គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ប្រមុខការទូតកម្ពុជា ចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល»

    ប្រមុខការទូតកម្ពុជា ចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ តបតាមការអញ្ជើញរួមរបស់ឯកឧត្ដម​ ផាម ប៊ិញ មិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកស្រី Phumzile Mlambo-Ngcuka អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (អ.ស.ប) និងជានាយកប្រតិបត្តិនៃអង្គការ UNWOMEN ឯកឧត្ដម​ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល» នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អះអាងថា​ ​មិនមាន​ដាក់ប្រទេសក្នុង​គ្រាអាសន្ន​ ឬបិទ​រាជធានីភ្នំពេញ​ ដូចការឃោសនា​របស់​ជនអាក្រក់នោះឡើយ

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អះអាងថា​ ​មិនមាន​ដាក់ប្រទេសក្នុង​គ្រាអាសន្ន​ ឬបិទ​រាជធានីភ្នំពេញ​ ដូចការឃោសនា​របស់​ជនអាក្រក់នោះឡើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បាន​អះអាង​ជាថ្មីថា​ មិន​មាន​ការ​ស្នើ​សុំ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ទាំងមូល​ ឬ​មួយផ្នែកណា​ ហើយ​ក៏នឹង​មិន​មាន​ការ​ចេញ​បទ​បញ្ជារឲ្យ​បិទ​រាជធានីភ្នំពេញ ដូចការឃោសនា​របស់​ជនអាក្រក់នោះឡើយ។

    ក្រសួង​សុខាភិបាល​ រកឃើញ​ករណីវិជ្ជមាន​វីរុសកូវីដ​១៩ ថ្មី ០២នាក់​បន្ថែម​ទៀត​ ជាអ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨​វិច្ឆិកា​

    ក្រសួង​សុខាភិបាល​ រកឃើញ​ករណីវិជ្ជមាន​វីរុសកូវីដ​១៩ ថ្មី ០២នាក់​បន្ថែម​ទៀត​ ជាអ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨​វិច្ឆិកា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅថ្ងៃទី០៧​ ខែធ្នូ ឆ្នាំ​២០២០​ នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថារកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ ថ្មីចំនួន​ ០២​នាក់​បន្ថែមទៀត​ ដែលសុទ្ធជាករណីពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា​ និង​មិន​មាន​ករណី​ជាសះស្បើយ​ទេ​។

    លោក​ជំទាវ​ ឱ វណ្ណឌីន​៖ វីរុសកូវីដ​១៩​ ឆ្លងលឿនបំផុតតាមក្រដាសប្រាក់ ហើយវាអាចរស់​រហូតដល់ ២៨ថ្ងៃ​ឯណោះ ​លើក្រដាសប្រាក់

    លោក​ជំទាវ​ ឱ វណ្ណឌីន​៖ វីរុសកូវីដ​១៩​ ឆ្លងលឿនបំផុតតាមក្រដាសប្រាក់ ហើយវាអាចរស់​រហូតដល់ ២៨ថ្ងៃ​ឯណោះ ​លើក្រដាសប្រាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ លោក​ជំទាវ​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ បានបញ្ជាក់​ប្រាប់​ឲ្យដឹង​ថា​ ​វីរុសកូវីដ​១៩​ វាឆ្លង​តាម​ការ​កាន់​ក្រដាសប្រាក់​ដែល​មានប្រឡាក់​ទឹករំអិល​ផ្លូវ​ដង្ហើម​អ្នកមានវីរុសនេះ លឿនជាទីបំផុត ហើយ​វាក៏អាចរស់នៅលើក្រដាសប្រាក់រហូត​ដល់ទី​២៨ថ្ងៃឯណោះ​។

    ក្រសួងសុខាភិបាល៖ រកឃើញ​ករណីវិជ្ជមាន​វីរុសកូវីដ១៩​ ថ្មី ០១នាក់​ និង​មានករណីជាសះស្បើយ​ ០១នាក់

