គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃនេះ

    មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ហើយ ។ ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន នឹងចាប់​ផ្តើម​ដោយ​ព្រះរាជ​សុន្ទរកថា​ស្វាគមន៍​របស់​ព្រះ​ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

    សម្តេចតេជោ ហ៊ុន សែន ទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភាវៀតណាម

    សម្តេចតេជោ ហ៊ុន សែន ទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភាវៀតណាម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វឿង ឌីញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃប្រទេសវៀតណាម។

    បេសកជនពិសេសនៃប្រធានអាស៊ាន ស្វាគមន៍ការដោះ​លែង​អ្នក​ទោស​ទ្រង់ទ្រាយធំ​នៅ​ប្រទេសមីយ៉ាន់ម៉ា

    បេសកជនពិសេសនៃប្រធានអាស៊ាន ស្វាគមន៍ការដោះ​លែង​អ្នក​ទោស​ទ្រង់ទ្រាយធំ​នៅ​ប្រទេសមីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា សូមស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន

    អ្នកនាំពាក្យការបរទេស៖ ស្ថានទូតកម្ពុជាប្រចាំអាមេរិក កំពុងរកមេធាវីការពារក្ដីជូនមន្ត្រីកម្ពុជាពីររូប ដែល​ត្រូវ​អាជ្ញាធរ​អាមេរិក​ឃាត់ខ្លួន

    អ្នកនាំពាក្យការបរទេស៖ ស្ថានទូតកម្ពុជាប្រចាំអាមេរិក កំពុងរកមេធាវីការពារក្ដីជូនមន្ត្រីកម្ពុជាពីររូប ដែល​ត្រូវ​អាជ្ញាធរ​អាមេរិក​ឃាត់ខ្លួន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក បានកំពុងរកមេធាវី ដើម្បី​ការពារ​ក្ដី​ជូន​មន្ត្រី​​កម្ពុជាពីររូប ដែលត្រូវអាជ្ញាធរអាមេរិកធ្វើការឃាត់ខ្លួន ក្នុងអំឡុង​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​អាមេរិក​ទៅ​ចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។ នេះបើ​យោង​តាម​ការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០២២នេះ។

    អបអរសាទរ..! កម្ពុជាឈ្នះអង្ករល្អដាច់គេ ប្រចាំឆ្នាំ២០២២ នៅវេទិការអង្ករពិភលោក នៅថៃ

    អបអរសាទរ..! កម្ពុជាឈ្នះអង្ករល្អដាច់គេ ប្រចាំឆ្នាំ២០២២ នៅវេទិការអង្ករពិភលោក នៅថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់  និងនេសាទ  បានមានប្រសាសន៍ថា អបអរសាទរ ចំពោះអង្ករកម្ពុជាពូជ “ផ្ការំដួល” ដែលទទួលបានជ័យលាភីលេខ១  ក្នុងថ្ងៃនេះ  ជា អង្ករល្អដាច់គេ លំដាប់ថ្នាក់ពិភពលោក  នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក  នៅខេត្តភូកេត ប្រទេសថៃ។

    សម្តេចតេជោ ហ៊ុន សែន ​៖ តើហ៊ានទេកូន​អាក្បត់​ជាតិ​៣ជំនាន់? ពូជខូច​វាខូច និងវានៅតែខូច..!

    សម្តេចតេជោ ហ៊ុន សែន ​៖ តើហ៊ានទេកូន​អាក្បត់​ជាតិ​៣ជំនាន់? ពូជខូច​វាខូច និងវានៅតែខូច..!

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកព្រឹកថ្ងៃទី១៦វិច្ឆិកានេះ សម្តចេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា «តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច។ សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់លោក ហ៊ុន សែន បបួលបុគ្គលទណ្ឌិត សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ក្រោមពេលបុគ្គលទណ្ឌិតសម រង្ស៊ី នៅតែចិញ្ចឹមចិត្តខាំលោក ហ៊ុន ម៉ាណែតពីក្រោយ និងចោទប្រកាន់គ្រប់បែបយ៉ាង លើសពីសេចក្តីថ្លៃថ្នូររបស់មនុស្ស។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បុរសម្នាក់នេះឈ្លោះមិនរើសមុខទាំងព្រះមហាក្សត្រ រហូតជាមួយយុវជនជំនាន់ក្រោយតើមានហត់ដែរទេ?ហើយបើមិនបានលួចវាយគេតើរន្ទះបាញ់ ឬអី? អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? »។ លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។ ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។ ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ […]

    លោក ហ៊ុន​ ម៉ាណែត បបួលទណ្ឌិត សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ រឿងចោទថាយកលុយ ៥លានដុល្លារទិញ​ទឹកចិត្តអ្នក​គាំទ្រ​នៅបារាំង និងអឺរ៉ុប

    លោក ហ៊ុន​ ម៉ាណែត បបួលទណ្ឌិត សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ រឿងចោទថាយកលុយ ៥លានដុល្លារទិញ​ទឹកចិត្តអ្នក​គាំទ្រ​នៅបារាំង និងអឺរ៉ុប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានបបួលទណ្ឌិតសម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ដើម្បី​ឲ្យឆាប់ដឹងសដឹងខ្មៅ រឿងចោទថាយកលុយ ៥លានដុល្លារទិញទឹកចិត្តអ្នកគាំទ្រនៅបារាំង និងអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។

    ជំនួបគ្រោងទុករវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ត្រូវបានអាក់ខាន

    ជំនួបគ្រោងទុករវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ត្រូវបានអាក់ខាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ជំនួប​ដែល​បានគ្រោងទុករវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយ​ប្រធានា​ធិប​តី​ចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីបារាំង លោក ​អេម៉ានុយ​អែល ម៉ាក្រុង​ (Emmanuel Macron) នៅបាងកកប្រទេសថៃ ក្នុងពេលកិច្ចប្រជុំ APEC ត្រូវបានអាក់ខាន ដោយសារ​សម្ដេចតេជោ​ តេស្តឃើញវិជ្ជមានកូវីដ១៩ នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

    សេចក្តីរាយការណ៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទកាសែតស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

    សេចក្តីរាយការណ៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទកាសែតស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    សេចក្តីរាយការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទកាសែតស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

    រាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឲ្យចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ

    រាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឲ្យចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់ ២០០០រៀល និង២០០ រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​តទៅ។