គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សូមប្រុងប្រយ័ត្ន​!! ក្រសួងធនធានទឹក ព្រមាន​ពីឥទ្ធិពល​ព្យុះ​ទី១៧ ដែលនឹងមកដល់​កម្ពុជា​នៅថ្ងៃទី​១៨-១៩តុលា

    សូមប្រុងប្រយ័ត្ន​!! ក្រសួងធនធានទឹក ព្រមាន​ពីឥទ្ធិពល​ព្យុះ​ទី១៧ ដែលនឹងមកដល់​កម្ពុជា​នៅថ្ងៃទី​១៨-១៩តុលា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ យោងតាម​សេចក្ដីជូន​ដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​ឲ្យដឹង​ថា តាមការសង្កេត​តាម​ដាន​ ស្ថានភាព​អាកាសធាតុ​ ឃើញថា​ ប្រព័ន្ធ​សម្ពាធ​ទាប​​នឹង​បន្ត​លាត​សន្ធឹង​លើ​កម្ពុជា​។  នៅលើ​សមុទ្រ​ចិន​ខាងត្បូង​បាន​កើត​ព្យុះ​ទី​១៦​ (Tropical Storm) ឈ្មោះ ណាងកា(Nangka) ។​​ តាម​ការ​ព្យាករ​ព្យុះ​នេះ​នឹង​ចូល​ឈូង​សមុទ្រ​តុងកឹង​ ឆ្លង​កាត់​កោះ​ហៃណាំ​មុន​នឹងចូល​ដល់ភាគខាងជើង​វៀតណាម​នៅថ្ងៃទី​១៥តុលារ។​ បន្ទាប់​ពី​នោះ ក្នុងរង្វង់​ថ្ងៃទី ១៦-១៧​ ព្យុះ​ថ្មី​មួយទៀត​នឹង​កើត​ឡើង​ដែល​រាប់​ថាជាព្យុះទី១៧​ ឈ្មោះ សូដែល​(Saudel) ដែលមាន​កម្លាំងខ្លាំង​។

    អ្នកទោសជាប់​ឃុំ​ ១៦០០នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ ដោយសារ​ទឹកជំនន់​

    អ្នកទោសជាប់​ឃុំ​ ១៦០០នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ ដោយសារ​ទឹកជំនន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០​ |

    បន្ទាយមានជ័យ៖ អ្នក​ទោស​​ជាប់​ឃុំឃាំង​ប្រមាណ ១,៦០០នាក់ ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​​ជម្លៀស​ចេញ​ បន្ទាប់​ពី​ពន្ធនាគារ​ខេត្ត​រងការ​វាយ​ប្រហារ​ដោយទឹកជំនន់។

    ទេសរដ្ឋមន្ត្រី គន់ គីម បន្តបេសកកម្មចុះពិនិត្យការជន់លិច និងសង្គ្រោះពលរដ្ឋនៅខេត្តភាគពាយព្យ

    ទេសរដ្ឋមន្ត្រី គន់ គីម បន្តបេសកកម្មចុះពិនិត្យការជន់លិច និងសង្គ្រោះពលរដ្ឋនៅខេត្តភាគពាយព្យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០​ |

    ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បន្តបេសកកម្មចុះទៅតាមបណ្តាខេត្តភាគពាយព្យ ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ។

    សម្តេច​ក្រឡាហោម ជំរុញ​ឲ្យ​គណៈមេធាវី​បង្កើន​ការ​ដោះស្រាយ​បណ្តឹង​ជូន​ដល់ប្រជា​ពលរដ្ឋ

