គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    គិតត្រឹមពេលនេះ ថវិកា​ពីសប្បុរសជនចូលរួមជួយ​ពលរដ្ឋរងគ្រោះដោយទឹកជំនន់ទទួលបានជាង ៦លានដុល្លារហើយ

    គិតត្រឹមពេលនេះ ថវិកា​ពីសប្បុរសជនចូលរួមជួយ​ពលរដ្ឋរងគ្រោះដោយទឹកជំនន់ទទួលបានជាង ៦លានដុល្លារហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ បាន​សរសេរ​​តាម​រយៈ​ហ្វេកប៊ុក​ ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភថវិកា​ជួយ​ពលរដ្ឋរងគ្រោះ​ដោយ​ទឹកជំនន់​។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ កំពុងមាន​វត្តមាន​នៅតំបន់​ដែលរងគ្រោះដោយសារទឹកជំនន់​ក្នុង​ខណ្ឌដង្កោ រាជធានីភ្នំពេញ

    សម្ដេចតេជោ​ ហ៊ុន​ សែន​ កំពុងមាន​វត្តមាន​នៅតំបន់​ដែលរងគ្រោះដោយសារទឹកជំនន់​ក្នុង​ខណ្ឌដង្កោ រាជធានីភ្នំពេញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នៅតំបន់ដែលរងគ្រោះដោយសារទឹកជំនន់ក្នុងខណ្ឌដង្កោ ដើម្បីមើល និងដឹកនាំផ្ទាល់អំពីការជម្លៀស និងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយសារទឹកជំនន់។  

    លិខិតមិត្តអ្នកអាន៖ «ពេលពលរដ្ឋមានទុក្ខ មានមុខ ហ៊ុន សែន »

    លិខិតមិត្តអ្នកអាន៖ «ពេលពលរដ្ឋមានទុក្ខ មានមុខ ហ៊ុន សែន »

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |

    វាមិនមែនជារឿងចម្លែកទេដែល បុរសម្នាក់ឈ្មោះ ហ៊ុន សែន បាន បូជាជីវិតរបស់ខ្លួនជិត៥០ឆ្នាំហើយដើម្បីប្រទេសជាតិនិងប្រជាជនដ៏កំសត់របស់គាត់។ ក្រោយពីប្រើជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសឲ្យរួចផុតពីរបបវាលពិឃាតខ្មែរក្រហម ដោយសង្គ្រោះជីវិតពលរដ្ឋខ្មែរជាច្រើនលាននាក់ឲ្យរួចផុតពី សេចក្តីស្លាប់ បុរសម្នាក់នេះក៏នៅ បានបន្តយកទ្រូងពាំងការពារកុំឲ្យរបបដ៏សាហាវយង់ឃ្នងនេះវិលត្រឡប់មកវិញបានទៀត។

    ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល​​ ប្រកាស​សមាសភាព ក្រុម​មេធាវីស្ម័គ្រចិត្ត​សម្ដេចតេជោសែន​ថ្មីចំនួន​ ៧១រូប​បន្ថែម

    ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល​​ ប្រកាស​សមាសភាព ក្រុម​មេធាវីស្ម័គ្រចិត្ត​សម្ដេចតេជោសែន​ថ្មីចំនួន​ ៧១រូប​បន្ថែម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានមេធាវីស្ម័គ្រចិត្ត​សម្តេចតេជោ​សែន បានចេញសេចក្តីសម្រេច​ ស្តីពី​ការ​កែ​សម្រួល​សមាសភាព និងជ្រើសតាំងបន្ថែម ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ដោយបន្ថែមថ្មីចំនួន ៧១រូប ដែលធ្វើឲ្យសមាសភាព កើតឡើងសរុបចំនួន១៣៨រូប។ នេះបើតាមសេចក្តីសម្រេច របស់​ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលដែលបានចេញផ្សាយនៅថ្ងៃនេះ​។

    ស្ថាប័នជាតិនានា​ អញ្ជើញថ្វាយកម្រងផ្កា​គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

    ស្ថាប័នជាតិនានា​ អញ្ជើញថ្វាយកម្រងផ្កា​គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​ ៖ ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០ នេះ គឺជា​ខួប​៨​ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ​ហើយ​ដើម្បី​តបស្នង​ចំពោះ​ព្រះ​គុណូបការៈ​ដ៏​ឧត្ដុង្គឧត្ដម ​របស់​ព្រះអង្គ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​នៃ​ស្ថាប័ន​នានា​សរុប​ចំនួន​៥៦ ស្ថាប័ន​ អង្គភាព​បាន​អញ្ជើញ​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​នៅ​មណ្ឌប​ព្រះ​បរម​រូប​ ក្បែរ​វិមានឯករាជ្យ​គម្រប់​៨​ឆ្នាំ​ នៃ​ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះអង្គ​។

