គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    កម្ពុជាផ្ដល់រថយន្តដឹកវ៉ាក់សាំង ១០គ្រឿង ដល់ប្រទេសឡាវ

    កម្ពុជាផ្ដល់រថយន្តដឹកវ៉ាក់សាំង ១០គ្រឿង ដល់ប្រទេសឡាវ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០ គ្រឿង ដែល​ជា​អំណោយសប្បុរសធម៌ ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់​គណៈកម្មការចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វិ.ក-១៩)ចេញផ្សាយនៅថ្ងៃទី៩មីនានេះ។

    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត លើកឡើងថា ថ្នាក់ដឹកនាំកំពូលគឺសំខាន់ណាស់ ដើម្បីធានាថាប្រទេស​មាន​សុខសន្តិភាព

    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត លើកឡើងថា ថ្នាក់ដឹកនាំកំពូលគឺសំខាន់ណាស់ ដើម្បីធានាថាប្រទេស​មាន​សុខសន្តិភាព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២​ |

    តាកែវ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកងយោធពល​ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា​ ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស គឺ​ជាបុគ្គលសំខាន់ណាស់ក្នុងការកំណត់​ទិស​ដៅអនាគត ធានាស្វែងរកសុខសន្តិភាព និង​ភាព​សុខសាន្ត​សម្បូរ​សប្បាយ​ជូន​ប្រទេសជាតិ និងប្រជាជន។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារ​ជាមួយបេសកជន​ពិសេសរដ្ឋាភិបាលជប៉ុន

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារ​ជាមួយបេសកជន​ពិសេសរដ្ឋាភិបាលជប៉ុន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២​ |

    នៅវិមានសន្តិភាព នារសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Yohei Sasakawa បេសកជនពិសេសរដ្ឋាភិបាលជប៉ុន និងជាប្រធានអង្គការ The Nippon Foundation។

    ឯកឧត្តម នេត្រ ភក្ត្រា ៖ទេសចរណ៍ធម្មជាតិជាចលករមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ចមូលដ្ឋាន

    ឯកឧត្តម នេត្រ ភក្ត្រា ៖ទេសចរណ៍ធម្មជាតិជាចលករមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ចមូលដ្ឋាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២​ |

    ខេត្តកំពត ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា ទេសចរណ៍ធម្មជាតិជាចលករមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានព្រោះបានបង្កើតការងារ ផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។

    បិទបញ្ចប់ការចុះបញ្ជី៖ មានគណបក្សសរុបចំនួន១៧ ដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

    បិទបញ្ចប់ការចុះបញ្ជី៖ មានគណបក្សសរុបចំនួន១៧ ដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ការចុះបញ្ជី នៃគណបក្សនយោបាយឈរឈ្មោះ​សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២ បានបិទបញ្ចប់ហើយ។  ដោយគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បានទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះសរុបចំនួន១៧  គណបក្សនយោបាយ ដែលមានបេក្ខជនសរុបចំនួន ៨២,៧៨៦រូប  ក្នុងនោះស្រីចំនួន  ២៥,៩៦៣រូប។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ផងដែរ។

    សម្ដេចតេជោ ហ៊ុន​ សែន​៖ តម្រូវការជាអាទិភាពនៅអ៊ុយក្រែនពេលនេះ គឺសន្តិភាព​

    សម្ដេចតេជោ ហ៊ុន​ សែន​៖ តម្រូវការជាអាទិភាពនៅអ៊ុយក្រែនពេលនេះ គឺសន្តិភាព​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២​ |

    ត្បូងឃ្មុំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​ មានប្រសាសន៍ដោយសង្គត់ធ្ងន់ថា តម្រូវការជាអាទិភាពកំពូលនៅ​ក្នុងប្រទេស​អ៊ុយក្រែន​​​នា​ពេលនេះគឺ សន្តិភាព។ សម្ដេចបន្តថា បើគ្មានសន្តិភាពទេ កុំនិយាយ​ដល់​រឿង​សិទ្ធិ​មនុស្ស សិទ្ធិ​រស់រានមានជីវិត និង​លទ្ធិប្រជាធិបតេយ្យឲ្យសោះ។

    សម្ដេចតេជោ ហ៊ុន​ សែន​៖ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក អាចត្រូវលើកពេលព្រោះមិនទាន់ឯកភាពគ្នា

    សម្ដេចតេជោ ហ៊ុន​ សែន​៖ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក អាចត្រូវលើកពេលព្រោះមិនទាន់ឯកភាពគ្នា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២​ |

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ និងទី២៧ ខែមីនា ខាងមុខនេះ អាច​នឹង​ត្រូវ​លើក​ពេល ព្រោះអាមេរិក និងប្រទេសសមាជិកអាស៊ាន មិនទាន់ឯកភាពគ្នានៅឡើយ។ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​បែប​នេះ​នៅក្នុង​សម្ពោធ​ដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ រួមជាមួយនឹង​ពិធីសម្ពោធ​ព្រមគ្នា​នូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ នៅខេត្តត្បូងឃ្មុំ នាពេលព្រឹកថ្ងៃទី០៧ ខែមីនា​ ឆ្នាំ២០២២នេះ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២​ |

    ត្បូងឃ្មុំ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែល​ជាមន្ទីរពេទ្យ​ដ៏​ទំនើប​ជា​លើក​ដំបូង​នៅ​លើដី​ជន​បទ​ត្រូវបានសាងសង់រួចរាល់ និងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម​ វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ប្រចាំកម្ពុជា។

    សម្ដេចតេជោ ហ៊ុន​ សែន​៖ “ពិតណាស់ថា រុស្ស៊ីនឹង​មានការ​ខឹង​សម្បា​រចំពោះយើង ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌

    សម្ដេចតេជោ ហ៊ុន​ សែន​៖ “ពិតណាស់ថា រុស្ស៊ីនឹង​មានការ​ខឹង​សម្បា​រចំពោះយើង ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា ​បានអះអាងថា កម្ពុជាមាន​ភាពចាំបាច់​ក្នុង​ការចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការថ្កោលទោស​ប្រទេស​រុស្ស៊ី ចំពោះការ​ធ្វើ​សង្គ្រាម​ក្នុង​ប្រទេសអ៊ុយក្រែន។ សម្ដេចតេជោ សង្ឃឹមថា រុស្ស៊ីនឹងយល់អំពីបញ្ហានេះ សម្ដេចថា ពិត​ណាស់​ថា​រុស្ស៊ីនឹងខឹងសម្បារចំពោះកម្ពុជា ប៉ុន្តែកម្ពុជាជារដ្ឋអធិបតេយ្យ កម្ពុជា​មាន​​សិទ្ធិ​នឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌។  នេះបើយោងតាម​ប្រសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន ដែល​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​យក​មក​បង្ហោះ​ឲ្យដឹង​លើ​ ហ្វេសប៊ុក​ផ្លូវការរបស់ខ្លួនកាលពីយប់ថ្ងៃទី៣មីនាម្សិលមិញ។