គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩ ចំនួនជាង ៥២ម៉ឺនដូស ជាជំនួយរបស់ហុងគ្រី

    សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩ ចំនួនជាង ៥២ម៉ឺនដូស ជាជំនួយរបស់ហុងគ្រី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា​(Astra Zeneca) ចំនួន ៥២៣,១០០ដូស ជាជំនួយរបស់ប្រទេសហុងគ្រី ដែល​ពិធីនេះធ្វើឡើង​នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

    ក្រសួងការងារអំពាវនាវឲ្យភាគីវិវាទចូលរួមប្រជុំ​នៅរសៀលថ្ងៃនេះ ​ដើម្បីដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​

    ក្រសួងការងារអំពាវនាវឲ្យភាគីវិវាទចូលរួមប្រជុំ​នៅរសៀលថ្ងៃនេះ ​ដើម្បីដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បន្តអំពាវនាវឲ្យភាគីវិវាទចូលរួមប្រជុំ​ នៅម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​។

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយប្រធានអង្គការ SOS រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយលោក David Arnold ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ី (Asia Foundation)។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការ SOS

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការ SOS

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២​ |

    នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Wordofa Dereje ប្រធានអង្គការកុមារ SOS អន្តរជាតិ។

    រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ចុះកិច្ចព្រមព្រៀងបង្កើត «ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា»

    រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ចុះកិច្ចព្រមព្រៀងបង្កើត «ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន ជាមួយក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។

    ថវិកាជិត៣០លានដុល្លារ ត្រូវបានយកមកអភិវឌ្ឍន៍ផ្គត់ផ្គង់វិស័យទឹកស្អាតនៅក្នុងខេត្តកំពង់ធំ

    ថវិកាជិត៣០លានដុល្លារ ត្រូវបានយកមកអភិវឌ្ឍន៍ផ្គត់ផ្គង់វិស័យទឹកស្អាតនៅក្នុងខេត្តកំពង់ធំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២​ |

    កំពង់ធំ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះត្រួតពិនិត្យស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត ស្ថិតក្នុងក្រុងស្ទឹងសែន។ ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍ថា ថវិកាជិត៣០លានដុល្លារ ត្រូវបាន​យកមក​អភិវឌ្ឍន៍​ផ្គត់ផ្គង់វិស័យទឹកស្អាត​នៅក្នុងខេត្តកំពង់ធំ។

    ក្រសួងព័ត៌មាន សម្រេចលុបចោលអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន៣ ដែលបាន​បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន

    ក្រសួងព័ត៌មាន សម្រេចលុបចោលអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន៣ ដែលបាន​បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ម្សិលមិញបាន​ឲ្យដឹងថា​ ក្រសួងបាន​សម្រេចលុប​ចោល​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​ចំនួន៣ រួមមាន៖ អង្គភាពសារព័ត៌មាន Bayongtime ,អង្គភាពសារព័ត៌មានKCTV និងអង្គភាពសារព័ត៌មានកម្ពុជារាល់ថ្ងៃ ដែលបានផ្សព្វផ្សាយព័ត៌មានបំពានក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

    សម្តេចពញាចក្រី ហេង សំរិន ទទួលអំណោយឧបករណ៍តេស្តរហ័សមេរោគកូវីដ-១៩ និងសម្ភារៈបរិក្ខាពេទ្យ ពីសប្បុរសជន

    សម្តេចពញាចក្រី ហេង សំរិន ទទួលអំណោយឧបករណ៍តេស្តរហ័សមេរោគកូវីដ-១៩ និងសម្ភារៈបរិក្ខាពេទ្យ ពីសប្បុរសជន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញ​ទទួលអំណោយ​ពីសប្បុរសជន នូវឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ និងសម្ភារៈបរិក្ខាពេទ្យមួយចំនួន សម្រាប់​ទុកចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅ​រសៀល​ថ្ងៃ​ ទី១៥ ខែមីនាឆ្នាំ២០២២ នៅភូមិគ្រឹះសម្តេចផ្ទាល់ក្នុងរាជធានីភ្នំពេញ។

    សេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍

    សេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២​ |

    រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ បានចេញសេចក្ដីថ្លែងការណ៍ស្តីពីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។ ដោយនៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា កន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈរបស់ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើការដោយមិនចេះនឿយហត់ ក្នុងការដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ។