ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០ |
1,056
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ ធ្វើដំណើរពីកូរ៉េខាងត្បូង មកកម្ពុជា និងមានករណីព្យាបាលជាសះស្បើយ ១នាក់ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី៩ ខែតុលានេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប២៨២នាក់ ក្នុងនោះជាសះស្បើយ២៧៧នាក់ និងគ្មានករណីស្លាប់ទេ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០ |
461
ភ្នំពេញ ៖ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ គណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងលើខ្លឹមសារនៃសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣ កិច្ចប្រជុំពេញអង្គនេះ ប្រព្រឹត្តនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានអនុម័តទាំងស្រុងហើយសេចក្តីព្រាងនេះនឹងដាក់សុំឆ្លងការអនុម័តបន្តទៀតពីសភា៕
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០ |
1,141
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ |
802
សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីករណីមានការរៀបចំពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមភូមិ-ឃុំ និងនៅទីវត្តអារ៉ាម ក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ |
1,055
ភ្នំពេញ៖ គម្រោងសាងសង់ផ្សារទំនើប អ៊ីអនម៉ល ទី៣ បានបើកការដ្ឋានជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម MASAHIRO MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ |
790
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំ សង្កាត់បានអនុញ្ញាតឲ្យភ្នាក់ងារគណបក្សនយោបាយចំនួន ៨៨៤៨នាក់ ក្នុងនោះភ្នាក់ងារពេញសិទ្ធិមានចំនួន ២៩២៥នាក់ និងភ្នាក់ងារបម្រុងមានចំនួន៥៩២៣នាក់។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ |
840
ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ |
1,549
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១នាក់ ជាបុរសជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅខេត្តព្រះសីហនុ(ករណីនាំចូល) និងគ្មានករណីព្យាបាលជាសះស្បើយទេ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី៨ ខែតុលានេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប២៨១នាក់ ក្នុងនោះជាសះស្បើយ២៧៦នាក់ និងគ្មានករណីស្លាប់ទេ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ |
1,998
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការប្រែប្រួលអាកាសធាតុជាបញ្ហាដែលគួរឲ្យបារម្ភមួយទៀត ក្រៅពីកូវីដ១៩ ដែលអាចជាផលពិបាក និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរ លើសង្គមសេដ្ឋកិច្ច សន្និសុខតំបន់ និងពិភពលោក។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ |
600
ភ្នំពេញ ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានលើកឡើងថា អំឡុងដំណើរចុះឈ្មោះបោះឆ្នោតនេះ ប្រសិនគណបក្សនយោបាយណាបង្កអសណ្តាប់ធ្នាប់សង្គមនោះ នឹងត្រូវប្រឈមចំពោះចំណាត់ការក្រសួងមហាផ្ទៃ។