គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា​-ហ្វីលីពីន ជំរុញ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​

    មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា​-ហ្វីលីពីន ជំរុញ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្នុង​ជំនួប​រវាង​កាលពី​ល្ងាច​ថ្ងៃទី​២៩​កញ្ញា​ម្សិលមិញ ​តាម​ប្រព័ន្ធវីដេអូ Conference ឧត្ដម​សេនីយ៍​ឯក ហ៊ុ​ន ម៉ាណែត​ អគ្គមេបញ្ជាការរង​ នៃកង​យោធពល​ខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើងគោក​កម្ពុជា និង​ឧត្តម​សេនីយ៍​ឯក​ CIRILITO E. SOBEJANA មេបញ្ជាការ​កង​ទ័ព​ជើង​គោកហ្វីលីពីន បាន​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ ក្នុងការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ និ​ង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​។

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ ក្រុមឧទ្ទាមក្រៅច្បាប់ប្រើឧបាយកលចាស់យុទ្ធសាស្ត្រថ្មីដើម្បីប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល! (មានវីដេអូ)

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ ក្រុមឧទ្ទាមក្រៅច្បាប់ប្រើឧបាយកលចាស់យុទ្ធសាស្ត្រថ្មីដើម្បីប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល! (មានវីដេអូ)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០​ |

    នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញ នូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណជិត២០នាទី មានចំណងជើងថា « ក្រុមឧទ្ទាមក្រៅច្បាប់ប្រើឧបាយកលចាស់យុទ្ធសាស្ត្រថ្មីដើម្បីប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល!» វីដេអូននេះបានបង្ហាញ ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រ នៃផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា របស់ ក្រុមឧទ្ទាមក្រៅច្បាប់ក្រោមការជួយជ្រោមជ្រែងរបស់បរទេស មកប្រើប្រាស់អង្គការសង្គមស៊ីវិលដើម្បីធ្វើសកម្មភាពជំនួសឱ្យក្រុមបក្សប្រឆាំង ។

    ឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ណែត​ ជួប​ពិភាក្សា​ការងារ​តាមទូរស័ព្ទ​ជាមួយ​នាយឧត្ដម​សេនីយ៍​ YUASA Goro ដើម្បីរក្សា​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ កម្ពុជា​-ជប៉ុន​

    ឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ណែត​ ជួប​ពិភាក្សា​ការងារ​តាមទូរស័ព្ទ​ជាមួយ​នាយឧត្ដម​សេនីយ៍​ YUASA Goro ដើម្បីរក្សា​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ កម្ពុជា​-ជប៉ុន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ណែត​ ជួប​ពិភាក្សា​ការងារ​តាមទូរស័ព្ទ​ជាមួយ​នាយឧត្ដម​សេនីយ៍​ YUASA Goro ដើម្បីរក្សា​ទំនាក់ទំនង​ និង​ឈាន​ទៅពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាងកងទ័ពជើងគោក​នៃប្រទេសទាំងពីរ កម្ពុជា​-ជប៉ុន ឲ្យកាន់​តែរឹង​មាំ​ និង​ជិត​ស្និទ្ធ​បន្ថែមទៀត​​។

    ឯកឧត្ដម​ ម៉ម ប៊ុនហេង​ អញ្ជើញ​បើក​វេទិកាអាស៊ី-អឺរ៉ុប​ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ​ និងអន់គុណភាព ​តាមប្រព័ន្ធវីដេអូ

    ឯកឧត្ដម​ ម៉ម ប៊ុនហេង​ អញ្ជើញ​បើក​វេទិកាអាស៊ី-អឺរ៉ុប​ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ​ និងអន់គុណភាព ​តាមប្រព័ន្ធវីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ វេទិកាអាស៊ី-អឺរ៉ុប​ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ​ និងអន់គុណភាព​តាមប្រព័ន្ធវីដេអូ ត្រូវ​បាន​បើក​ឲ្យដំណើរការជាផ្លូវការហើយ​ ក្រោមអធិបតីភាពឯកឧត្ដមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ នារសៀលថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​ដោយ​មាន​​ការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ​ Eva Nguyen Binh ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​​បារាំង​​ប្រចាំនៅកម្ពុជា​ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុន​ប្រចាំ​នៅ​កម្ពុជា​​ លោក​ជំទាវ​វេជ្ជ​បណ្ឌិត​ លី​ អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា​ លោកជំទាវ​ Stephanie Seydoux ឯកអគ្គរដ្ឋទូតបារាំងសម្រាប់សុខភាពសាកល​ ឯកឧត្តម​នាយក​ប្រតិបត្តិមូល​និធិ​អាស៊ី-អឺរ៉ុប​ និងលោក​ George Cunningham មន្ត្រីជាន់ខ្ពស់សហគមន៌អឺរ៉ុប​ ព្រមទាំង​សមាជិក​បណ្តាប្រទេស​អាស៊ី-អីរ៉ុប​ ដៃគូអភិវឌ្ឍន៌​ អង្គការក្រៅរដ្ឋាភិបាល​ វិទ្យាស្ថានបណ្តុះបណ្តាល​ និងវិស័យ​ឯកជន​​ សរុបប្រមាណជាជិត២០០នាក់​ ដែលបានចូលរួម។ នៅក្នុង​ឱកា​សដ៏វិសេសវិសាលនេះ​ ឯកឧត្ដម​សាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ បានថ្លែង​សន្ទរកថា​បើក​ ដែលមានខ្លឹមសារដូចមានក្នុងសេចក្តីជូនព័ត៌មានខាងក្រោម ៖

    ក្រសួងមហាផ្ទៃចេញសេចក្ដី​ប្រកាស​ ស្ដីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៅ​គណៈ​កម្មាធិការ​ទទួលបន្ទុក​កិច្ច​ការ​នារី​ និង​កុមារ​ឃុំ​-សង្កាត់

    ក្រសួងមហាផ្ទៃចេញសេចក្ដី​ប្រកាស​ ស្ដីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៅ​គណៈ​កម្មាធិការ​ទទួលបន្ទុក​កិច្ច​ការ​នារី​ និង​កុមារ​ឃុំ​-សង្កាត់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ក្រសួង​មហាផ្ទៃ ​ចេញ​ប្រកាស​ស្ដីពី​ការ​រៀបចំ​ និ​ងការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ ទទួល​បន្ទុក​កិច្ចកា​រនារី​ និង​កុមារ​ឃុំ ​សង្កាត់៕ សូមអានសេចក្ដីប្រកាសរបស់ក្រសួង​មហាផ្ទៃខាងក្រោម៖  

    សម្ដេចពិជ័យសេនា ទៀ បាញ់៖ រាជរដ្ឋាភិបាល​សម្រេចដាក់​ពាក្យស្លោក ​«កីឡារស់ក្នុងសន្តិភាព» សម្រាប់ការរៀបចំ​ការប្រកួត​ SEA Games ឆ្នាំ២០២៣

    សម្ដេចពិជ័យសេនា ទៀ បាញ់៖ រាជរដ្ឋាភិបាល​សម្រេចដាក់​ពាក្យស្លោក ​«កីឡារស់ក្នុងសន្តិភាព» សម្រាប់ការរៀបចំ​ការប្រកួត​ SEA Games ឆ្នាំ២០២៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ សម្ដេចពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​បាន​សម្រេច​ជ្រើស​រើស​ខ្លឹម​សារ​បាវចនា «កីឡារស់​ក្នុង​សន្តិភាព- SPORTS LIVE IN PEACE» ជាពាក្យស្លោកសម្រាប់រៀបចំការប្រកួ កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ។

    ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ នឹង​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-អង់គ្លេស​ ស្ដីពី​ជំងឺ​កូវីដ​១៩​ តាម​ប្រព័ន្ធវីដេអូ

    ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ នឹង​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-អង់គ្លេស​ ស្ដីពី​ជំងឺ​កូវីដ​១៩​ តាម​ប្រព័ន្ធវីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយចក្រភពអង់គ្លេស ស្ដីពីជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ នេះបើយោង​តាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេស​។

    ក្រសួងធនធានទឹក​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្នខ្ពស់​ចំពោះ​បាតុភូត​ ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ជំនន់ទឹកភ្លៀង​ ចាប់ពីថ្ងៃទី​៣០កញ្ញា​ ដល់​ថ្ងៃទី​៦តុលា

    ក្រសួងធនធានទឹក​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្នខ្ពស់​ចំពោះ​បាតុភូត​ ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ជំនន់ទឹកភ្លៀង​ ចាប់ពីថ្ងៃទី​៣០កញ្ញា​ ដល់​ថ្ងៃទី​៦តុលា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០​ |

    បន្ទាប់​ពីបាន​តាមដាន​ការប្រែប្រួសជាបន្តបន្ទាប់នៃស្ថានភាព​អាកាសធាតុ​ សង្កេតឃើញថា​ ចាប់​ពី​ថ្ងៃទី​៣០​ ខែកញ្ញា ដល់​ថ្ងៃទី​៦ ខែតុលា​ ប្រព័ន្ធ​សម្ពាធ​ទាប​ នឹង​បន្ត​អូសបន្លាយ​​ឆ្លង​កាត់​លើ​​ប្រទេសកម្ពុចា​ ដោយ​ភ្ជាប់ជាមួយ​សម្ពាធ​ទាប​មួយ​លើ​សមុទ្រ​ចិន​ខាងត្បូង​។

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ ថ្មី​ម្នាក់ លើបុរសជនជាតិចិន

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ ថ្មី​ម្នាក់ លើបុរសជនជាតិចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅព្រឹក​ថ្ងៃ​ទី​២៩​ ខែកញ្ញា ឆ្នាំ២០២០ ​ក្រសួងសុខាភិបាល​ប្រកាសថា ​​បានរកឃើញ​ករណីអ្នក​ឆ្លង​​ជំងឺ​កូវីដ​១៩ ១នាក់ ​ជាបុរសជនជាតិចិន​ អាយុ២៨​ឆ្នាំ ជាអ្នកធ្វើ​ដំណើរ​មកពីប្រទេស​ហ្វីលីពីន​ ដោយ​បន្ត​ជើង​ហោះហើរ​នៅប្រទេសកូរ៉េខាងត្បូង​ មក​ដល់​កម្ពុជា ថ្ងៃទី​២៧​ ខែកញ្ញា ឆ្នាំ​២០២០​​​។

    ឧប​នាយក​រដ្ឋ​មន្ត្រី​ ជា​ សុផារ៉ា ដឹក​នាំ​ក្រុម​ការងារ​បច្ចេក​ទេស​អន្តរ​ក្រសួង​ ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​​ ៣៨ខ្សែ ​ក្នុង​ខេត្ត​សៀមរាប​

    ឧប​នាយក​រដ្ឋ​មន្ត្រី​ ជា​ សុផារ៉ា ដឹក​នាំ​ក្រុម​ការងារ​បច្ចេក​ទេស​អន្តរ​ក្រសួង​ ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​​ ៣៨ខ្សែ ​ក្នុង​ខេត្ត​សៀមរាប​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០​ |

    សៀមរាប៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា ​ឆ្នាំ២​០២០​ ឯក​ឧត្តម ​ជា ​សុផារ៉ា ​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ និង​ជាអនុ​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​ ដើម្បី​សិក្សា​ និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​ ៣៨​ ខ្សែ​នៅ​ក្នុង​ក្រុង​សៀមរាប ​ខេត្ត​សៀមរាប បាន​ដឹក​នាំក្រុម​ការងារ​បច្ចេក​ទេស​អន្តរក្រសួង​ ចុះ​ពិនិត្យ​មើល​គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ទាំង​នេះ​នៅ​ក្នុ​ងក្រុង​សៀមរា​ប។