ភ្នំពេញ៖ អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថានៅលើហ្វេកប៊ុកផ្លូវការរបស់ឯកឧត្ដមថា ភារកិច្ចស្នូលរបស់កងទ័ពគឺ ការពារជាតិនិងប្រជាជន! ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។
នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ជំនួយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមបណ្ដាស្រុកក្នុងខេត្តបាត់ដំបង។
ភ្នំពេញ៖ ឯកឧត្ដម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
ភ្នំពេញ៖ នៅវេលាម៉ោង ២១:០០នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិ៍សាត់ ។ សូមជម្រាបជូនថា បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញក្នុងកំឡុងពេលព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យទឹកស្ទឹងពោធិ៍សាត់បានឡើងដល់កម្ពស់ ៥,៥២ម៉ែត្រ លើសកម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ ធ្វើឲ្យជន់លិចក្រុងពោធិ៍សាត់ អស់មួយផ្នែក ។ ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹកស្ទឹងពោធិ៍សាត់ជន់លិចក្រុង ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ឲ្យក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយបុគ្គលិកជំនាញក្រុមហ៊ុន Guangdong Foreign Construction Co.Ltd បើកទ្វារទឹក(ទ្វា ០៤) នៅសំណង់ស្ទាក់ទឹកដំណាក់អំពិលទាំងយប់ ដើម្បីបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ ដោយបើកបង្ហូរទឹកទៅផ្នែកខាងក្រោមតាមស្ទឹងស្វាយដូនកែវ […]
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានបកស្រាយថា ការដែលវិទ្យុអាស៊ីសេរី (RFA) យកទស្សនៈអ្នកវិភាគមកចោទប្រកាន់ថា លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ជាប់ទោសដោយសារការបែងចែកប្រយោជន៍មិនស្នើគ្នា ជាមួយមន្ត្រីក្រសួងការបរទេស គឺជារឿងល្ងង់ខ្លៅសុទ្ធសាធ។
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់បែបនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។
សេចក្តីប្រកាសព័ត៌មាន៖ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង និងសភាពការណ៍សន្តិសុខ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងសាច់ប្រាក់ស្ថិតក្នុងស្ថានភាពល្អប្រសើរ ខណៈការអនុវត្តចំណូលរបស់ថវិកា ថ្នាក់ជាតិ នៅឈរខ្ពស់ជាងការចំណាយ ពោលគឺគ្មានឱនភាពក្នុងការទូរទាត់សាច់ប្រាក់នោះឡើយ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២០ នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២០ នេះ ជាលទ្ធផល, ក្នុងត្រីមាសទី១ និងទី២ ឆ្នាំ២០២០ អង្គប្រជុំបានបង្ហាញពីលទ្ធផល គិតត្រឹមត្រីមាសទី ២, ការអនុវត្តចំណូលសម្រេចបានជាង ៤៥ % ធៀបនឹងច្បាប់ ដោយមានទំហំប្រមាណជិត១២ ពាន់ប៊ីលានរៀល ខណៈចំណាយថវិកាជាតិសម្រេចបានជាង៤០% ក្នុងទំហំជាង ៩ ពាន់ប៊ីលានរៀល ។ ចំណែកការបើកបៀវត្សតាមប្រព័ន្ធធនាគារ ២ ដង ក្នុង ១ ខែ ជូនដល់ក្រសួង-ស្ថាប័នវិញ ការទូទាត់តាមប្រព័ន្ធធនាគារសម្រេចបាន ១០០% ពោលគឺការទូទាត់បានទាន់ពេលវេលា ស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយមិនមានការកកើតឡើងវិញនៃបំណុលកកស្ទះឡើយ ។ ដោយឡែក […]