ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ |
460
ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមសាលាឃុំ-សង្កាត់ បានចាប់ផ្ដើមហើយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំនេះ មានរយៈពេល ៥០ថ្ងៃគត់ គឺរាប់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ |
469
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីជាង ១០ម៉ឺននាក់ ក្នុងពេលធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោឆ្នោតឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ខែតុលាខាងមុខនេះ ខណៈចំនួនអ្នកចុះឈ្មោះថ្មី ត្រូវបានប៉ាន់ប្រមាណជាង ៤០ម៉ឺននាក់។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ |
436
ភ្នំពេញ៖ នារសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ គ.ជ.ប ជួបពិភាក្សាការងារជាមួយនឹងលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ |
471
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ការយកព័ត៌មានអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ អ្នកសារព័ត៌មានទាំងអស់ត្រូវមានប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ |
783
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសដល់ជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានជ្រាបថា កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ |
755
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអំពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើន ជាងគេ គឺរហូតដល់ ៩ ៣៧៦អាសនៈ ស្មើនឹង ៧៤,៣២% គ្រប់គ្រង ១៦៤៨ឃុំ/សង្កាត់។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ |
358
ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា មានបុគ្គល ឬគណបក្សនយោបាយមួយចំនួនតូចនៅបន្តចោទប្រកាន់ និងរិះគន់ គ.ជ.ប ដោយគ្មានមូលដ្ឋាន។ ជាក់ស្តែង លោក សុន ឆ័យ បាននិយាយដដែលជាដដែល ដូចក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអនឡាញ Cambodia Daily កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយដៃទទួលយកអាសនៈ រីឯមាត់ចោទថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នេះ មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ហើយលោកអះអាងទៀតថា ការដែលគណបក្សភ្លើង ទៀន ទទួលយកអាសនៈ គឺជាការគោរពឆន្ទៈអ្នកបោះឆ្នោត។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ |
604
ការយករូបភាពសកម្មភាពយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សភ្លើងទៀន ទៅចែកចាយតាមបណ្តាញសង្គមពីសំណាក់អតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ កំពុងជាប់បំរាមធ្វើនយោបាយនៅឡើយនោះ អាចនឹងនាំឱ្យគណបក្សភ្លើងទៀនមានបញ្ហា ហើយឈានដល់ការស៊ើបអង្កេតពាក់ព័ន្ធ នឹងទិដ្ឋភាពច្បាប់ផងដែរ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ |
533
ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ថ្ងៃនៃការឃោសនាបោះឆ្នោត គឺចាប់ពីថ្ងៃទី២១ -២៣ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោតទាំង២៥ រាជធានី-ខេត្ត បានទទួលបណ្តឹងចំនួន១៨បណ្តឹង ដោយក្នុងបណ្តឹងទាំងនោះប្តឹងទៅគណៈកម្មាការឃុំ-សង្កាត់រៀបចំការបោះឆ្នោតដែលជាបណ្តឹងសុំឲ្យផ្តន្ទាទោសទៅតាមជំពូក១៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ |
641
ភ្នំពេញ៖ នៅថ្ងៃទី២១ឧសភាស្អែកនេះ គណបក្សនយោបាយដែលដាក់ឈ្មោះបេក្ខជនរបស់ខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងចាប់ផ្តើមដំណើរការឃោសនាគណបក្សរបស់ខ្លួននៅទូទាំងប្រទេស។