    រដ្ឋបាល​ខេត្ត​តាកែវ​ ប្រកាស​ផ្អាក​បណ្ដោះអាសន្ន​យានយន្ត​ធ្វើចរាចរលើ​កំណាត់​ផ្លូវជាតិ​លេខ២ និង​លេខ​៣ ក្នុង​ភូមិសាស្ត្រ​ខេត្ត​

    រដ្ឋបាល​ខេត្ត​តាកែវ​ ប្រកាស​ផ្អាក​បណ្ដោះអាសន្ន​យានយន្ត​ធ្វើចរាចរលើ​កំណាត់​ផ្លូវជាតិ​លេខ២ និង​លេខ​៣ ក្នុង​ភូមិសាស្ត្រ​ខេត្ត​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |

    បើតាម​សេចក្ដីជូនដំណឹងរបស់រដ្ឋបាល​ខេត្ត​តាកែវ​ បាន​ឲ្យដឹងថា​ រដ្ឋបាលខេត្ត​តាកែវ​ សម្រេច​ធ្វើការ​ផ្អាក​បណ្ដោះអាសន្ន​យានយន្ត​ដឹកទំនិញ​ធន់ធ្ងន់​ឆ្លង​កាត់កំណាត់​ផ្លូវជាតិលេខ២ និង​រថយន្ត​គ្រប់ប្រភេទ​ នៅកំណាត់ផ្លូវជាតិលេខ​៣។ ១.ចំពោះ​ផ្លូវជាតិលេខ២ ចាប់​ពីគីឡូម៉ែត្រ​លេខ​៣១+០០ ដល់​គីឡូម៉ែត្រ​លេខ​៧៤+០០០ (ពីររង្វង់​អូចំបក់ ដល់កំពង់ដង្កោ​ព្រំប្រទល់ខេត្ត​កណ្ដាល។ ២.ចំពោះផ្លូវជាតិលេខ​៣ ចាប់ពី​អង្គតាសោម​ ដល់គីឡូម៉ែត្រ​លេខ​ ៣៦+០០ ព្រំប្រទល់​ខេត្ត​កណ្ដាល។

    ក្រសួងធនធានទឹក​ ៖ កម្ពុជា​​នឹងទទួល​រងឥទ្ធិពល​ព្យុះទី១៧ ហើយបង្ក​ឲ្យមាន​ភ្លៀងធ្លាក់​ខ្លាំង​ចាប់ពីថ្ងៃទី​១៧ ដល់១៩តុលា ឆ្នាំ​២០២០

    ក្រសួងធនធានទឹក​ ៖ កម្ពុជា​​នឹងទទួល​រងឥទ្ធិពល​ព្យុះទី១៧ ហើយបង្ក​ឲ្យមាន​ភ្លៀងធ្លាក់​ខ្លាំង​ចាប់ពីថ្ងៃទី​១៧ ដល់១៩តុលា ឆ្នាំ​២០២០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |

    នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថ្មីមួយ បញ្ជាក់អំពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដែលនឹងទទួលរងឥទ្ធិពល​ពីព្យុះ​ទី​១៧ ដែល​នឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

    ជំនន់ទឹកភ្លៀង បណ្ដាល​ឲ្យ​ប្រជាជន​ជិត​ ៥ម៉ឺនគ្រួសារ​រងផលប៉ះពាល់​ និង​មាន​អ្នកស្លាប់​១៣នាក់​

    ជំនន់ទឹកភ្លៀង បណ្ដាល​ឲ្យ​ប្រជាជន​ជិត​ ៥ម៉ឺនគ្រួសារ​រងផលប៉ះពាល់​ និង​មាន​អ្នកស្លាប់​១៣នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |

    គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញរបាយការណ៍ថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានរាជធានី-ខេត្តចំនួន១៩ បានរងប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងធ្វើឲ្យប៉ះពាល់ ដល់ប្រជាជន​ជិត​ ៥ម៉ឺនគ្រួសារ​ ក្នុងនោះមានអ្នក​ស្លាប់ចំនួន១៣នាក់ (ក្មេង៥នាក់)។

    សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះបរមរតកោដ្ឋ យាងបដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ !

    សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះបរមរតកោដ្ឋ យាងបដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ !

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃខួប៨ឆ្នាំនៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ, ខណៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបង្ហោះសារថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមស្តេចយាងបដិសន្ធិ ក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។