ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ |
565
ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២០ សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសមាន៖ ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៦៩៧៩នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ៥៣៨៣១នាក់ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួនសរុប ៤៤៧៨៧នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនសរុប ៤១១៥៣នាក់ សូមបញ្ជាក់ជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់១៩ ខែតុលា ឆ្នាំ២០២០ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ |
712
ពោធិ៍សាត់៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាក់ពីការផ្អាកចរាចរណ៍ទាំងស្រុងនូវរថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨៦ ដល់១៩៣។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ |
780
ស្ថានឯកអគ្គរាជទូតកម្ពុជារួមជាមួយនឹងសមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ បានធ្វើការអបអរសាទរ ដល់និស្សិតខ្មែរ កញ្ញា ធន់ រិទ្ធិ ស៊ីវយី (Thon Rith Sivyi) ដែលទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធី Quiz On Korea 2020 លើកញ្ចក់ទូរទស្សន៍ KBS TV។ នេះបើយោងតាមហ្វេសប៊ុកផេករបស់ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ |
752
ពោធិ៍សាត់៖ អ្នកនាំពាក្យរដ្ឋបាលខេត្ត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាប់បន្តបន្ទាប់រយៈពេល ៥ថ្ងៃជាប់គ្នាមាន នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សារ បានបង្កឲ្យមានទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ចំនួន ៥ក្រុង-ស្រុក និង២៩ឃុំ-សង្កាតត់ ដែលបណ្ដាលឲ្យប៉ះពាល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ |
906
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ដល់ជំនួយអង្ករបន្ថែមចំនួន៨០តោនទៀត ដើម្បីចាត់ចែងផ្តល់ជូនបងប្អូន ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង៕
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ |
747
រថយន្តយោធាជាច្រើនគ្រឿងរបស់សម្តេចតេជោ ហ៊ុន សែន ដែលទិញពីមហាមិត្តចិននៅអំឡុងពេលកូវីដ១៩ ពេលនេះកំពុងតែចេញប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ ជាក់ស្តែងរយៈពេល២ថ្ងៃមកនេះរថយន្តយោធាមួយចំនួន ត្រូវបានបញ្ចេញ ដើម្បីដឹកស្បៀង និងសង្គ្រោះប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ |
1,117
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យមួយ ផ្ដល់នីតិសម្បទាធ្វើនយោបាយដល់ លោក ស៊ុន សុភ័ក្រ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំមកហើយនោះ។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ |
710
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០តុលានេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ត្រី ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់គងនយ ចំនួន១៨គ្រួសារ។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ |
768
ភ្នំពេញ៖ បន្ទាប់ពីវិសម្ពាធបានដើរទៅផុតពីប្រទេសកម្ពុជា សម្ពាធទាបមួយនៅចុងនៃប្រព័ន្ធសម្ពាធទាបក្នុងសមុទ្រចិនខាងត្បូងបានវិវត្តទៅជាសម្ពាធទាបសកម្ម និងអាចក្លាយទៅជាព្យុះទី១៥ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានដំណើរកាត់លើឆ្នេរភាគកណ្តាលប្រទេសវៀតណាមមុនដល់តំបន់ព្រំដែនប្រទេសកម្ពុជា ឡាវ។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ |
650
បាត់ដំបង៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិ នៅស្រុករុក្ខគិរី ខេត្តបបាត់ដំបង ដែលអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមការងាររាជរដ្ឋាភិបាលចះមូលដ្ឋានស្រុករុក្ខគិរី និងក្រុមការងារស្មគ្រចិត្តជាច្រើនរូបទៀត ក្នុងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាគ្រោះមហន្តរាយផងដែរ។