គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    កម្ពុជា-កូរ៉េខាងត្បូង​ បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ​

    កម្ពុជា-កូរ៉េខាងត្បូង​ បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ឯក​ឧត្ដម​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ នៃ​ព្រះរាជាណាចក្រកម្ពុជា និង​លោក​ជំទាវ Yoo Myung-hee រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ សាធារណរដ្ឋកូរ៉េ បាន​ប្រកាស​រួម​គ្នា​អំពីការ​បញ្ចប់​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​ប្រទេសទាំងពីរកម្ពុជា-កូរ៉េខាងត្បូង (CKFTA) តាមរយៈ​ប្រព័ន្ធវីដេអូ នាថ្ងៃទី​០៣​ ខែកុម្ភៈ ឆ្នាំ​២០២១​ ។ កម្មវិធីនេះក៏មានការចូលរួម​ផងដែរ​ពីសំណាក់​មន្ត្រីជាន់ខ្ពស់​ និង​ភ្ញៀវកិត្តិយស​មក​ពីស្ថាប័ន សាធារណៈ និង​វិស័យ​ឯកជន នៃ​ប្រទេស​ទាំងពីរ។

    ក្រសួងទេសចរណ៍ណែនាំ៥ចំណុច​ ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឲ្យអនុវត្តដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន​

    ក្រសួងទេសចរណ៍ណែនាំ៥ចំណុច​ ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឲ្យអនុវត្តដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន និង​វៀតណាម​ និង​ដើម្បីចូលរួម​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត​ ចំនួន​ ៥ចំណុច៖

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ ថ្មី ០១នាក់​ ខណៈ​មាន​អ្នកជាសះស្បើយចំនួន​ ០៤នាក់​

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ ថ្មី ០១នាក់​ ខណៈ​មាន​អ្នកជាសះស្បើយចំនួន​ ០៤នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បានប្រកាស​រកឃើញវិជ្ជមាន​វីរុសកូវីដ​១៩ថ្មី ចំនួន​ ០១នាក់ជាអ្នក​ដំណើរ​មកពីប្រទេស​គុយវ៉ែត ខណៈ​មានអ្នកជាសះស្បើយចំនួន​ ០៤នាក់​ ជាពលករខ្មែរ​មកពីប្រទេសថៃ​។

    សម្តេចតេជោ ហ៊ុន សែន សម្រេច​បង្កើត​ក្រុម​ការងារ​អន្ត​រ​ក្រសួង​គ្រប់​គ្រង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ និង​កិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន សម្រេច​បង្កើត​ក្រុម​ការងារ​អន្ត​រ​ក្រសួង​គ្រប់​គ្រង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ និង​កិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃ​ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញ សេចក្តីសម្រេច​មួយដោយ​បាន​បង្កើត​ក្រុមការងារ​អន្តរ​ក្រសួង​គ្រប់​គ្រង​ការ​អនុវត្តយុទ្ធសាស្ត្រ និង​កិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩។

    រដ្ឋបាល​រាជធានីភ្នំពេញ ហាមដាច់ខាតមិនឲ្យមានការដុតផាវ ឬកាំជ្រួច​ក្នុង​ពិធីបុណ្យចូលឆ្នាំចិន

    រដ្ឋបាល​រាជធានីភ្នំពេញ ហាមដាច់ខាតមិនឲ្យមានការដុតផាវ ឬកាំជ្រួច​ក្នុង​ពិធីបុណ្យចូលឆ្នាំចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ដើម្បីរក្សាបាន​នូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយសាធារណៈ​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម​ ដែលនឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់១៤ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ​ ហាមដាច់ខាតមិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ​, មិនឲ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង និង​ការហែក្បួនផ្សេងៗទាំងបែបសាសនា​ ឬប្រពៃណីដែលគ្មានការអនុញ្ញាត។​

    សម្ដេចពិជ័យសេនា ទៀ បាញ់​៖ វ៉ាក់សាំងពីមិត្តចិនដំណាក់កាលទី១ ចំនួន ៦០ម៉ឺនដូស នឹង​ត្រូវ​ចាក់​ដល់កងទ័ពចំនួន ៣០ម៉ឺនដូស

    សម្ដេចពិជ័យសេនា ទៀ បាញ់​៖ វ៉ាក់សាំងពីមិត្តចិនដំណាក់កាលទី១ ចំនួន ៦០ម៉ឺនដូស នឹង​ត្រូវ​ចាក់​ដល់កងទ័ពចំនួន ៣០ម៉ឺនដូស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមាន​ប្រសាសន៍ថា ​ជំនួយ​វ៉ាក់សាំងរបស់ចិន​ ដែល​ដឹក​មក​ដល់​កម្ពុជា ក្នុងដំណាក់កាលទី១ ចំនួន ៦០​ម៉ឺន​ដូស នឹងត្រូវចាក់ជូនដល់កងទ័ពចំនួន ១៥ម៉ឺននាក់ ស្មើនឹង ៣០ម៉ឺនដូស។

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាប់ផ្ដើមដាក់ឲ្យអនុវត្ត​កម្មវិធីប្រឹក្សាច្បាប់​តាមទូរស័ព្ទដោយឥតគិតថ្លៃ​

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាប់ផ្ដើមដាក់ឲ្យអនុវត្ត​កម្មវិធីប្រឹក្សាច្បាប់​តាមទូរស័ព្ទដោយឥតគិតថ្លៃ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី០៣​ ខែកុម្ភៈ ឆ្នាំ២០២១នេះ គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា​ បាន​សម្រេច​រៀបចំ និង​ដាក់​ឲ្យ​អនុវត្ត​ កម្មវិធីប្រឹក្សា​ច្បាប់​តាមទូរស័ព្ទដោយ​ឥតគិតថ្លៃចាប់​ពីថ្ងៃជូនដំណឹងនេះតទៅ​។

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ចុះអនុស្សារណៈយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោកទ្វេភាគី

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ចុះអនុស្សារណៈយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោកទ្វេភាគី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១​ |

    នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណសង្គមនិយមវៀតណាម។

    ឯកឧត្ដម​ នេត្រ ភក្ត្រា៖ កម្ពុជា គ្រោងស្នើសុំអង្គការយូណេស្កូដាក់ភ្នំត្បែងនៅខេត្តព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ឯកឧត្ដម​ នេត្រ ភក្ត្រា៖ កម្ពុជា គ្រោងស្នើសុំអង្គការយូណេស្កូដាក់ភ្នំត្បែងនៅខេត្តព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ព្រះវិហារ​៖ ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កម្ពុជាគ្រោង​នឹងរៀបចំ​បញ្ជីត្រៀម​សម្រាប់​ស្នើសុំ​ទៅអង្គការយូណេស្កូ ដើម្បី​ដាក់​ភ្នំត្បែង​ ដែលជា​រមណីយដ្ឋានទេសចរ​ណ៍​​ធម្មជាតិសម្បូរទៅដោយព្រៃឈើធំៗ ចូលជាបេតិកភណ្ឌធម្មជាតិពិភពលោក។

    ស្រ្តីសម្រាលកូនចំនួន ៦ ៥៦៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម

    ស្រ្តីសម្រាលកូនចំនួន ៦ ៥៦៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ក្នុងខែមករា ឆ្នាំ២០២១នេះ មានស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៦ ៥៦៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល ក្នុងនោះកម្មករនិយោជិតក្នុងប្រព័ន្ធមានចំនួន ៦ ៥៤៩នាក់ និងក្រៅប្រព័ន្ធមានចំនួន ១៤នាក់។ នេះបើយោងតាមរបាយការណ៍ពីការិយាល័យតាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម។