គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    បទវិចារណកថា៖ សហរដ្ឋអាមេរិក ប្រើអំណាចតុលាការតាមឆន្ទៈដើម្បីចាប់ខ្លួន មន្ត្រីនៃប្រទេសផ្សេងទៀត

    បទវិចារណកថា៖ សហរដ្ឋអាមេរិក ប្រើអំណាចតុលាការតាមឆន្ទៈដើម្បីចាប់ខ្លួន មន្ត្រីនៃប្រទេសផ្សេងទៀត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីខែ កញ្ញា ២០២១កន្លងទៅ ក្រោមកិច្ចព្រមព្រៀងជាមួយ ក្រសួងយុត្តិធម៌អាមេរិក ក្នុងការព្យួរចោលបទចោទប្រកាន់ប្រឆាំងនឹងលោកស្រី ប្រទេសចិនចាត់ទុកជាជ័យជម្នះដ៏ធំធេង ។ ការធ្វើដំណើរមកស្រុកកំណើតវិញនេះបានក្លាយទៅជាការឃោសនាបែបជាតិនិយមពេញទី ។ ទន្ទឹមនោះ កម្រាលព្រំក្រហម និងហ្វូងមនុស្សដែលគ្រវីទង់ជាតិចិនបានរង់ចាំលោកស្រីនៅលើកម្រាលព្រំនៅទីក្រុង Shenzhen ភាគខាងត្បូង ហើយក៏ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ។ ព្រឹត្តិការណ៍នេះក៏ត្រូវបានផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋផងដែរ ខណៈការផ្សាយផ្ទាល់តាមអ៊ីនធឺណិតដោយទូរទស្សន៍ CCTV បានបន្តរហូតដល់រយៈពេល ៦ ម៉ោង ហើយទាក់ទាញអ្នកទស្សនាជាង ៨៣ លាននាក់ ។ គួររំលឹកថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ខណៈពេល​ត្រៀម​ធ្វើ​ដំណើរ​​ចេញ​ពី​ទីក្រុង ហុងកុង​ទៅកាន់​ទីក្រុង ម៉ិចស៊ីក នៅ​អាកាសយាន្ត​ដ្ឋាន​អន្ដរជាតិទីក្រុង Vancouver លោកស្រី Meng​ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ កាណាដា តាម​សំណើ​ធ្វើបត្យាប័ន​របស់សហរដ្ឋអាមេរិក។ ការ​ពិត​លោកស្រី ត្រូវ​បាន​តុលាការសហរដ្ឋអាមេរិក ចេញ​ដីកា​ចាប់​ខ្លួន តាំង​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨ មក​ម្ល៉េះ។ ដោយ​យោងតាមរដ្ឋអាជ្ញា​​តុលាការ​កាណាដា លោកស្រី Meng […]

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីជូនភាគីអាមេរិកពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីជូនភាគីអាមេរិកពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បាន​អះអាង​​បញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋាន​យោធា​បរទេស​ណា​មួយ​នៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និង​បាន​ធានា​អំពី​តម្លាភាព ក្នុងការប្រើប្រាស់កំពង់ផែនេះផងដែរ។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយប្រតិភូរដ្ឋមន្ត្រីការពារជាតិអាស៊ាន

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយប្រតិភូរដ្ឋមន្ត្រីការពារជាតិអាស៊ាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    នៅថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ ដឹកនាំដោយ ឯកឧត្តម ដាតុ ប៉ាឌុកា សឺរី ហាជី អាវ៉ាង ហាល់ប៊ី ប៊ីន ហាជី ម៉ូដ យូសូហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof) រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រីប្រ៊ុយណេដារ៉ូសាឡាម។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នៅសៀមរាប

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នៅសៀមរាប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាព នៅក្នុង​ពិធី​បើក​កិច្ច​ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។

    ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទសន្និបាតជាតិខួប ៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា

    ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទសន្និបាតជាតិខួប ៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទ​សន្និបាត​ជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    នៅល្ងាច ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

    សុន្ទរកថាសម្តេចពញាចក្រី ហេង សំរិន ក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43)

    សុន្ទរកថាសម្តេចពញាចក្រី ហេង សំរិន ក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    សុន្ទរកថាទាំងស្រុងរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានឆ្នាំ២០២២ ក្នុងឱកាសបើកមហាស ន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

    សុន្ទរកថាទាំងស្រុងសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43)

    សុន្ទរកថាទាំងស្រុងសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    សុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣(AIPA-43) នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ«បោះជំហានទៅមុខជាមួយគ្នា ដើម្បីចីរភាព, បរិយាបន្ន និង ភាពធន់របស់អាស៊ាន»។

    សុន្ទរកថារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានប៉ា លើកទី៤៣ (AIPA-43)

    សុន្ទរកថារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានប៉ា លើកទី៤៣ (AIPA-43)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    សុន្ទរកថាទាំងស្រុងរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុង​ពិធី​បើក​មហា​សន្និបាត​អន្តរសភាអាស៊ានប៉ា លើកទី៤៣ (AIPA-43) នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

    ព្រះរាជសារព្រះមហាក្សត្រ ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA 43)

    ព្រះរាជសារព្រះមហាក្សត្រ ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA 43)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។