គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    កម្ពុជា​ នឹង​អាចទទួលបានការ​អនុគ្រោះ​​ពាណិជ្ជកម្ម​ តាមរយៈ​ប្រព័ន្ធ GSP របស់អង់គ្លេស​

    កម្ពុជា​ នឹង​អាចទទួលបានការ​អនុគ្រោះ​​ពាណិជ្ជកម្ម​ តាមរយៈ​ប្រព័ន្ធ GSP របស់អង់គ្លេស​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ យោងតាម​សារណែនាំ​របស់​សមាគមរោង​ចក្រ​កាត់ដេរនៅកម្ពុជា​ ចេញផ្សាយនៅថ្ងៃទី​១៩​វិច្ឆិកា​នេះ​ បានឲ្យដឹង​ថា ចាប់ពីថ្ងៃទី​១ ខែមករា​ ឆ្នាំ​២០២១​ ប្រទេស​ដែលមាន​លក្ខណៈ​សម្បត្តិ​ជាប្រទេស​កំពុង​អភិវឌ្ឍ​​ នឹ​ងអាច​ទទួលបាន​ការអនុគ្រោះ​ពាណិជ្ជកម្ម​តាមរយៈ​ប្រព័ន្ធអនុគ្រោះទូទៅ​(GSP) របស់អង់គ្លេស​។

    នាយឧត្ដម​សេនីយ៍ វង្ស ពិសេន អនុញ្ញាត​ឲ្យ​នាយ​ការិយាល័យ​សេនានុព័ន្ធ​កងទ័ព​ភូមិន្ទថៃ​ ចូលជួបសម្ដែង​ការគួរសម​

    នាយឧត្ដម​សេនីយ៍ វង្ស ពិសេន អនុញ្ញាត​ឲ្យ​នាយ​ការិយាល័យ​សេនានុព័ន្ធ​កងទ័ព​ភូមិន្ទថៃ​ ចូលជួបសម្ដែង​ការគួរសម​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅអគ្គបញ្ជាការដ្ឋាន ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យវរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី នាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួនលោក វរសេនីយ៍ឯក អនិរុទ្ទ រដ្ឋ:ផន ដែលទើបបានតែងតាំងថ្មីជាសេនានុព័ន្ធកងទ័ពជើងអាកាស និងជានាយរងការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃប្រចាំកម្ពុជា។

    PM Hun Sen Sends Gratitude Letter to Institute Pasteur du Cambodge’s Director

    PM Hun Sen Sends Gratitude Letter to Institute Pasteur du Cambodge’s Director

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    Cambodian Prime Minister sent a gratitude letter to Dr. Laurence Baril, the director of the Institute Pasteur du Cambodge, and the team for their assistance in testing COVID19.

    ក្រសួងអប់រំ ប្រកាស​ជ្រើសរើស​គ្រូបង្រៀនចូល​​ក្របខណ្ឌ​ចំនួន​ ៣៦០០កន្លែង​ សម្រាប់​ឆ្នាំ​២០២១​

    ក្រសួងអប់រំ ប្រកាស​ជ្រើសរើស​គ្រូបង្រៀនចូល​​ក្របខណ្ឌ​ចំនួន​ ៣៦០០កន្លែង​ សម្រាប់​ឆ្នាំ​២០២១​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងអប់រំ យុវជន និងកីឡា​ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ក្របខណ្ឌចំនួន ៣៦០០កន្លែង ដល់ក្រសួងអប់រំ យុវជន និងកីឡា ​សម្រាប់ធ្វើការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ឆ្នាំ២០២១។

    សម្ដេចតេជោ ហ៊ុន​ សែន​ ផ្ញើលិខិត​ថ្លែងអំណរគុណ​ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ដែលជួយ​ធ្វើតេស្ត​រកកូវីដ១៩​

    សម្ដេចតេជោ ហ៊ុន​ សែន​ ផ្ញើលិខិត​ថ្លែងអំណរគុណ​ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ដែលជួយ​ធ្វើតេស្ត​រកកូវីដ១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា​ នៅ​ថ្ងៃទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ បាន​សរសេរលិខិត​មួយច្បាប់​ផ្ញើថ្លែងអំណរគុណ​ដល់​លោកស្រី វេជ្ជបណ្ឌិត​ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ និង​ក្រុមការងាររបស់លោកស្រី ដែលបាន​ជួយ​ធ្វើតេស្ត​រកកូវីដ១៩​ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ដោយសហការយ៉ាងជិត​ស្និទ្ធ​ជាមួយក្រសួងសុខាភិបាល​។

    ឧត្តមសេនីយ៍ឯក ម៉ៅ  សុផាន់ មានប្រសាសន៍ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់សម្រាប់ការពារជាតិ

