ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២ |
689
ភ្នំពេញ៖ បន្ទាប់ពីរដ្ឋសភាបានអនុម័តរួចហើយ បណ្ដាក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ គណបក្សនយោបាយ វិស័យឯកជន អង្គការ សមាគម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចេញសេចក្ដីថ្លែងការណ៍ និងញត្តិគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ |
222
តាមរយៈហ្វេសប៊ុកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះកីឡាករតេក្វាន់ដូ WTកម្ពុជា ២រូប រួមមានកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ |
379
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ ក្រសួងយុត្តិធម៌កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន អញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលទៅពិភាក្សា និងពន្យល់បកស្រាយប្រាប់ដល់ពួកគេពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដែលរដ្ឋសភាអនុម័តថ្មីៗនេះ។ ជំនួបនេះ គ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃទី០២ ទី០៣ និងទី០៤ ខែសីហា សប្តាហ៍ក្រោយនេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ |
692
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវរកអ្នកថតរូបសម្ដេច១សន្លឹក ជួយបញ្ជាក់ពេលវេលាជាក់លាក់នៃរូបនោះ ដែលសម្ដេចបញ្ជាក់ថាអាចជាពេលដែលសម្ដេចទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀត។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ |
2,525
ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានប្រកាសថា ខ្លួននឹងធ្វើការរំលាយគណបក្សចាប់ពីថ្ងៃនេះតទៅ ហើយបានអំពាវនាវឱ្យសមាជិក សមាជិការបស់ខ្លួន ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ |
318
ភ្នំពេញ៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំង នៃវរសេនាធំប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន នឹងរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីលើកកម្ពស់ទំនាក់ទំនង នៃកងទ័ពទាំងពីរឱ្យកាន់តែល្អបន្ថែមទៀត។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ |
577
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ ឯកឧត្តម ដុ វ៉ាន់ចៀន (Do Van Chien) លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ |
344
យោងតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០១១ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក អាមេរិកគឺជាប្រទេសលំដាប់ទី ១ សម្រាប់ការជួញដូរ។ កម្រិតទី ១ មានន័យថា រដ្ឋាភិបាលអនុលោមតាមស្តង់ដាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៃច្បាប់ការពារជនរងគ្រោះនៃការជួញដូរ និងអំពើហិង្សាឆ្នាំ ២000 ដើម្បីលុបបំបាត់ការជួញដូរ។ ជនរងគ្រោះនៃការជួញដូរភាគច្រើន គឺជាកុមារ ក្នុងនោះរួមមានការចាប់រំលោភ ឬចាប់ជំរិត ឬបណ្តាលឱ្យស្លាប់ជាដើម។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ |
575
ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ |
552
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តធម៌ បានថ្លែងបទអន្តរាគមន៍ ឆ្លើយតបទៅនឹងកង្វល់របស់អង្គការសង្គមស៊ីវីលមួយចំនួន និងញត្តិរបស់គណបក្សនយោបាយចំនួន៤ ទាក់ទងនឹងការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា។