ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ |
778
ព្រះសីហនុ៖ អាកាសយានដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ បានជង្រីកផ្លូវរត់យន្តហោះ (Runway) ពី ២.៥០០ម៉ែត្រ រហូតដល់ ៣.៣០០ម៉ែត្រ បន្ថែមពីលើការពង្រឹងផ្លូវយន្តហោះឡើងចុះ (airstrip) បច្ចុប្បន្ន។ ផ្លូវរត់យន្តហោះ (Runway) ថ្មីនេះ មានសមត្ថភាពទទួលការចុះចតយន្តហោះប្រភេទធំៗ បានដូចជា B-777-300ER ឬយន្តហោះ A-350-1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅ មកពីអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិក្នុងពិភពលោក។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ |
659
កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលយោធាចារ្យ ជំនាន់ទី២ បំពេញក្របខណ្ឌឲ្យសាលាពលទាហាន ចំណុះកងទ័ពជើងគោកនៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែនភ្នំធំម្រះព្រៅ កងពលតូចលេខ៧០។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការតាមបណ្តាយោធភូមិភាគ ព្រមទាំងមេបញ្ជាការទ័ពជំនាញ និងនាយទាហាន ពលទាហានជាច្រើនរូបទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្ររបស់យោធាចារ្យទាំងអស់រហូតបានបញ្ចប់វគ្គនាថ្ងៃនេះ ដែលជាធនធានមនុស្សក្នុងកងយោពលខេមរភូមិន្ទមិនអាចខ្វះបាន៕
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ |
884
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅទំនប់ចាន់ថ្នាល ដែលស្ថិតនៅក្នុងឃុំក្រាំងចេក ស្រុកឧដុង្គ អមដំណើរដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធទាំងបី និង សសយក ខេត្ត ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ |
634
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានត្រៀមពូជស្រូវជិត២ពាន់តោន និងពូជដំណាំរួមផ្សំជិត២០តោន ដើម្បីចែកកសិករបានដាំឡើងវិញ ក្រោយទឹកជំនន់។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ |
470
កំពង់ស្ពឺ៖ នៅម៉ោងប្រមាណ៤រសៀលនេះ ទឹកជំនន់នឹងវាយលុយក្នុងខេត្តកំពង់ស្ពឺហើយ ឯកឧត្តម វៃ សំណាង អភិបាលខេត្ត បានប្រកាសឲ្យប្រជាពលរដ្ឋប្រញ៉ាប់រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ |
1,030
ភ្នំពេញៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ទិន្នន័យផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង គិតពីថ្ងៃទី១ ខែកញ្ញា ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០(ព្រឹក) មានដូចតទៅៈ ប៉ះពាល់ ១៩ រាជធានី-ខេត្ត ស្មើ ៦៨ក្រុង ស្រុក ខណ្ឌ ២៣៤ឃុំ/សង្កាត់ រួមមាន៖ ១.ខេត្តពោធិ៍សាត់,២. ខេត្តប៉ៃលិន,៣. ខេត្តបន្ទាយមានជ័យ, ៤.ភ្នំពេញ,៥. ខេត្តបាត់ដំបង, ៦. ខេត្តស្វាយរៀង, ៧. ខេត្តឧត្តរមានជ័យ, ៨. ខេត្តសៀមរាប, ៩. ខេត្តតាកែវ ,១០. ខេត្តកំពង់ស្ពឺ ,១១. ខេត្តមណ្ឌលគិរី ,១២. ខេត្តព្រះសីហនុ ,១៣. ខេត្តកោះកុង ,១៤. ខេត្តព្រះវិហារ, ១៥. ខេត្រស្ទឹងត្រែង, ១៦. ខេត្តកំពង់ចាម, ១៧. ខេត្តកណ្តាល, ១៨. ខេត្តកំពង់ឆ្នាំង, ១៩. ខេត្តកំពង់ធំ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន បន្តថា […]
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ |
1,393
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់ថវិកាដល់សាខាកាកបាទក្រហមចំនួន៣ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាដល់សាខាកាកបាទក្រហមចំនួន៣រួមមាន៖ ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ក្នុងមួយសាខាៗទទួលបានថវិកា១០០លានរៀល ដើម្បីទិញស្បៀង និងសម្ភារៈប្រើប្រាស់ចាំបាច់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង។ លោកជំទាវបានបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗ នឹងទទួលបានអង្ករ,ត្រីខ,មី,ទឹកស៊ីអ៊ីវ ,ទឹកត្រី និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត៕
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ |
1,025
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរតាមរយៈហ្វេកប៊ុក ថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមឧបត្ថម្ភថវិកាជួយពលរដ្ឋរងគ្រោះ និងអំពាវនាវដល់សប្បុរសជនដទៃទៀតបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ |
895
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញលិខិតថ្លែងអំណរគុណដល់សប្បុរសជន ដែលបានបរិច្ចាគថវិកាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។