    ក្រសួងសុខាភិបាល៖ រកឃើញ​ករណីវិជ្ជមាន​វីរុសកូវីដ១៩​ ថ្មី ០១នាក់​ និង​មានករណីជាសះស្បើយ​ ០១នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ព្រឹកថ្ងៃទី​០៦​ ខែធ្នូ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​ បាន​ប្រកាស​រកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ​១៩​ ថ្មី​០១​នាក់ ជាករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា​ និង​មាន​អ្នកជំងឺ​ ០១នាក់​បាន​ជាសះស្បើយផងដែរ​។

    សារ​សំឡេង​ពិសេស​របស់​សម្តេច​​តេជោ ​ហ៊ុន ​សែន​ ក្រើន​រំលឹក​ទៅ​អាជ្ញា​ធរ​រាជ​ធានី-ខេត្ត​ និង​ថ្នាក់​មូល​ដ្ឋាន​ ឱ្យ​បន្ត​ចុះពិ​និត្យ​  អនុវត្ត​គម្លាត​សង្គ​មឱ្យ​បាន​ម៉ឺងម៉ាត់

    សារ​សំឡេង​ពិសេស​របស់​សម្តេច​​តេជោ ​ហ៊ុន ​សែន​ ក្រើន​រំលឹក​ទៅ​អាជ្ញា​ធរ​រាជ​ធានី-ខេត្ត​ និង​ថ្នាក់​មូល​ដ្ឋាន​ ឱ្យ​បន្ត​ចុះពិ​និត្យ​  អនុវត្ត​គម្លាត​សង្គ​មឱ្យ​បាន​ម៉ឺងម៉ាត់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០​ |

    សារ​សំឡេង​ពិសេស​របស់​សម្តេច​​អគ្គមហាសេនាបតីតេជោ ​ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រើន​រំលឹក​ទៅ​អាជ្ញា​ធរ​រាជ​ធានី-ខេត្ត​ និង​ថ្នាក់​មូល​ដ្ឋាន​ ឱ្យ​បន្ត​ចុះពិ​និត្យ​  អនុវត្ត​គម្លាត​សង្គ​មឱ្យ​បាន​ម៉ឺងម៉ាត់ ​តាម​ដាន​គ្រប់​ទីកន្លែង​លក់​ដូរ ទី​ប្រជុំ​ជ​ន ​និង​ផ្សារ​នានា​ ឱ្យ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល ។

    ក្រសួងសុខាភិបាល អំពាវនាវដល់​អ្នក​ប៉ះពាល់ផ្ទាល់​ជាមួយ​ ឆែម សុនីតា និង​តាំងសេវិនអាប់​ ​ទាំងអស់​ទោះមិនមាន​រោគសញ្ញា​ ត្រូវ​មក​ធ្វើតេស្ត​រកកូវីដបន្ទាន់​

    ក្រសួងសុខាភិបាល អំពាវនាវដល់​អ្នក​ប៉ះពាល់ផ្ទាល់​ជាមួយ​ ឆែម សុនីតា និង​តាំងសេវិនអាប់​ ​ទាំងអស់​ទោះមិនមាន​រោគសញ្ញា​ ត្រូវ​មក​ធ្វើតេស្ត​រកកូវីដបន្ទាន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល ​បាន​បង្ហាញ​រូប​ភាព​បុគ្គល​២​រូប ដែល​ជា​ប្រភ​ព​​នៃ​ការ​ចម្លង​មេរោគ​កូវីដ​១៩ ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ​២៨​វិច្ឆិកា​ គឺ​ស្ត្រី​ឈ្មោះ ​ឆែម សុនីតា និងបុរស​ឈ្មោះ តាំង សេវិនអាប់ ហើយ​ក្រសួង​បាន​អំពាវ​នាវ​ដល់​អ្នក​ប៉ះពាល់​ផ្ទាល់​ទាំងអស់​​ ទៅ​ធ្វើ​តេស្តរក​មេរោគ​កូវីដ​១៩ ​ជា​បន្ទាន់​ ទោះមិនមាន​រោគសញ្ញា​ក្ដី​។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានបន្ថែម របស់​ក្រសួង​សុខាភិបាល ​ស្តីពី​ការ​បន្ត​ស្រាវជ្រា​វ​រក​ប្រភព​នៃ​ការ​ចម្លង​វីរុស​កូវីដ​១៩ ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ​២៨ ​វិច្ឆិកា នៅ​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ។

