ភ្នំពញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំមួយស្ដីពីការធ្វើដំណើររបស់អ្នកសារព័ត៌មានក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានបង្ហាញការអបអរសាទរខួប២២ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរសារអបអរសាទ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល។
បាត់ដំបង៖ គ្រួសារស្រ្តីមេម៉ាយ ចិញ្ចឹមកូន៣នាក់ គ្មានផ្ទះសំបែង រស់នៅអាស្រ័យជាមួយឪពុកម្តាយក្មេកវ័យចាស់ជរា ព្រមទាំងមានជីវភាពខ្វះខាត រស់នៅភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទទួលបានផ្ទះថ្មថ្មី ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តបាត់ដំបង។
ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការផ្គត់ផ្គង់ចំពោះកងកម្លាំង ដែលកំពុងបំពេញការងារយ៉ាងសកម្មឆ្លើយតបចំពោះ ចំណាត់ការរបស់រាជរដ្ឋាភិបាលសំដៅការពារសុខមាលភាពប្រជាពលរដ្ឋក្នុងពេលដែលរាជធានីភ្នំពេញកំពុងបិទខ្ទប់នេះ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានចាត់ចែងរៀបចំអំណោយមានជាគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារៈវេជ្ជសាស្រ្តផ្សេងទៀតផ្ដល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការប្រើប្រាស់ក្នុងពេលដែលភូមិសាស្ត្រនានារបស់រាជធានីភ្នំពេញត្រូវបានបិទខ្ទប់។
ភ្នំពេញ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៨៨០នាក់បន្ថែមទៀត សុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈដែលមានអ្នកជំងឺជាសះស្បើយ ២៨៨នាក់ និងស្លាប់ ០៣នាក់ សម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានទទួលជំនួយ វ៉ាក់សាំងកូវីដ-១៩ ជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសថែមទៀត ដើម្បីចាក់ការពារសុខភាពប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ-១៩។
ភ្នំពេញ៖ តាមរយៈសារTelegram នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចគ្រប់គ្រងការចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា បើមិនមានអ្នកឈឺហើយ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩ នេះដែរ។
ក្នុងគោលបំណងបន្តផ្សព្វផ្សាយជូនសាធារណៈមតិ នៅក្នុងរយៈពេលនៃការបន្តបិទខ្ទប់នេះ ជាពិសេស គឺជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមកក្នុងការគោរពនិងអនុវត្តនូវវិធានការបិទខ្ទប់ ដែលជាកត្តាគន្លឹះដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃរោគរាតត្បាតជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីក៏បានផលិត និងបញ្ចេញផ្សាយនូវវីដេអូស្ពតផ្លូវការថ្មីមួយមានទៀតរយៈពេល១១នាទី និង២១វិនាទី ក្រោមចំណងជើងថា «ចូលរួមផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ដើម្បីបិទបញ្ចប់ស្ថានភាពបិទខ្ទប់ឱ្យបានឆាប់»។