ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្ដីពីការពិនិត្យលើឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ ដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឲ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះជួបសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន រួមនឹងថវិកាចំនួន ១០លានរៀល ជូនដល់យុវជនម្នាក់ដែលមានជំងឺជើងធំខុសពីធម្មតា។
កណ្ដាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប នាខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។
កណ្ដាល៖ នៅក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅក្រុមប្រឆាំងទាំងនៅក្នុង និងក្រៅប្រទេសថា ប្រសិនបើចង់បានសន្តិភាពក្នុងចិត្ត សូមកុំធ្វើខុសច្បាប់ ។ សម្តេចតេជោបន្តថា មកពីក្រុមប្រឆាំងទាំងនោះ បានប្រព្រឹត្តល្មើសច្បាប់ ទើបក្រុមទាំងនោះ តែងតែមានការភ័យខ្លាចជាប់ជានិច្ច។
កណ្ដាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់ ដូច្នេះរដ្ឋាភិបាលសម្រេចផ្អាកការតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធឆ្នាំ២០២១ តែប្រាក់ឧបត្ថម្ភសម្រាប់ថ្ងៃចូលឆ្នាំ និងភ្ជុំបិណ្ឌនៅដដែល។ ហើយនឹងបង្កើនប្រាក់បៀវត្ស សម្រាប់ និវត្តជន អតីតយុទ្ធជន ដែលមានប្រាក់បៀវត្សទាប (អ្នកចូលនិវត្តមុនៗ)។
កណ្ដាល៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយអំពីបច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ក្នុងការលើកស្ទួយប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ឆ្លើយតបទៅនឹងការរិះគន់ និងរបាយការណ៍ចោទប្រកាន់ដោយលំអៀងនិងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល។