គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ក្រសួងវប្បធម៌ ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជួយ​លើក​កម្ពស់​សីលធម៌​សង្គម​ តម្លៃស្ត្រីខ្មែរ​

    ក្រសួងវប្បធម៌ ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជួយ​លើក​កម្ពស់​សីលធម៌​សង្គម​ តម្លៃស្ត្រីខ្មែរ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យជួយលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរតាមគ្រប់រូបភាព ដើម្បីបង្កើតបានសង្គមកម្ពុជាមួយ ប្រកប ដោយកិតិ្តយស សេចក្តីថ្លៃថ្នូរ សន្តិភាព និងសុខដុមរមនា។

    ពូជស្រូវជាង ​៥​ពាន់​តោន ត្រៀម​សម្រាប់​ចែក​ជូន​ប្រជាកសិករ​ដាំ​ស្តារ​ឡើងវិញ​ ក្រោយ​​ទឹកជំនន់

    ពូជស្រូវជាង ​៥​ពាន់​តោន ត្រៀម​សម្រាប់​ចែក​ជូន​ប្រជាកសិករ​ដាំ​ស្តារ​ឡើងវិញ​ ក្រោយ​​ទឹកជំនន់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ​ពូជស្រូវ ជាង​៥​ពាន់​តោន​ ត្រូវបាន​ត្រៀម​ សម្រាប់​ចែកជូន​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ​ដើម្បី​ដាំ​ស្តារឡើងវិញ​។

    សម្តេច​តេជោ ​ហ៊ុន​ សែន​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង ​និង​អនុស្សារណៈ​សំខាន់ចំនួន​៣ ​រវាង​រដ្ឋាភិបាលក​ម្ពុជា ​និង​រដ្ឋាភិបាល​ហុងគ្រី​

    សម្តេច​តេជោ ​ហ៊ុន​ សែន​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង ​និង​អនុស្សារណៈ​សំខាន់ចំនួន​៣ ​រវាង​រដ្ឋាភិបាលក​ម្ពុជា ​និង​រដ្ឋាភិបាល​ហុងគ្រី​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃ​ទី​៣ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ​នេះ​បន្ទាប់​ពី​បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​រដ្ឋ​មន្ត្រី​ការបរទេស ​និង​ពាណិជ្ជកម្ម​ហុង​គ្រី​រួច​ហើយ​នោះ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហ​ត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ និង​អនុស្សារណៈ​រវា​ងកម្ពុជា ​និង​ហុងគ្រី​ចំនួន​៣​ផង​ដែរ​។​ កិច្ច​ព្រម​ព្រៀង​ និង​អនុស្សារណៈ​ ដែល​នឹង​ត្រូវ​ចុះហត្ថ​លេខា​នោះ​រួម​មាន​៖

    ឱសថ និងផលិតផលក្លែងក្លាយជាង៥០០តោន នឹង​ត្រូវ​ដុត​កម្ទេច​ចោល​ នៅថ្ងៃទី៥វិច្ឆិកានេះ

    ឱសថ និងផលិតផលក្លែងក្លាយជាង៥០០តោន នឹង​ត្រូវ​ដុត​កម្ទេច​ចោល​ នៅថ្ងៃទី៥វិច្ឆិកានេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់ សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) នៃក្រសួងមហាផ្ទៃ នឹងធ្វើការដុតកម្ទេចចោលនូវឱសថ និងផលិត ផលក្លែងក្លាយជាង៥០០តោន​ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ នៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការរឹបអូសបានពីឈ្មួញទុច្ចរិតជាបន្តបន្ទាប់នោះ។

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសហុងគ្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសហុងគ្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន។

    ឧបនាយករដ្ឋមន្ត្រី ប្រាក់​​ សុខុន​ ៖ ដំណើរទស្សនកិច្ច​របស់ប្រមុខការទូត​ហុងគ្រី ពេលនេះ​ បង្ហាញ​ពី​ការរឹតចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ

    ឧបនាយករដ្ឋមន្ត្រី ប្រាក់​​ សុខុន​ ៖ ដំណើរទស្សនកិច្ច​របស់ប្រមុខការទូត​ហុងគ្រី ពេលនេះ​ បង្ហាញ​ពី​ការរឹតចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ក្នុងសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម​ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងថា ដំណើរទស្សនកិច្ច​របស់ប្រមុខការទូត​ហុងគ្រី ពេលនេះ​ បង្ហាញ​ពី​ការរឹតចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

    សម្ដេច​តេជោ ​ហ៊ុន ​សែន ​អនុញ្ញាត​ឲ្យ​ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ​ ចូលជួប​ពិភាក្សាការងារ​

