គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើសារថ្វាយព្រះមហាក្សត្រ​ និង​សម្ដេចម៉ែ ថ្លែងអំណរព្រះគុណចំពោះ​ ព្រះរាជទាន​ថវិកា ១លាន​ដុល្លារ​ ជូន​រដ្ឋាភិបាល​ទិញ​វ៉ាក់សាំង​ប្រឆាំងកូវីដ១៩​

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើសារថ្វាយព្រះមហាក្សត្រ​ និង​សម្ដេចម៉ែ ថ្លែងអំណរព្រះគុណចំពោះ​ ព្រះរាជទាន​ថវិកា ១លាន​ដុល្លារ​ ជូន​រដ្ឋាភិបាល​ទិញ​វ៉ាក់សាំង​ប្រឆាំងកូវីដ១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្វាយព្រះមហាក្សត្រ និង​សម្តេចម៉ែ ដោយ​ថ្លែង​អំណរ​ព្រះ​គុណ​ជា​អតិបរមា ចំពោះព្រះអង្គទាំងទ្វេ​ សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​នូវ​ថវិកា ​ជូន​សម្តេច​សម្រាប់​ចូល​រួម​ទិញ​វ៉ាក់​សាំង​កូវីដ​១៩​ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ។

    អបអរសាទរខួបលើកទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ»

    អបអរសាទរខួបលើកទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០២០។ បើនិយាយពីរឿងសិទ្ធិមនុស្សនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម។ល។

    គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១០ធ្នូនេះ រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង ៣៨,៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

    គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១០ធ្នូនេះ រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង ៣៨,៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ គិតត្រឹមម៉ោង ៦៖០០ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ សរុបទាំងអស់ ៣៨ ៧៨៦ ១៧០ដុល្លារហើយ ដែលក្នុងនោះមានជាលុយដុល្លារ ៣៨ ៣៨០ ០២០ដុល្លារ និងលុយខ្មែរ ១ ៦២៤ ៦០០ ០០០ រៀល (ស្មើ ៤០៦ ១៥០ដុល្លារ)។

    ហាង Pedro និង​ Zando នៅបឹងកេងកង​បន្តបិទទ្វារ ដើម្បី​ស្រាវជ្រាវ ​និង​តាមដាន​សុខភាព​អ្នក​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍​ ២៨​ វិច្ឆិកា​

    ហាង Pedro និង​ Zando នៅបឹងកេងកង​បន្តបិទទ្វារ ដើម្បី​ស្រាវជ្រាវ ​និង​តាមដាន​សុខភាព​អ្នក​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍​ ២៨​ វិច្ឆិកា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ ​៖ ប្រមាណ​មួយ​សប្ដាហ៍​មកហើយ ​ដែល​អាជ្ញាធរ និង​ខាង​សុខាភិបាល​បាន​ផ្អាក​អាជីវកម្ម​ហាង​លក់ទំនិញ ​និង​សំលៀកបំពាក់​យីហោ PEDRO ​ដែលមាន​អាសយដ្ឋាន ​នៅ​មហាវិថី​ព្រះសីហនុ និង​ហាង Zando ​ដែលមាន​អាសយដ្ឋាន​នៅ​ផ្លូវ​ត្រសក់ផ្អែម​ ដើម្បី​បន្ត​ស្រាវជ្រាវ ​និង​តាមដាន​សុខភាព​អ្នក​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍​ ២៨​ វិច្ឆិកា​។

    ព្រះមហាក្សត្រ និងសម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យ ១លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩

    ព្រះមហាក្សត្រ និងសម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យ ១លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី ចូលក្រាបថ្វាយបង្គំគាល់,នៅវេលាព្រឹកថ្ងៃទី ១០ ខែធ្នូ ២០២០នេះ។

    ក្រសួងអប់រំ បន្ត​ផ្អាក​សកម្មភាព​ផ្សេងៗរហូត​ដល់​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា​បាន​បញ្ចប់​

    ក្រសួងអប់រំ បន្ត​ផ្អាក​សកម្មភាព​ផ្សេងៗរហូត​ដល់​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា​បាន​បញ្ចប់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេច​បន្ត​ផ្អាក​សកម្មភាព​អប់រំ និងកីឡា​ ចាប់​ពីថ្ងៃជូន​ដំណឹង​ រហូត​ដល់​ព្រឹត្តិការណ៍​សហគមន៍​ ២៨​វិច្ឆិកា​ បាន​បញ្ចប់​។ នៅបើយោងតាម​សេចក្ដីជូន​ដំណឹង​ដែល​ទទួលបាន​នៅថ្ងៃទី​១០​ ខែធ្នូ ឆ្នាំ២០២០​នេះ​។

    ក្រសួងអប់រំ សម្រេច​កំណត់យកថ្ងៃទី១១ ខែ​មករា ២០២១​ ជា​ការបរិច្ឆេទ ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៩-២០២០

    ក្រសួងអប់រំ សម្រេច​កំណត់យកថ្ងៃទី១១ ខែ​មករា ២០២១​ ជា​ការបរិច្ឆេទ ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៩-២០២០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា​ បាន​បញ្ជាក់​ថា​ ក្រសួង​អប់រំ បាន​សម្រេច​កំណត់យក​ថ្ងៃទី​១១ ខែមករា​ ឆ្នាំ២០២១​ ជា​ការបរិច្ឆេទ នៃ​​​ការប្រឡង​​សញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយភូមិ​(បាក់ឌុប) ឆ្នាំ​សិក្សា​២០១៩-២០២០​។

    ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចូលរួមវេទិកា Lian Yu Gang ក្រោមប្រធានបទ «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាតត្បាតកូវីដ១៩»

    ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចូលរួមវេទិកា Lian Yu Gang ក្រោមប្រធានបទ «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាតត្បាតកូវីដ១៩»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមវេទិកា Lian Yu Gang តាមរយៈវីដេអូពីចម្ងាយ (Online) ក្រោមប្រធានបទ «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាតត្បាតកូវីដ១៩» ដែលមានការចូលរួមជាគណៈអធិបតី ឯកឧត្តម Du Hangwei អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន។

    លទ្ធផល​តេស្ត​ សម្ដេចក្រឡាហោម ស ខេង និង​ក្រុមគ្រួសារ​ «អវិជ្ជមាន​វីរុសកូវីដ១៩» ទាំងអស់

    លទ្ធផល​តេស្ត​ សម្ដេចក្រឡាហោម ស ខេង និង​ក្រុមគ្រួសារ​ «អវិជ្ជមាន​វីរុសកូវីដ១៩» ទាំងអស់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំង​មន្ត្រីសំខាន់​ៗ​ទាំង​អស់​ដែល​បានធ្វើ​តេស្តរក​ជំងឺ​កូវីដ​១៩​ លើក​ទី​២ ​គឺ​ទទួល​បាន​លទ្ធ​ផល​ល្អប្រសើដោ​យអវិជ្ជមានទាំងអស់ ។

    ក្រសួងសុខាភិបា​លរកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩​ ថ្មី ០២នាក់ និង​មិនមាន​ករណីជាសះស្បើយទេ​

    ក្រសួងសុខាភិបា​លរកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩​ ថ្មី ០២នាក់ និង​មិនមាន​ករណីជាសះស្បើយទេ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០២០​ នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ ថ្មីចំនួន​ ០២​នាក់​ ​ ដែលម្នាក់ជាករីណនាំចូល​ និង​ម្នាក់ទៀត​​ជាករណីពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា​ និងមិន​មានករណីជាសះស្បើយទេ។