គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ ចុះពិនិត្យ​ស្ថានភាព​ទឹក​ និងដាក់វិធានការ​រំដោះទឹកស្ទឹង​ព្រែក​ត្នោត​

    រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ ចុះពិនិត្យ​ស្ថានភាព​ទឹក​ និងដាក់វិធានការ​រំដោះទឹកស្ទឹង​ព្រែក​ត្នោត​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅរសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះពិនិត្យវាស់វែងជាក់ស្តែង ព្រមទាំងមានវិធានការចំពោះមុខ និងសម្រាប់អនាគត នៅចំនុចទីតាំងចំនួន ០៣ គឺនៅទីតាំង ព្រែកហូរ ប្រឡាយព្រែករទាំងនិងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល ដែលជាទីតាំងចំណុចគន្លឹះក្នុងការរំដោះទឹកស្ទឹងព្រែកត្នោតនៅពេលមានជំនន់ម្តងៗ ទៅបឹងជើងលោង និងទន្លេបាសាក់ ។

    ឯកអគ្គរដ្ឋទូតរុស្សីសន្យាជំរុញកិច្ចសហប្រតិបត្តិការនយោបាយ  សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជា

    ឯកអគ្គរដ្ឋទូតរុស្សីសន្យាជំរុញកិច្ចសហប្រតិបត្តិការនយោបាយ  សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យឯកឧត្តម អាណាតូលី បូរូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព  នៃសហព័ន្ធរុស្សី  ទើបតែងតំាងថ្មីប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

    អភិបាលរាជធានីភ្នំពេញ ប្រកាសលេខទូរស័ព្ទ ១០ខ្សែ ដើម្បីប្រជាពលរដ្ឋទាក់ទង នៅពេលត្រូវការជំនួយសង្គ្រោះទឹកជំនន់

    អភិបាលរាជធានីភ្នំពេញ ប្រកាសលេខទូរស័ព្ទ ១០ខ្សែ ដើម្បីប្រជាពលរដ្ឋទាក់ទង នៅពេលត្រូវការជំនួយសង្គ្រោះទឹកជំនន់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ បាន​ប្រកាស​លេខទូរស័ព្ទ ១០ខ្សែ ដើម្បីប្រជាពលរដ្ឋទាក់ទងនៅពេលត្រូវការជំនួយសង្គ្រោះទឹកជំនន់។ លេខទូរស័ព្ទទាំង​១០ខ្សែនោះ​នឹង​ត្រូវ​បែងចែកជាពីរក្រុម​ ដូចខាងក្រោម​៖

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ផ្ដល់ថវិកា​ចំនួន​១០០លានរៀល​ដល់​សាខាកាកបាទ​ក្រហម​ខេត្ត​ប៉ៃលិន ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ផ្ដល់ថវិកា​ចំនួន​១០០លានរៀល​ដល់​សាខាកាកបាទ​ក្រហម​ខេត្ត​ប៉ៃលិន ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី  ១៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាបន្ទាន់ ចំនួន  ១០០លានរៀល  ដល់សាខាកាកបាទក្រហមកម្ពុជា  ខេត្តប៉ៃលិន ដើម្បីចាត់ចែងទិញស្បៀងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់រហ័ស  នៅក្នុងខេត្តប៉ៃលិន។

    ព្រះមហាក្សត្រ និងសម្តេចម៉ែ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់មន្រ្តីក្រសួងព្រះបរមរាជវាំង នាំយក​ព្រះរាជអំណោយ ចែកជូនប្រជារាស្រ្តរងគ្រោះដោយគ្រោះទឹកជំនន់ ចំនួន ៦៤៥គ្រួសារនៅខេត្តពោធិ៍សាត់

    ព្រះមហាក្សត្រ និងសម្តេចម៉ែ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់មន្រ្តីក្រសួងព្រះបរមរាជវាំង នាំយក​ព្រះរាជអំណោយ ចែកជូនប្រជារាស្រ្តរងគ្រោះដោយគ្រោះទឹកជំនន់ ចំនួន ៦៤៥គ្រួសារនៅខេត្តពោធិ៍សាត់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្ត និងខ្វល់ខ្វាយជានិច្ចអំពីបញ្ហាគ្រោះទឹកជំនន់ដែលកំពុងកើតមានតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា នាវេលាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខ​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខ​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០​ |

    នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចុះជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងត្រូវបានអាជ្ញាធរបញ្ជូលមកកាន់ទីតាំងសុវត្តិភាពចំនួន២ទីតាំង ដែលទីតាំងទី១នៅក្នុងបុរីភពថ្មីកួរស្រូវ២ និងទីតាំងទី២គឺនៅមុខផ្សារព្រែកជ្រៃ ។

    ពលរដ្ឋ​រងគ្រោះ​ដោយជំនន់​ទឹកភ្លៀង​ ៣ពាន់​គ្រួសារ ទទួលអំណោយសង្គ្រោះពីសហភាពសហព័ន្ធយុវជនកម្ពុជា

    ពលរដ្ឋ​រងគ្រោះ​ដោយជំនន់​ទឹកភ្លៀង​ ៣ពាន់​គ្រួសារ ទទួលអំណោយសង្គ្រោះពីសហភាពសហព័ន្ធយុវជនកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០​ |

    ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឌី វិជ្ជា តំណាងឱ្យឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ចុះចែកអំណោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋចំនួន ៣០០០គ្រួសារ នៅក្នុងសង្កាត់រលាប សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

    សម្ដេចតេជោ​ ហ៊ុន​ សែន ប្រកាសថា​ អាទិភាពរបស់រដ្ឋាភិបាលត្រូវ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យចេញផុតពីតំបន់រងគ្រោះសិន

    សម្ដេចតេជោ​ ហ៊ុន​ សែន ប្រកាសថា​ អាទិភាពរបស់រដ្ឋាភិបាលត្រូវ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យចេញផុតពីតំបន់រងគ្រោះសិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី​១៥​ ខែតុលា​ ឆ្នាំ​២០២០ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ​នៃកម្ពុជា​ បាន​ប្រកាសថា ​អាទិភាពរបស់រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​ចេញផុត​ពីតំបន់​រងគ្រោះសិន​។

    (វីដេអូ) អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ ប្រជាជនកម្ពុជាអរគុណសន្តិភាព

    (វីដេអូ) អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ ប្រជាជនកម្ពុជាអរគុណសន្តិភាព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |

    នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២០​ អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​​រហ័ស​ នៃទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​ផលិត​វីដេអូមួយ​ ដែលដាក់ចំណងជើង​ថា​« ប្រជាជនកម្ពុជា​អរគុណសន្តិភាព » សូមទស្សនាវីដេអូខាងក្រោម​៖

    ក្រពើមួយក្បាលទម្ងន់ជាង ៣០គីឡូក្រាម​ បាន​រួចពីកសិដ្ឋានមួយកន្លែង​ ក្នុងសង្កាត់​ព្រែកកំពិស​ ខណ្ឌដង្កោ

    ក្រពើមួយក្បាលទម្ងន់ជាង ៣០គីឡូក្រាម​ បាន​រួចពីកសិដ្ឋានមួយកន្លែង​ ក្នុងសង្កាត់​ព្រែកកំពិស​ ខណ្ឌដង្កោ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ក្រពើមួយក្បាល ទម្ងន់ជាង ៣០គីឡូក្រាម​ បាន​រួចពីកសិដ្ឋានមួយកន្លែង​នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ទីដែលកំពុង​រង​នូវ​ការ​វាយ​ប្រហារ​ដោយ​ទឹក​ជំនន់​យ៉ាងធ្ងន់ធ្ងរ។