គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេច​តេជោ ​ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យឆ្លង​វិមានគុណ ​មាតាបិតា​នៅ​ខេត្ត​ត្បូងឃ្មុំ

    សម្ដេច​តេជោ ​ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យឆ្លង​វិមានគុណ ​មាតាបិតា​នៅ​ខេត្ត​ត្បូងឃ្មុំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០​ |

    ត្បូងឃ្មុំ​៖ នៅ​ថ្ងៃ​ទី០១ ​ខែ​តុលា ឆ្នាំ​២០២០​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន​ សែន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យ​ឆ្លង​វិមាន​គុណ​មាតាបិតា​ ឧទ្ទិស​មហា​កុសល​ជូន​ដួង​វិញ្ញាណ​ក្ខន្ធ​មហា​ឧបាសក ​លីន ​គ្រី ​និង​អ្នក​ឧក​ញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្មញាណ​វិវឌ្ឍនា​ ប៊ុន​ ស៊ាងលី​ ដែល​ប្រារព្ធ​ធ្វើ​នៅ ​ភូមិ​២ ​ឃុំ​រកាខ្នុរ​ ស្រុ​ក​ក្រូច​ឆ្មារ ​ខេត្ត​ត្បូង​ឃ្មុំ។​

    រាជរដ្ឋាភិបាល​កម្ពុជា​ ណែនាំវិធានការបន្ថែម​ ដើម្បីបន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើវិស័យ​សំខាន់ៗ​ នៃ​សេដ្ឋកិច្ច​

    រាជរដ្ឋាភិបាល​កម្ពុជា​ ណែនាំវិធានការបន្ថែម​ ដើម្បីបន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើវិស័យ​សំខាន់ៗ​ នៃ​សេដ្ឋកិច្ច​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០​ |

    សេចក្ដីណែនាំ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ អំពី​វិធានការ​បន្ថែម​ ដើម្បីបន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើវិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ នៅក្នុង​បរិការណ៍​នៃវិបត្តិ​ និ​ងការស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក្រោយ​ពី​វិបត្តិនៃជំងឺកូវីដ១៩

    បក្សនយោបាយ​ចំនួន​ ៥ ​ដាក់​ភ្នាក់ងារ​​ខ្លួន​ ​សង្កេត​មើល​ដំណើរ​ការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះបោះឆ្នោត​

    បក្សនយោបាយ​ចំនួន​ ៥ ​ដាក់​ភ្នាក់ងារ​​ខ្លួន​ ​សង្កេត​មើល​ដំណើរ​ការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះបោះឆ្នោត​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត​បាន​ឲ្យដឹងថា គិត​ត្រឹម​ម៉ោង​៥និង​៣០​នាទីល្ងាច​ថ្ងៃទី​៣០​ ខែកញ្ញា ឆ្នាំ​២០២០​ មាន​គណបក្ស​នយោបាយ​ចំនួន​៥ហើយ​ ដែលបាន​ដាក់​ភ្នាក់ងារ​របស់ខ្លួន​ ដើម្បី​សង្កេត​មើល​ដំណើរការ​ នៃ​ការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោតឆ្នាំ​២០២០​។

    ការពិនិត្យបញ្ជីឈ្មោះ​​ និងការ​ចុះឈ្មោះ​បោះឆ្នោត​ ​ចាប់​ផ្ដើមនៅថ្ងៃនេះ

    ការពិនិត្យបញ្ជីឈ្មោះ​​ និងការ​ចុះឈ្មោះ​បោះឆ្នោត​ ​ចាប់​ផ្ដើមនៅថ្ងៃនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត(គ.ជ.ប) ឲ្យ​ដឹងថា​​ការពិនិត្យ​បញ្ជី​ឈ្មោះ និ​ងការ​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់​ផ្ដើម​ធ្វើ​នៅគ្រប់ឃុំ​-សង្កាត់​ទូទាំង​ប្រទេស​នៅថ្ងៃនេះ នឹង​បញ្ចប់​នៅថ្ងៃទី​១៩ ខែ​តុលា​ ឆ្នាំ​២០២០​​។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្ដល់សេវាសាធារណៈថ្មី នៅផ្សារជីបម៉ុង ណូរ៉ូម៉ល