    សម្តេច​ក្រឡាហោម ជំរុញ​ឲ្យ​គណៈមេធាវី​បង្កើន​ការ​ដោះស្រាយ​បណ្តឹង​ជូន​ដល់ប្រជា​ពលរដ្ឋ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ ៖ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បានធ្វើការ​ជំរុញ​ដល់​ក្រុមប្រឹក្សា​ គណៈមេធាវី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​ ត្រូវ​បង្កើន​សមត្ថភាព​ដោះស្រាយ​ពាក្យ​បណ្តឹង​ជូន​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ល្អ​ប្រសើ​បន្ថែមទៀត។ ការ​លើកឡើង​របស់​ស​ម្តេច​ក្រឡាហោម​ ស ខេង នេះ​គឺ​បានធ្វើ​ឡើង ​នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​គណៈមេធាវី​ នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា ​នៅ​​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា​ សម្តេច​មានការ​គាំទ្រ​ជា​ខ្លាំង​ចំពោះ​សកម្មភាព​មេធាវី ដែល​បាន​ខិតខំ​ជួយ​រក​ដំណោះស្រាយ​(​ការពារ​ក្តី​)​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស ដោយពេល​ខ្លះ​ មិន​បាន​គិតគូរ​អំពី​ថវិកា ​និង​ផលប្រយោជន៍​ផ្សេងៗ​នោះ​។ ​យ៉ាងណាក៏ដោយ ​សម្តេច​ ​បាន​ជំរុញ ដល់​ក្រុមប្រឹក្សា​គណៈមេធាវី​ទាំងអស់​បង្កើន​សកម្មភាព ​និង​សមត្ថភាព​របស់​ខ្លួន​បន្ថែ​ម​ទៀត ​ក្នុង​កិច្ច​ការជួយ​ដោះស្រាយ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យ​បាន​ច្រើន​បន្ថែមទៀត ដោយ​មិន​ចាំបាច់​គិត​អំពី​និន្នាការ​ និង​សាសនា​អ្វី​ជាដើម​នោះ​។ ជាមួយគ្នា​នោះដែរ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ណែនាំ​ដល់​ក្រុម​គណៈមេធាវី​ទាំងអស់​ គប្បី​ជួយ​មើល ​និង​តាមដាន​គ្រប់​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​ផងដែរ​ ខណៈ​ជនសង្ស័យ​ខ្លះ​គាត់​មិន​មាន​មេធាវី ​ពឹង ពាក់​ និង​ការពារ​ក្តី​ជូន​គាត់​ហើយ​បាន​ធ្វើ​ឲ្យ​សំណុំរឿង​របស់​គាត់​បង្អាប់​យូរ​ ដែល​កត្តា​នេះ​បាន​ធ្លាប់​មាន​​ច្រើន​ហើយ ​នាពេល​កន្លងទៅ​៕ ប្រភព៖ BTVNews  

    រាជរដ្ឋាភិបាល​កម្ពុជា​ កំណត់​យក​ថ្ងៃ​ទី​១៣តុលា​ ជា​រៀង​រាល់​ឆ្នាំ ​រៀប​ចំ​ទិ​វា​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​

    រាជរដ្ឋាភិបាល​កម្ពុជា​ កំណត់​យក​ថ្ងៃ​ទី​១៣តុលា​ ជា​រៀង​រាល់​ឆ្នាំ ​រៀប​ចំ​ទិ​វា​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០​ |

    យោងតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ​ក្នុងឱកា​សទិ​វា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្រោម​ប្រធានបទ​”ការ​រស់​នៅ​ដោយ​សុវត្ថិភាព​ នឹង​ភាពធន់​គ្រោះ​មហន្តរាយ” នៅ​ថ្ងៃ​ទី​១៣ ​ខែ​តុលា​ ឆ្នាំ២០២០​ ឲ្យដឹង​ថា ​នៅ​ឆ្នាំ​២០២០​នេះ ​គឺ​ជា​ឆ្នាំដំបូង​ដែលរា​ជរដ្ឋាភិបាល​កម្ពុជា ​បាន​កំណត់​យក​ថ្ងៃ​ទី​១៣​ ខែ​តុលា​ ជា​រៀង​រាល់​ឆ្នាំ ​ដើម្បី​ប្រារព្ធ​ទិវា​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយ​។​

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនចូលជួប​សម្ដែងការគួរសម និង​ពិភាក្សាការងារ​

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនចូលជួប​សម្ដែងការគួរសម និង​ពិភាក្សាការងារ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០​ |

    នៅវិមានសន្តិភាពនា ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ នឹងជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វ៉ាង យី (Wang Yi)ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន។

    ខេត្តបន្ទាយមានជ័យ ប្រកាសផ្អាកបណ្តោះអាសន្ន យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ឆ្លងកាត់តាមផ្លូវជាតិលេខ៥ ដល់ភ្នំពេញ!

