គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការ​របស់ក្រុមហ៊ុន​មីនេបៀ​ របស់ជប៉ុននៅកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការ​របស់ក្រុមហ៊ុន​មីនេបៀ​ របស់ជប៉ុននៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២​ |

    នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea(Cambodia) របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា។

    អបអរសាទរ! ការចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    អបអរសាទរ! ការចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់ថា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​ក្នុង​កិច្ច​ប្រជុំ លើកទី១៧ នៃគណៈកម្មាធិការ​អន្តររដ្ឋាភិបាល ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក បាន​អនុម័ត​យល់​ព្រមចុះ គុនល្បុក្កតោ ក្នុង បញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់​អង្គការ​យូណេស្កូ​តាម​សេចក្ដីសម្រេច17.COM7.b.1។

    សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយឯកឧត្ដម ទិត ឌីណា និងលោក យ៉ង សាំងកុមារ, លោក ឡឹក សុធារ លើការងារកសិកម្ម

    សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយឯកឧត្ដម ទិត ឌីណា និងលោក យ៉ង សាំងកុមារ, លោក ឡឹក សុធារ លើការងារកសិកម្ម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាន​អនុញ្ញាត​ឲ្យ​លោក​បណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ចូល​ជួប​ពិភាក្សា​ការងារ​លើផ្នែកកសិកម្ម​នៅ​ឯ​ភូមិ​គ្រឹះរបស់សម្តេច បន្ទាប់ពីលោកទាំងពីររូបនេះ បានសុំចូលរួមជីវភាព នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។ ក្នុងជំនួបនេះក៏មានឯកឧត្ដម ទិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មផងដែរ។

    គ.ជ.ប ៖ រយៈពេល ៣៩ថ្ងៃ មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោតថ្មីចំនួន ៤៩៨.៣០០ នាក់

    គ.ជ.ប ៖ រយៈពេល ៣៩ថ្ងៃ មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោតថ្មីចំនួន ៤៩៨.៣០០ នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល ៣៩ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ន​នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មានចំនួន  ៤៩៨.៣០០ នាក់។

    សម្ដេចតេជោ ហ៊ុន សែន បង្ហាញឈុតឆាកជាបន្តបន្ទាប់ ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺព្រះចន្ទ​ពេញ​បូណ៌មី»

    សម្ដេចតេជោ ហ៊ុន សែន បង្ហាញឈុតឆាកជាបន្តបន្ទាប់ ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺព្រះចន្ទ​ពេញ​បូណ៌មី»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានបង្ហាញឈុតឆាកថ្មីៗជាបន្តបន្ទាប់ ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ខណៈខ្សែភាពយន្តភាគជាប្រវត្តិសាស្ត្រមួយនេះ ថតបានជាង ៣០ភាគរយហើយ និង​គ្រោង​ដាក់​បញ្ចាំង​ជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

    អបអរសាទរ! ខួបលើកទី៤ នៃការដាក់បញ្ចូលល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ

    អបអរសាទរ! ខួបលើកទី៤ នៃការដាក់បញ្ចូលល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាខួបលើកទី៤នៃការដាក់បញ្ចូលល្ខោនខោល ក្នុង​បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២២)។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​សំណេះសំណាល​ជាមួយមន្ត្រី​គណបក្សប្រជាជន​កម្ពុជា​ នៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​សំណេះសំណាល​ជាមួយមន្ត្រី​គណបក្សប្រជាជន​កម្ពុជា​ នៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួនប្រមាណជាង៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឡើង នៅវិមាន៧មករា។

    សម្ដេចតេជោ ហ៊ុន សែន បង្ហាញឈុតឆាកថ្មីមួយទៀត (វគ្គកងទ័ព និងប្រជាជន) ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

    សម្ដេចតេជោ ហ៊ុន សែន បង្ហាញឈុតឆាកថ្មីមួយទៀត (វគ្គកងទ័ព និងប្រជាជន) ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ តាមរយៈ Telegram នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាឈុតឆាកថ្មីមួយទៀតក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» វគ្គកងទ័ព និងប្រជាជន នាសម័យកាលនោះ ជូនបងប្អូនជនរួមជាតិតាមដានទស្សនា។

    កម្រងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ

    កម្រងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    កម្រងសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។

    សម្តេចតេជោ ហ៊ុន សែន៖ ភាពយន្តរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី” ថតបានប្រមាណ ៣០%ហើយ គ្រោងចាក់ផ្សាយនៅឆ្នាំក្រោយ

    សម្តេចតេជោ ហ៊ុន សែន៖ ភាពយន្តរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី” ថតបានប្រមាណ ៣០%ហើយ គ្រោងចាក់ផ្សាយនៅឆ្នាំក្រោយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    យោងតាមតេឡេក្រាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស បញ្ជាក់ថា រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នឹងចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ខណៈបច្ចុប្បន្នថតបានប្រមាណ ៣០ភាគរយហើយ។ សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា “ ដោយសាររឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ថតបានប្រមាណ៣០ភាគរយ រួចមកខ្ញុំសូមបញ្ចេញឈុតឆាកខ្លះ ដែលបានកាត់ត និងបញ្ចូលសម្លេងជាបណ្តោះអាសន្នតាមប្រព័ន្ធ telegramរបស់ខ្ញុំ ដើម្បីកំដរបរិយាកាសមុនរឿងនេះចាក់ផ្សាយជាផ្លូវការនៅថ្ងៃ២០មីនា២០២៣ខាងមុខ។ ឈុតឆាកទាំងនេះនៅមានកែសម្រួលទាំងរូបភាពទាំងសម្លេង និងពណ៌ដែលនឹងកែសម្រួលនាពេលខាងមុខ។” សូមរីករាយទស្សនាឈុតឆាកខ្លះៗ នៃរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» តាមរយៈ៖ Link01: https://t.me/spmhunsen/5957 Link02: https://t.me/spmhunsen/5958