ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ |
1,072
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សុខភាពរបស់សម្ដេចគឺល្អធម្មតាទេ នឹងអាចពិនិត្យសម្រេច និងបញ្ជាគ្រប់គ្រងប្រទេសបានធម្មតាដដែរ គ្មានការរាំងស្ទះនោះឡើយ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ |
680
ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋអាចងាយយល់ អំពីការបែងចែកភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក៏ដូចជាបណ្តាវិធានការដែលត្រូវអនុវត្តសម្រាប់តំបន់នីមួយៗ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផលិតនូវវីដេអូស្ពតខ្លីមួយមានរយៈពេលជាង៨នាទី ដើម្បីពន្យល់បន្ថែមដល់សាធារណមតិ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ |
1,396
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានព្រះរាជអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់ពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម នៃរាជធានីភ្នំពេញ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ |
1,495
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៣៣៧នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ |
1,085
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល ១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ |
1,487
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំ ស្ដីពីការពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្ដារាជធានី-ខេត្ត។
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ |
1,117
ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា លី គួង ម្ចាស់កាស៊ីណូ HUANGLE និងលោកជំទាវ ដែលបាននាំយកអំណោយ ម៉ាសចំនួន ២០កេស ទឹកបរិសុទ្ធចំនួន ១.០០០កេស និងថវិកាចំនួន ៣០.០០០ ដុល្លារអាមេរិក មកឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បំរើឱ្យវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហមគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតនៅខេត្តព្រះសីហនុ ។
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ |
910
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៦១៦នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានអ្នកជំងឺចំនួន ១៩០នាក់បានជាសះស្បើយ ។
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ |
1,033
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញនូវសេចក្ដីជូនព័ត៌មានមួយស្ដីពីការអនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវវីដ១៩។