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្ដល់សេវាសាធារណៈថ្មី នៅផ្សារជីបម៉ុង ណូរ៉ូម៉ល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្ដល់សេវាសាធារណៈថ្មី។

    ស្ថានបេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រតិកម្ម​ទៅ​នឹង​ការផ្សាយព័ត៌មាន​បំផ្លើស​​របស់​ការិយាល័យ​ឧត្ដម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​

    ស្ថានបេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រតិកម្ម​ទៅ​នឹង​ការផ្សាយព័ត៌មាន​បំផ្លើស​​របស់​ការិយាល័យ​ឧត្ដម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០​ |

    នៅ​ថ្ងៃទី​៣០​ ខែកញ្ញា ឆ្នាំ​២០២០​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ហ្សឺណែវ​ មាន​ការ​ខក​ចិត្ត​យ៉ាងខ្លាំង​ ចំពោះ​ការ​ផ្សព្វផ្សាយ​នាពេល​ថ្មី​ៗនេះ លើ​បណ្ដាញ​សង្គម​របស់​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅភ្នំពេញ ពាក់​ព័ន្ធ​នឹង​ការ​ដក​ស្រង់​ព័ត៌មាន​តែមួយ​ជ្រុង​ និ​ងពុំ​មាន​តុល្យភាព ចេញពី​របាយការណ៍​ទាំងមូល​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ ស្ដីពី​ការ​បំភិត​បំភ័យ​ និ​ង​ការ​សងសឹក​ចំពោះ​បុគ្គល​ដែល​សហការ​ជាមួយ អ.ស.ប និ​ង​យន្ត​ការ​សិទ្ធិ​មនុស្ស​របស់​ អ.ស.ប។

    លទ្ធផល ​នៃកិច្ច​ប្រជុំ​រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ​និង​ចក្រភព​អង់គ្លេស​ ស្តីពី​ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ-១៩​ តាមប្រព័ន្ធវីដេអូ

    លទ្ធផល ​នៃកិច្ច​ប្រជុំ​រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ​និង​ចក្រភព​អង់គ្លេស​ ស្តីពី​ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ-១៩​ តាមប្រព័ន្ធវីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០២០ ​ឯកឧត្តម​ឧបនា​យក​រដ្ឋ​មន្រ្តី​ ប្រាក់​ សុខុន ​រដ្ឋ​មន្រ្តី​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយចក្រ​ភព​អង់​គ្លេស ​ស្ដីពី​ជំងឺ​កូវីដ​-១៩ ​ដែល​ប្រព្រឹត្តទៅ​តាម​ប្រព័ន្ធ​វីដេអូ​។

    មនុស្សជិត ៤០០នាក់ និងគ្រឿងញៀនមួយចំនួនធំ ត្រូវបានឃាត់ខ្លួន និងដកហូត ក្នុងប្រតិបត្តិការបង្ក្រាបភោជនីយដ្ឋានស៊ីនខាយសៀនមិន  នៅខេត្តព្រះសីហនុ

    មនុស្សជិត ៤០០នាក់ និងគ្រឿងញៀនមួយចំនួនធំ ត្រូវបានឃាត់ខ្លួន និងដកហូត ក្នុងប្រតិបត្តិការបង្ក្រាបភោជនីយដ្ឋានស៊ីនខាយសៀនមិន  នៅខេត្តព្រះសីហនុ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០​ |

    ព្រះសីហនុ៖ កាលពីវេលាម៉ោង០០ និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងចំរុះ ខេត្តព្រះសីហនុ បានចុះធ្វើប្រតិបត្តិការឆែកឆេរទីតាំងភោជនីយដ្ឋានមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត ៤០០នាក់ និងដកហូតគ្រឿងញៀនបានមួយចំនួនធំ។

    កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រមាណជាង ៧៤៣ គីឡូម៉ែត្រក្រឡា ក្នុងខេត្តចំនួន១៩

    កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រមាណជាង ៧៤៣ គីឡូម៉ែត្រក្រឡា ក្នុងខេត្តចំនួន១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០​ |

    រតនគិរី៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញទស្សនកិច្ចការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី។

    (វីដេអូ) សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និង ពេលខាងមុខ»

    (វីដេអូ) សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និង ពេលខាងមុខ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០​ |

    សុន្ទរកថាទាំងស្រុង​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និង ពេលខាងមុខ» ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០៖