គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចការងារសាងសង់បានជាង ៩៣% ហើយគ្រោងនឹងបញ្ចប់នៅចុងខែមិថុនាខាងមុននេះ

    កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចការងារសាងសង់បានជាង ៩៣% ហើយគ្រោងនឹងបញ្ចប់នៅចុងខែមិថុនាខាងមុននេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២​ |

    កំពត៖ នៅថ្ងៃទី២៩ ខែមីនា ​ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែទេសចរណ៍ អន្តរជាតិប្រចាំខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ។

    វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមក្នុងក្រុមហ៊ុនណាហ្គាវើលដ៍

    វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមក្នុងក្រុមហ៊ុនណាហ្គាវើលដ៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២​ |

    យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា តំណាងកម្មករនិយោជិត ដែលធ្វើបាតុកម្ម និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នា ដើម្បីបញ្ចប់វិវាទនៅឡើយទេ ។

    លទ្ធផលនៃសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូររវាងតំណាងអាយឆា អាណត្តិ២០១៩-២០២១ និងតំណាងអាយឆា អាណត្តិ២០២២-២០២៤

    លទ្ធផលនៃសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូររវាងតំណាងអាយឆា អាណត្តិ២០១៩-២០២១ និងតំណាងអាយឆា អាណត្តិ២០២២-២០២៤

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២​ |

    កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ នៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស អាយឆា (AICHR) នៅថ្ងៃទី២៩ ខែមីនានេះ ដែលបានពិភាក្សាទៅលើបញ្ហាសិទ្ធិមនុស្ស លក្ខន្តិកៈរបស់អាយឆា រួម​ទាំង​បញ្ហាមួយចំនួនទៀត។ ​ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំអាយឆា ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​បានសម្ដែងនូវការស្វាគមន៍ចំពោះតំណាងនៃប្រទេសនីមួយៗ ​ចូលរួមក្នុងកិច្ចប្រជុំនេះ រួម​ទាំង​ការថ្លែងអំណរគុណ​ ចំពោះការចែករំលែកនូវបទពិសោធន៍នានា ពាក់ព័ន្ធនឹងបញ្ហា​សិទ្ធិ​មនុស្ស។ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូររវាងតំណាងអាយឆា អាណត្តិ២០១៩-២០២១ និងតំណាងអាយឆា អាណត្តិ២០២២-២០២៤  

    អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងថា ក្នុង​ប្រទេស​រុស្ស៊ី​គ្មាន​នរណា​ម្នាក់​កំពុង​នឹក​ដល់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ឡើយ​

    អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងថា ក្នុង​ប្រទេស​រុស្ស៊ី​គ្មាន​នរណា​ម្នាក់​កំពុង​នឹក​ដល់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ឡើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២​ |

    ​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​ប្រាប់​សារព័ត៌មាន PBS របស់​សហរដ្ឋអាមេរិក​ថា នៅ​ក្នុង​ប្រទេស​រុស្ស៊ី​គ្មាន​នរណា​ម្នាក់​កំពុង​នឹក​ដល់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។

    វ៉ាក់សាំងជំនួយរបស់មិត្តចិន៥លានដូសបានដឹកមកដល់ប្រទេសកម្ពុជាហើយ

    វ៉ាក់សាំងជំនួយរបស់មិត្តចិន៥លានដូសបានដឹកមកដល់ប្រទេសកម្ពុជាហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ វ៉ាក់សាំងចំនួន ៥លានដូស ជាចំនួនវ៉ាក់សាំងក្នុងចំណោមវ៉ាក់សាំង ២០លានដូស ដែលឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ បានដឹកមកដល់ប្រទេសកម្ពុជាហើយនាព្រឹកនេះ។

    សោភណ្ឌភាពក្រុងសៀមរាប នៅទីតាំងមួយចំនួន ក្រោយការស្ថាបនាផ្លូវ ៣៨ខ្សែរួចរាល់

    សោភណ្ឌភាពក្រុងសៀមរាប នៅទីតាំងមួយចំនួន ក្រោយការស្ថាបនាផ្លូវ ៣៨ខ្សែរួចរាល់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖​ ផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប បាន​សាងសង់ បំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព ភ្លើងសញ្ញាចរាចរណ៍រួចរាល់ ១០០% ហើយ ដោយចំណាយថវិកាសរុបប្រមាណ ១៦០លាន​ដុល្លារ និងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមេសាខាងមុខនេះ ក្រោម​អធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    សម្ដេចតេជោ ហ៊ុន សែន​ បន្ត​អំពាវនាវ​ដល់ពលរដ្ឋ​ប្រុងប្រយ័ត្ន​កុំ​ឲ្យកើត​មានគ្រោះថ្នាក់ចរាចរណ៍

    សម្ដេចតេជោ ហ៊ុន សែន​ បន្ត​អំពាវនាវ​ដល់ពលរដ្ឋ​ប្រុងប្រយ័ត្ន​កុំ​ឲ្យកើត​មានគ្រោះថ្នាក់ចរាចរណ៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការ​ប្រុងប្រយ័ត្នខ្ពស់កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដែលជាការគួរឲ្យសោកស្តាយ​មិនគួរ​ឱ្យ​កើត​មាន។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ស្នើដល់​មូលដ្ឋាន​ត្រូវ​ថែទាំ និងយកចិត្ត​ទុក​ដាក់សុ​ខ​ទុក្ខជូន​អតីត​យុទ្ធជនឲ្យបានទាន់ពេលវេលា

    ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ស្នើដល់​មូលដ្ឋាន​ត្រូវ​ថែទាំ និងយកចិត្ត​ទុក​ដាក់សុ​ខ​ទុក្ខជូន​អតីត​យុទ្ធជនឲ្យបានទាន់ពេលវេលា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២​ |

    នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាន​អញ្ជើញក្នុ​ង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាជនពិការប្រភេទក១ និងក២។

    សប្បុរជន ៤ក្រុមផ្សេងគ្នាបវិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីចូល​រួមសកម្មភាព​មនុស្សធម៌

    សប្បុរជន ៤ក្រុមផ្សេងគ្នាបវិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីចូល​រួមសកម្មភាព​មនុស្សធម៌

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ដើម្បីចូលរួមក្នុងសកម្មមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា និង​ក្នុង​ឱកាស​ខួប​ទី១៥៩ ទិវាពិភពលោក​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២២ នៅថ្ងៃទី២៨មីនានេះ សប្បុជនចំនួន ៤ក្រុមផ្សេងៗគ្នា បាន​ចូលរួ​ម​បរិច្ចាគ​ថវិកាជូនដល់​កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាល។

    ប្រមុខការទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី

    ប្រមុខការទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។