រកឃើញបុរសជនជាតិហុងគ្រី ដែលរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយ
សៀមរាប ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ សមត្ថកិច្ចខេត្តសៀមរាប បានរកឃើញបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅខេត្តសៀមរាប។
សៀមរាប ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ សមត្ថកិច្ចខេត្តសៀមរាប បានរកឃើញបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅខេត្តសៀមរាប។
ភ្នំពេញ ៖លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បើទោះបីជាពិភពលោកកំពុងជួបវិបត្តិដោយសារជំងឺកូវីដ១៩ សូមធុរជនអាមេរិកដែលកំពុងវិនិយោគនៅកម្ពុជា កុំមានការព្រួយបារម្ភ។
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា ព្រះសង្ឃអាពាធរោគកន្លងមកពេលថ្មីៗនេះចំនួនប្រមាណជាង ១២០អង្គ ដែលឆ្លងជំងឺផ្ដាសាយធំ ត្រូវបានព្យាបាលជាសះស្បើយស្ទើរតែទាំងអស់ហើយ នៅសល់ចំនួនតិចតួចប៉ុណ្ណោះ ដែលនៅបន្តការព្យាបាល តែស្ថានភាពក៏បានធូរស្រាលហើយដែរ។
ភ្នំពេញ៖ ដោយតាមស្ថានភាពនៃការចម្លងជំងឺគ្រុនផ្ដាសាយធំ ដែលតែងតែកើតមាននៅតាមទីវត្តអារ៉ាម ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវសារជាថ្មី និងក្រើនរំលឹកប្រគេនដល់ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពលរដ្ឋទាំងអស់ ពិសេសក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារព្រះកាយ ការពារខ្លួនលោកអ្នក និងក្រុមគ្រួសារពីការចម្លងវីរុសកូវីដ១៩ ការចម្លងគ្រុនផ្ដាសាយធំ និងការចម្លងជំងឺផ្សេងៗទៀត៕ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖
បាត់ដំបង៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ថានភាពសុខភាពព្រះសង្ឃដែលឈឺនៅខេត្តបាត់ដំបងនោះ មានការវិវត្តទៅរកភាពល្អប្រសើរហើយ ដោយការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ គឺសង្ស័យគ្រុនផ្ដាសាយធំ។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាលប្រកាសថា រកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ១នាក់ ជាជនជាតិអង់គ្លេស អាយុ៥៤ឆ្នាំ។
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ភាពជោគជ័យក្នុងការទប់ស្កាត់ ការការពារ ការចម្លងចូលក្នុងសហគមន៍មូលដ្ឋាន ដោយក្រសួងសុខាភិបាលប្រកាន់ខ្ជាប់នូវគោលការណ៍យុទ្ធសាស្រ្ត៥យ៉ាង ដែលហៅថា E5 មានដូចជា៖
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកនេះ បុរសជនជាតិឥណ្ឌូណេស៊ី ម្នាក់ អាយុ១៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ (ចុងក្រោយគេបង្អស់) ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជាសះស្បើយអ្នកជំងឺកូវីដ១៩ ១នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។ គិតត្រឹមម៉ោង០៧និង០០ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៧៤នាក់ (ស្ត្រី៥៤នាក់ និងបុរស២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៣នាក់ (ស្រី៥៤នាក់ និងបុរស២១៩នាក់) និងអ្នកកំពុងសម្រាកព្យាបាលម្នាក់ ត្រូវបញ្ជូនពីមណ្ឌលសុខភាពចាក់អង្រែ ទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជាសះស្បើយអ្នកជំងឺកូវីដ១៩ ០១នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។