹង​ទំពន់ ប្រឡាយ​ និង​ជួសជុល​ស្ថានីយ៍​បូមទឹក​បឹង​ទំពន់

    រដ្ឋបាល​រាជធានីភ្នំពេញ នឹងអនុវត្តវិធានការ​ច្បាប់​ចំពោះ​អ្នក​រារាំង​ដល់ការស្ដារ​ បុកជញ្ជាំង​បេតុង​បឹង​ទំពន់ ប្រឡាយ​ និង​ជួសជុល​ស្ថានីយ៍​បូមទឹក​បឹង​ទំពន់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធាន​ការ​រដ្ឋបាល ​និងវិ​ធាន​ការ​ច្បាប់ ​ដោយ​មិន​លើក​លែង​ចំពោះ​អ្នក​រារាំង ​ឬ​តវ៉ាទាំងឡាយ ​ចំពោះ​កិច្ច​ការ​ស្ដារ ​បុក​ជញ្ជាំង​បេតុង​បឹង​ទំពន់​ ប្រឡាយ ​និង​ជួសជុ​ល​ស្ថានីយ៍​បូម​ទឹកបឹង​ទំពន់​។ នេះបើ​យោង​តាម​​សេចក្ដីជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញដែលបាន​ចេញផ្សាយនៅថ្ងៃទី​០៤​ ខែវិច្ឆិកា ឆ្នាំ២០២០ ។

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់រាជរដ្ឋាភិបាលផ្សព្វផ្សាយវីដេអូផ្លូវការមួយមានចំណងជើងថា «ក្រោយការបោះបង្គោលព្រំដែន ពលរដ្ឋខេត្តត្បូងឃ្មុំទទួលផលប្រយោជន៍ច្រើនជាងមុន»

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់រាជរដ្ឋាភិបាលផ្សព្វផ្សាយវីដេអូផ្លូវការមួយមានចំណងជើងថា «ក្រោយការបោះបង្គោលព្រំដែន ពលរដ្ឋខេត្តត្បូងឃ្មុំទទួលផលប្រយោជន៍ច្រើនជាងមុន»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២០នេះអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណ១៦នាទី មានចំណងជើងថា «ក្រោយការបោះបង្គោលព្រំដែន ពលរដ្ឋខេត្តត្បូងឃ្មុំទទួលផលប្រយោជន៍ច្រើនជាងមុន» ។