គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    គណបក្ស​ប្រជាជន​កម្ពុជា ​បើ​ក​សន្និបាត​​គណៈកម្មា​ធិការ​កណ្តាល​​ពិនិត្យ​​ការងារ​​​ និង​លើក​​ទិស​ដៅបន្ត

    គណបក្ស​ប្រជាជន​កម្ពុជា ​បើ​ក​សន្និបាត​​គណៈកម្មា​ធិការ​កណ្តាល​​ពិនិត្យ​​ការងារ​​​ និង​លើក​​ទិស​ដៅបន្ត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បាន​ប្រារព្ធ​សន្និបាត វិសាមញ្ញ​របស់​គណៈកម្មាធិការ​កណ្ដាល​គណបក្ស នៅវិមាន៧មករា រយៈពេលពីរថ្ងៃនៅថ្ងៃទី១៦-​១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា, អនុប្រធានគណបក្ស ៤រូប និងមាន​ការ​ចូលរួ​ម​ពី​សមាជិក​អចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួម​ទាំង​តំណាង​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន​រាជ​ធានី​-ខេត្ត​ផងដែរ។ អង្គសន្និបាត បានធ្វើឡើងនាពេលនេះ ស្រប​ពេល​ដែល​គណបក្ស​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​បោះឆ្នោ​ត​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលថ្មីៗកន្លងមកនេះ។

    គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ បានចាក់វ៉ាក់សាំងដូសជំរុញ មុនចេញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ា​ហ្គេម នៅឥណ្ឌូនេស៊ី

    គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ បានចាក់វ៉ាក់សាំងដូសជំរុញ មុនចេញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ា​ហ្គេម នៅឥណ្ឌូនេស៊ី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា និងជា​ប្រធាន​ប្រតិភូ​ដឹក​នាំ​អត្តពលិក​កីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូល​រួម​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៥​កក្កដានេះ បានដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី​ជនពិការ​ជម្រើសជាតិទាំងអស់ ទទួលការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ រួម​មាន​ដូសទី៤ និងដូសទី៥ នៅមជ្ឈមណ្ឌលកីឡា Premium Sport Club។

    កម្ពុជា-បង់ក្លាដេស ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

    កម្ពុជា-បង់ក្លាដេស ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ​ឯកឧត្តម​បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន(A.K. Abdul Momen) រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស។ ក្រោយកិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹង​ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដេស។

    ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំស្តីពីការត្រៀម និងការឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់

    ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំស្តីពីការត្រៀម និងការឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២​ |

    ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំស្តីពីការត្រៀម និងការឆ្លើយតប​នៅពេលមាន​គ្រោះទឹកជំនន់។

    អតីតយុទ្ធជនរាជធានីភ្នំពេញ ព្រៃវែង សៀមរាម ពុំទាន់មានដី និងផ្ទះ សូមដាក់ពាក្យស្នើសុំដី និងផ្ទះ

    អតីតយុទ្ធជនរាជធានីភ្នំពេញ ព្រៃវែង សៀមរាម ពុំទាន់មានដី និងផ្ទះ សូមដាក់ពាក្យស្នើសុំដី និងផ្ទះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២​ |

    ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បាន​អំពាវនា​វ​ដល់អតីតយុទ្ធជនដែលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ខេត្ត​ព្រៃវែង និងខេត្តសៀមរាម ពុំទាន់មានដី និងផ្ទះសម្រាប់ស្នាក់នៅ ហើយ​ស្ម័គ្រចិត្ត​ទៅ​រស់​នៅ​លើ​ដី​សម្បទាន​សង្គម​កិច្ចខេត្តឧត្តរមានជ័យ ដែលសមាគមអតីតយុទ្ធជន បានរៀបចំដី និង​សាង​សង់​ផ្ទះ​ផ្តល់​ជូន​នោះ សូមដាក់ពាក្យស្នើសុំដី និងផ្ទះ ។

    សម្ដេចតេជោ ហ៊ុន​ សែន ស្នើឲ្យរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស លើកទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​បង់ក្លា​ដេស មកវិនិយោគនៅកម្ពុជា