    ឧត្តមសេនីយ៍ឯក ម៉ៅ  សុផាន់ មានប្រសាសន៍ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់សម្រាប់ការពារជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    កំពត៖ នៅក្នុងពិធីអញ្ជើញចុះសំណេះសំណាល វាយតម្លៃ និងត្រួតពិនិត្យការហ្វឹកហ្វឺនបណ្តុះបណ្តាលបើកបរជំនាញរថក្រោះ T55 និងជំនាញរថពាសដែក BMP1 នៅសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី របស់កងពលតូចលេខ៧០ ខេត្តកំពត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានលើកឡើងថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់ការពារជាតិ។

    រាជរដ្ឋាភិបាល​ជប៉ុន​ ផ្ដល់​ឥណទានសម្បទាន​ មានទឹកប្រាក់ជាង ២០០លានដុល្លារ​ ដល់កម្ពុជា​ សម្រាប់​កម្មវិធីគាំទ្រ​ឆ្លើយ​តប​ទៅនឹង​វិបត្តិកូវីដ​១៩

    រាជរដ្ឋាភិបាល​ជប៉ុន​ ផ្ដល់​ឥណទានសម្បទាន​ មានទឹកប្រាក់ជាង ២០០លានដុល្លារ​ ដល់កម្ពុជា​ សម្រាប់​កម្មវិធីគាំទ្រ​ឆ្លើយ​តប​ទៅនឹង​វិបត្តិកូវីដ​១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ជប៉ុន​ បានផ្ដល់​ឥណទាន​សម្បទាន ដែលមាន​ទឹកប្រាក់​ ២៥ប៊ីលាន​យ៉េន​ ប្រមាណ ២៣៤,៦លាន​ដុល្លារ​អាមេរិក​ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​កម្មវិធីគាំទ្រ​ ដើម្បីឆ្លើយ​តប​ទៅនឹង​វិបត្តិ​នៃ​ជំងឺកូវី​ដ១៩​ ។

    ក្រសួងអប់រំ ប្រកាស​បើក​សាលារៀនឡើង​វិញទាំងនៅ​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ បន្ទាប់ពីបាន​បិទ​ដោយសារ​ព្រឹត្តិការណ៍ ៣វិច្ឆិកា​

    ក្រសួងអប់រំ ប្រកាស​បើក​សាលារៀនឡើង​វិញទាំងនៅ​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ បន្ទាប់ពីបាន​បិទ​ដោយសារ​ព្រឹត្តិការណ៍ ៣វិច្ឆិកា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ឯក​ឧត្ដម​ ហង់ជួន​ ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​ប្រកាស​បើក​ឲ្យដំណើរ​ការ​ឡើងវិញ​នូវគ្រឹះស្ថាន​សិក្សាទាំង​​រដ្ឋ​ និង​ឯកជន​ ចាប់ពីថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ​​ បន្ទាប់​ពីបាន​បិទ​ដោយសារវិបត្តិកូវីដ​១៩ (ព្រឹត្តិការណ៍​៣វិច្ឆិកា)​។

    អគ្គិសនីកម្ពុជា​ នឹង​រុះរើ​គន្លង​ខ្សែ​បណ្ដាញក្នុងខណ្ឌមួយចំនួនចាប់ពីថ្ងៃ១៩​ ដល់​២២វិច្ឆិកា​នេះ

    អគ្គិសនីកម្ពុជា​ នឹង​រុះរើ​គន្លង​ខ្សែ​បណ្ដាញក្នុងខណ្ឌមួយចំនួនចាប់ពីថ្ងៃ១៩​ ដល់​២២វិច្ឆិកា​នេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ចាប់ពីថ្ងៃទី​១៩​ ដល់២២ ខែវិច្ឆិកា​ ឆ្នាំ​២០២០ អគ្គិសនីកម្ពុជា​ នឹង​អនុវត្ត​ការ​ងារជួសជុល​ ផ្លាស់​ប្ដូរ​ តម្លើង​បរិក្ខារនានា​ និង​រុះរើ​គន្លង​ខ្សែ​បណ្ដាញ​អគ្គិសនី​របស់​អគ្គិសនីកម្ពុជា ដើម្បីបង្ក​លក្ខណៈ​ងាយស្រួលដ​​ល់​ការ​ដ្ឋាន​ពង្រីក​ផ្លូវ​នៅរាជធានីភ្នំពេញ​។ នេះបើយោងតា​សេចក្ដីជូន​ដំណឹង​របស់អគ្គិសនីកម្ពុជា​​ចេញផ្សាយ​កាលពីថ្ងៃទី​១៨​វិច្ឆិកា​ ម្សិលមិញ។ អគ្គិសនីកម្ពុជា​ សុំការយោគយល់​ និង​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ បើមាន​ការរអាក់រអួល​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​អំឡុង​ពេល​ជួសជុល​នេះ។

    [វីដេអូ] «កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយទៀត ដោយជោគជ័យ!»

    [វីដេអូ] «កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយទៀត ដោយជោគជ័យ!»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណជាង១៩នាទី មានចំណងជើងថា «កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយទៀត ដោយជោគជ័យ» ។