គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    កម្ពុជា​-ចិន​ ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងចំនួន​២ និង​លិខិត​ប្ដូរសារចំនួន​២ ក្រោមអធិបតីភាព​សម្ដេចតេជោ​  ហ៊ុន​ សែន​ និង​ឯកឧត្ដម​ វ៉ាង​ យី​

    កម្ពុជា​-ចិន​ ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងចំនួន​២ និង​លិខិត​ប្ដូរសារចំនួន​២ ក្រោមអធិបតីភាព​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ឯកឧត្ដម​ វ៉ាង​ យី​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ កិច្ចព្រមព្រៀងចំនួន២ និងលិខិតប្តូរសារចំនួន២ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្ដម​ វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅវិមានសន្តិភាព ថ្ងៃទី​១២ ខែតុលា ​ឆ្នាំ​២០២០។

    ចិន នឹង​​ផ្ដល់​វ៉ាក់សាំងប្រឆាំង​វីរុសកូវីដ១៩ ដល់កម្ពុជាដែលជាមិត្ត​ដែកថែប​

    ចិន នឹង​​ផ្ដល់​វ៉ាក់សាំងប្រឆាំង​វីរុសកូវីដ១៩ ដល់កម្ពុជាដែលជាមិត្ត​ដែកថែប​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ឯក​ឧត្ដម​ វ៉ាង​ យី ទី​ប្រឹក្សា​រដ្ឋ​ និង​ជារដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​មាន​ប្រសាសន៍ថា​ ចិន​នឹង​ផ្ដល់​នូវ​វ៉ាក់សាំង​ប្រឆាំងវីរុស​COVID-9 ដល់​កម្ពុជា​​ដែល​ជាមិត្ត​ដែកថែប​។ ឯកឧត្ដមបាន​មាន​ប្រសាសន៍​បែបនេះ​ ក្នុងជំនួបពិភាក្សា​ការងា​រ​ជាមួយ​ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​ នៅថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​។

    ឯកឧត្ដម​ លឹ​ម គាន​ហោ​ ចុះពិនិត្យ​ស្ថានភាព​​ទឹក​លើ​ខ្នង​ទំនប់​សណ្ដស្ទឹងព្រែកត្នោត​ ដែល​កំពុង​យាយី​ដោយ​ជំនន់​​ស្ទឹង​ព្រែក​ត្នោត​

    ឯកឧត្ដម​ លឹ​ម គាន​ហោ​ ចុះពិនិត្យ​ស្ថានភាព​​ទឹក​លើ​ខ្នង​ទំនប់​សណ្ដស្ទឹងព្រែកត្នោត​ ដែល​កំពុង​យាយី​ដោយ​ជំនន់​​ស្ទឹង​ព្រែក​ត្នោត​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ កាលពីវេលាម៉ោង ២០:០០នាទីយប់ថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹកលើខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត នៅទីតាំងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

    សូមប្រុងប្រយ័ត្ន!! ទឹកទន្លេសេកុង សេសាន និងស្រែពក នឹងហក់ឡើងខ្ពស់អាចក្លាយជាជំនន់

    សូមប្រុងប្រយ័ត្ន!! ទឹកទន្លេសេកុង សេសាន និងស្រែពក នឹងហក់ឡើងខ្ពស់អាចក្លាយជាជំនន់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០​ |

    ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានចេញសេចេក្តីជូនដំណឹងមួយដល់សាធារណជនឲ្យបានជ្រាបថា ស្ថានភាពទឹកទន្លេនៅតំបន់ភាគឦសាន ដែលកន្លងមកទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប បានឡើងមួយកម្រិតមកហើយនោះ និងគួបផ្សំនៅយប់ថ្ងៃនេះព្យុះទី១៥ ឈ្មោះ លីនហ្វា (LINFA) បាននិងកំពុងមានឥទ្ធិពលមកលើតំបន់ប៉ាក់សេប្រទេសឡាវ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន។ ស្ថានភាពបែបនេះនឹងបង្កឲ្យ៖ – ទឹកទន្លេសេកុង សេសាន និងស្រែពក នឹងហក់ឡើង ដែលអាចក្លាយជាជំនន់។ – រីឯទឹកទន្លេមេគង្គ នៅស្ទឹងត្រែង ក្រចេះ និងកំពង់ចាម នឹងហក់ឡើងបន្តិច តែការហក់ឡើងនេះស្ថិតនៅទាបជាងកម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ ចំពោះបណ្តាខេត្តដែលមានទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្តាអាងទឹកនានា និងតំបន់ទំនាប៕