    សម្ដេចតេជោ ហ៊ុន​ សែន ស្នើឲ្យរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស លើកទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​បង់ក្លា​ដេស មកវិនិយោគនៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បានស្នើឲ្យឯកឧត្តមរដ្ឋមន្រ្តីការបរទេស​បង់​ក្លាដេស លើក​ទឹក​ចិត្ត​ឲ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគនៅកម្ពុជា ជាឃ្លាំងម៉ាស៊ីន​កិនស្រូវ និង​ទិញ​ស្រូវ​ផ្ទាល់​​ពី​​ប្រជាកសិករ សម្រាប់ស្តុកទុក សម្រាប់កិន និង​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​​បង់​ក្លាដេស ផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ជាធ្វើ​កសិកម្ម​តាម​បែប​កិច្ច​​សន្យា​ក៏​បាន​។

    ក្រសួងប្រៃសណីយ៍ ប្រកាសសាងសង់​ស្ថានីយ​អង់តែន​បន្ថែម ១០០បង្គោល ដើម្បីពង្រឹងគុណភាព និងវិសាលភាព​សេវាទូរគមនាគមន៍

    ក្រសួងប្រៃសណីយ៍ ប្រកាសសាងសង់​ស្ថានីយ​អង់តែន​បន្ថែម ១០០បង្គោល ដើម្បីពង្រឹងគុណភាព និងវិសាលភាព​សេវាទូរគមនាគមន៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាស​សាង​សង់​ស្ថានីយ​អង់តែ​ន​បន្ថែម​ចំនួន ១០០បង្គោល ដើម្បីពង្រឹងគុណភាព និងវិសាលភាព​សេវាទូរគមនាគមន៍ នៅតាមគោលដៅទេសចរណ៍អាទិភាព និង​តំបន់​ទេសចរណ៍ដាច់ស្រយាល សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​ចេញ​ផ្សាយនៅ​ថ្ងៃទី១៤ កក្កដា ម្សិលមិញ។

    សម្ដេចតេជោ ហ៊ុន​ សែន​ អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសបង់ក្លាដែសចូលជួបសម្ដែងការគួរសម

    សម្ដេចតេជោ ហ៊ុន​ សែន​ អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសបង់ក្លាដែសចូលជួបសម្ដែងការគួរសម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្ដមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ចូលជួបសំដែងការគួរសម នាវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។

    ក្រសួងយុត្តិធម៌ រៀបចំសន្និសីទសារព័ត៌មាន បង្ហាញអំពីគោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​

    ក្រសួងយុត្តិធម៌ រៀបចំសន្និសីទសារព័ត៌មាន បង្ហាញអំពីគោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ផ្អែកតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បាន​រៀបចំ​សន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជន​អំពី​គោល​បំណង​ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើ​ធ្វើ​វិសោធនកម្ម​លើក​ទី១​០ នៃរដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រកម្ពុជា។

    អ្នកស្រាវជ្រាវអះអាងថា កម្ពុជា​កំពុង​ប្រកាន់​ជំហរ​កណ្ដាល ​មិន​ទាន់​ផ្អៀង​ទៅ​ប្រទេស​ណាមួយ​នោះ​ទេ

    អ្នកស្រាវជ្រាវអះអាងថា កម្ពុជា​កំពុង​ប្រកាន់​ជំហរ​កណ្ដាល ​មិន​ទាន់​ផ្អៀង​ទៅ​ប្រទេស​ណាមួយ​នោះ​ទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាពកម្ពុជា អះអាងថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​ប្រកាន់​ជំហ​រ​ជាក​ណ្ដាល មិនទាន់មាន​​ផ្អៀងទៅលើ​ប្រទេសណាមួយនោះទេ ហើយទទួលយក​ជំនួយ​ពី​គ្រប់​ប្រទេសទាំងអស់​ ប្រៀប​ដូច​ជា​ផ្កា​ចម្រុះ​ពណ៌​ ។