    សម្ដេច​តេជោ ​ហ៊ុន ​សែន ​អនុញ្ញាត​ឲ្យ​ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ​ ចូលជួប​ពិភាក្សាការងារ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​បាន​អនុញ្ញាតឲ្យ​ឯក​ឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គ​រដ្ឋ​ទូត​សិង្ហបុរី​ ប្រចាំ​កម្ពុជា​ ដែល​បាន​បញ្ចប់​អាណត្តិ​បេសកកម្ម​កាទូតនៅ​ប្រទេស​កម្ពុជា​​ចូលជួប​ពិភាក្សាការ​ងារ​​ នៅវិមានសន្តិភាព។

    ប្រមុខការទូកម្ពុជា-​ហុងគ្រី អញ្ជើញ​សម្ពោធ​​ជាផ្លូវ​ការ​ការិយាល័យ​ស្ថាន​ទូត​ហុងគ្រី​ប្រចាំ​កម្ពុជា​

    ប្រមុខការទូកម្ពុជា-​ហុងគ្រី អញ្ជើញ​សម្ពោធ​​ជាផ្លូវ​ការ​ការិយាល័យ​ស្ថាន​ទូត​ហុងគ្រី​ប្រចាំ​កម្ពុជា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ បន្ទាប់ពីបញ្ចប់ជំនួបជាមួយឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានអញ្ជើញសម្ពោធជាផ្លូវការនូវការិយាល័យ នៃស្ថានទូតហុងគ្រីប្រចាំនៅប្រទេសកម្ពុជា ។

    រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ កោតសរសើរ​ដល់​មន្ត្រី​ក្រោម​ឱវាទ ​ ដែល​ខិតខំប្រឹងប្រែង​ និង​មាន​ស្នាដៃល្អ​ក្នុងការបំពេញការ​ងារ​កន្លងមក​

    រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ កោតសរសើរ​ដល់​មន្ត្រី​ក្រោម​ឱវាទ ​ ដែល​ខិតខំប្រឹងប្រែង​ និង​មាន​ស្នាដៃល្អ​ក្នុងការបំពេញការ​ងារ​កន្លងមក​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ កោតសរសើរ​ដល់​មន្ត្រី​ក្រោម​ឱវាទ ​ ដែល​ខិតខំប្រឹងប្រែង​ និង​មាន​ស្នាដៃល្អ​ក្នុងការបំពេញការ​ងារ​កន្លងមក​។ ឯកឧត្ដម​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​​បំពាក់​គ្រឿង​ឥស្សររិយយស​ជូនមន្រ្តីរា​ជ​ការ​ក្រសួង​បរិស្ថាន​ ជូន​មន្រ្តី​ឧទ្យានុរក្ស​ក្នុង​ឱកាស​សន្និបាត​បូក​សរុប​លទ្ធ​ផល​ការងារ​បរិស្ថាន​ឆ្នាំ២០២០ ​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២១ ​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​សីហា​ ឆ្នាំ​២០២០​ នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន​។

    លោក Trump ព្រមាន​ពី​ការ​ពន្យារពេល​ការ​រាប់​សន្លឹកឆ្នោត ខណៈ​លោក Obama និង​លោក Biden រៀបចំ​ការ​ជួប​ជុំ​រួមគ្នា​ជា​លើក​ដំបូង

    លោក Trump ព្រមាន​ពី​ការ​ពន្យារពេល​ការ​រាប់​សន្លឹកឆ្នោត ខណៈ​លោក Obama និង​លោក Biden រៀបចំ​ការ​ជួប​ជុំ​រួមគ្នា​ជា​លើក​ដំបូង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    អាមេរិក៖ លោក ​Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​អះអាង​កាលពី​ថ្ងៃ​សៅរ៍​ថា ​អ្នក​បោះ​ឆ្នោត​នឹង​ត្រូវ​រង់ចាំ​រាប់​សប្ដាហ៍ ​បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត​រហូតដល់​ពួកគេ​ដឹង​ថា ​អ្នកណា​ឈ្នះ​។​ ​ខណៈ​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ​ ដែល​មាន​ការប្រកួតប្រជែង​យ៉ាង​ខ្លាំង​គឺ​រដ្ឋ Pennsylvania ​លោក​ប្រធានាធិបតី​បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​នៅ​ឯ​ពិធី​ជួបជុំ​មួយ​ថា ​ពួកគេ​នឹង​ត្រូវ​រង់ចាំ​រាប់​សប្ដាហ៍​ទៀត​ សម្រាប់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​នឹង​មកដល់​ដោយ​អះ​អាង​ថា​ “រឿង​អាក្រក់​នានា​” អាច​កើត​ឡើង​ ខណៈ​ពេល​ដែល​រដ្ឋ​នេះ​កំពុង​រាប់​សន្លឹកឆ្នោត ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​។​