    មេបញ្ជាការ​កងពល​តូច​លេខ​៧០ បញ្ជាឲ្យកង​ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ត្រៀមជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

    មេបញ្ជាការ​កងពល​តូច​លេខ​៧០ បញ្ជាឲ្យកង​ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ត្រៀមជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់​ មេបញ្ជាការ​កងពល​តូច​លេខ​៧០ នៅថ្ងៃទី​១១ ខែតុលា​ ឆ្នាំ​២០២០ ក្នុងទីបញ្ជាការកងពល បានដាក់បទបញ្ជាមួយបន្ទាន់ឲ្យ កង​ប្រតិបត្តិការ​រុក​រក​ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ៧១១ ត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែល​រ​​ងគ្រោះដោយទឹកជំនន់ ខណៈដែលកម្លាំងកងទ័ពនៃកងយោធពលខេមរភូមិន្ទ ក៏បាន​ចេញ​ប្រតិបត្តិការ​សង្គ្រោះ នៅខេត្តមួយចំនួនរួចហើយផងដែរ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវ​​ប្រជាពលរដ្ឋ​ឲ្យ​មានការប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​ជំនន់ទឹកភ្លៀង​

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវ​​ប្រជាពលរដ្ឋ​ឲ្យ​មានការប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​ជំនន់ទឹកភ្លៀង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញៈ នៅថ្ងៃទី​១១ ខែតុលា​ ឆ្នាំ​២០២០ ​តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ សម្ដេចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បាន​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹកភ្លៀង​។

    អគ្គស្នងការនគរបាលជាតិ​ បញ្ជា​ឲ្យ​កម្លាំង​នគរបាល​គ្រប់​រាជធានី​-ខេត្ត​ ត្រៀមគ្រប់ពេល​ ​ដើម្បីសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​

    អគ្គស្នងការនគរបាលជាតិ​ បញ្ជា​ឲ្យ​កម្លាំង​នគរបាល​គ្រប់​រាជធានី​-ខេត្ត​ ត្រៀមគ្រប់ពេល​ ​ដើម្បីសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​ដាក់​បទ​បញ្ជា​មួយ​ ឱ្យ​អង្គភាព​នគរបាលគ្រប់រាជធានី-ខេត្ត ត្រៀមខ្លួន២៤ម៉ោង​លើ​២៤ម៉ោង ដើម្បីជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះដោយទឹកជំនន់ ខណៈដែលកម្លាំងនគរបាល ក៏បាន​ចេញ​ប្រតិបត្តិការ​សង្គ្រោះ នៅខេត្តចំនួន៤រួចហើយផងដែរ។ នេះបើតាមការឲ្យដឹង​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជា​អ្នកនាំពាក្យ​អគ្គស្នង​ការដ្ឋា​នន​​គរបាល​ជាតិ​។

    ខេត្តបាត់ដំបង សម្រេច​ផ្អាកការចរាចរណ៍រថយន្ដធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទូទាំងខេត្ត

    ខេត្តបាត់ដំបង សម្រេច​ផ្អាកការចរាចរណ៍រថយន្ដធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទូទាំងខេត្ត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០​ |

    សេចក្ដីជូនដំណឹង​ស្ដីពី​ការផ្អាក​បណ្ដោះអាសន្ន​រថយន្ត​ធុនធំគ្រប់ប្រភេទ​ធ្វើ​ដំណើរ​ឆ្លង​កាត់ផ្លូវ​ខេត្ត​ ផ្លូវជាតិ​ ទូទាំងខេត្ត​បាត់ដំបង​៕