    ខេត្តបន្ទាយមានជ័យ ប្រកាសផ្អាកបណ្តោះអាសន្ន យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ឆ្លងកាត់តាមផ្លូវជាតិលេខ៥ ដល់ភ្នំពេញ!

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០​ |

    សេចក្ដី​ជូន​ដំណឹង​ស្ដីពី ការ​ផ្អាក​បណ្ដោះអាសន្ន​យានយន្ដដឹក​ជញ្ជូន​ធុនធំគ្រប់ប្រភេទ​ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ជាតិ​លេខ​៥ ពីទីរួមខេត្ត​បន្ទាយមានជ័យ​ ដល់រាជធានីភ្នំពេញ។

    មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ស្ពឺ​ បើក​ទ្វារ​ទឹក​នៅ​ទំនប់​ពាមល្វា-​អូរតោ​ ក្រោយ​ទឹក​ឡើង​ខ្លាំង​ពេក​!

    មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ស្ពឺ​ បើក​ទ្វារ​ទឹក​នៅ​ទំនប់​ពាមល្វា-​អូរតោ​ ក្រោយ​ទឹក​ឡើង​ខ្លាំង​ពេក​!

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០​ |

    ស្ថានភាព​ទឹក​នៅ​ទំនប់​ពាមល្វា-អូរតោង ​ស្ថិត​នៅ​​ឃុំ​ត្រពាំង​ជោ ​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ ​។ ​បច្ចុប្បន្ន​ទឹកបានឡើង​ពេញ​ៗ​អាង​ ក្រុម​ការងារ​មន្ទីរ​ធនធានទឹក និងឧតុនិយម​ខេត្ត​កំពង់ស្ពឺ​ បាន​បើក​ទ្វារ​ទឹក​នៅ​ទំនប់ពាមល្វា ​ចំនួន ០២​ទ្វារ​ទឹក​ ក្នុង​មួយ​ទ្វារ​មាន​កម្ពស់ ២,៥ ម៉ែត្រ និងទំនប់​អូរតោង បាន​បើកទ្វារ​ទឹក ​ចំនួន ០​៧​ទ្វារ​ទឹក​ ក្នុងនោះ ០២ទ្វារបើក​កម្ពស់​ចំនួន ០,៥​ម៉ែត្រ​ ០៣​ទ្វារ​បើក​កម្ពស់​ចំនួន​ ៧​តឹក​ និង​០២​ទ្វារបើក​កម្ពស់ ​១ម៉ែត្រ ​៕

    មហាឧបាសក គឹម សាងាន់ ឪពុកបង្កើត​ឯកឧត្ដម​ គឹម​ សន្តិភាព បាន​ទទួល​មរណភាព​ក្នុងជន្មាយុ​៨៩ឆ្នាំ​ ដោយជរាពាធ

    មហាឧបាសក គឹម សាងាន់ ឪពុកបង្កើត​ឯកឧត្ដម​ គឹម​ សន្តិភាព បាន​ទទួល​មរណភាព​ក្នុងជន្មាយុ​៨៩ឆ្នាំ​ ដោយជរាពាធ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ មហាឧបាសក គឹម សាងាន់ ឪពុកបង្កើតលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលមរណភាព នៅម៉ោង១៖៣១នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ដោយជរាពាធ ក្នុងជន្មាយុ៨៩ឆ្នាំ។