    ក្រសួងសុខាភិបាល បង្ហាញថាបុគ្គល ២នាក់អាចឆ្លងវីរុសកូវីដ១៩មុនគេ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

    ក្រសួងសុខាភិបាល បង្ហាញថាបុគ្គល ២នាក់អាចឆ្លងវីរុសកូវីដ១៩មុនគេ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០​ |

    ក្រសួងសុខាភិបាលប្រកាសថា បុគ្គលពីររូប គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ៣០ឆ្នាំ និងបុរសឈ្មោះតាំង សេវិនអាប់ អាយុ៤២ឆ្នាំ អាចឆ្លងវិរុសCOVID-19 មុនគេ និងជាករណីជាសះស្បើយក្រោយពេលបង្ករោគហើយ ដែលអាចជាប្រភពទី១ នៃការចម្លងសម្រាប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ពីករណីនាំចូលមកកម្ពុជា ក្នុងអំឡុងខែតុលា ឆ្នាំ២០២០។

    មនុស្សចំនួន​ ១០​នាក់​ ឆ្លងវីរុស​កូវីដ​១៩​ថ្មី ត្រូវ​បាន​បង្ហាញអត្តសញ្ញាណនៅថ្ងៃនេះ​

    មនុស្សចំនួន​ ១០​នាក់​ ឆ្លងវីរុស​កូវីដ​១៩​ថ្មី ត្រូវ​បាន​បង្ហាញអត្តសញ្ញាណនៅថ្ងៃនេះ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រោយ​ពីទទួល​បាន​ការណែនាំ​បន្ថែម​ពីប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ កាល​ពីយប់​ថ្ងៃទី​០៤​ធ្នូ​ម្សិលមិញ​ អ្នក​ឆ្លង​វីរុស​​កូវីដ​១៩​ ថ្មី ចំនួន​ ១០​នាក់​ត្រូវ​បាន​ក្រសួង​សុខាភិបាល​ ប្រកាស​បង្ហាញពីអត្តសញ្ញាណ​នៅថ្ងៃ​នេះ។

    សារជាសំឡេង​របស់សម្ដេចតេជោ​ ហ៊ុន សែន​ ពាក់ព័ន្ធនឹង​វិធានការបន្ថែម​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​​ជំងឺកូវីដ១៩​

    សារជាសំឡេង​របស់សម្ដេចតេជោ​ ហ៊ុន សែន​ ពាក់ព័ន្ធនឹង​វិធានការបន្ថែម​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​​ជំងឺកូវីដ១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០​ |

    ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រសួង​សុខាភិបាល​បង្ហាញ​អត្ត​សញ្ញាណអ្ន​​ក​ឆ្លង​ជំងឺ​កូវីដ​១៩ ​ទាំង​រូប​ថត​ ឈ្មោះ ​ អាស័យដ្ឋាន ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​ផ្សព្វ​ផ្សាយ ងាយ​ស្រួលបង​ប្អូន​ផ្ទៀងផ្ទាត់ ​ហើយ​អ្នក​ពាក់​ព័ន្ធត្រូវ​បង្ហាញ​ខ្លួន ​នឹង​ធ្វើតេស្ត កុំ​ឲ្យ​ចម្លង​ដល់​បង​ប្អូន​មិត្ត​ភ័ក្រ​ និង​អ្នក​ដទៃ​។